ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Elon Musk ៖ លុប​ហ្វេ​ស​ប៊ុ​ក​ទៅ វា​ស្រែ​ណាស់ !

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Telsa និង SpaceX ជា​អ្នក​ប្រើប្រាស់​សកម្ម​របស់…

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Telsa និង SpaceX ជា​អ្នក​ប្រើប្រាស់​សកម្ម​របស់ Twitter ប៉ុន្តែ​លោក​មិន​តែងតែ​ចូល​ចិត្ត​គ្រប់​ប្រព័ន្ធ​សង្គម​ទាំងអស់​ទេ ជា​ពិសេស​គឺ ហ្វេ​ស​ប៊ុ​ក (Facebook) ។

កាលពី​ថ្ងៃ​សៅរ៍​មុន​នេះ លោក​បាន​និយាយ​ថា ហ្វេ​ស​ប៊ុ​ក ពិតជា​ស្រែ​ណាស់ និង​ចែករំលែក​លើ Twitter ឲ្យ​អ្នក​ដទៃ​លុប​កម្មវិធី​នេះ​ចោល​ដោយ​សរសេរ​ថា #DeleteFacebook ខណៈ​ដែល​លោក​ឆ្លើយ​តប​នឹង​ការ​ចែករំលែក​របស់​អ្នក​សម្តែង និង​អ្នក​ផលិតភាព​យន្ត​ម្នាក់​លើ Twitter ។

កាលពី​ខែមីនា ឆ្នាំ ២០១៨ លោក​ក៏​បាន​លុប Page របស់ Tesla និង SpaceX ចោល​ទាំងស្រុង​ពី​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ ដោយ​បាន​និយាយ​ថា លោក​មិន​បានដឹង​ឡើយ​ថា ក្រុមហ៊ុន​របស់​លោក​មាន Page លើ​ប្រព័ន្ធ​សង្គម​នេះ ។ លោក​ធ្លាប់​បាន​ចែករំលែក​ទៀត​ថា លោក​មិន​ប្រើ ហ្វេ​ស​ប៊ុ​ក ទេ ហើយ​លោក​ក៏​មិន​ដែល​ប្រើ​វា​ដែរ ។ យ៉ាងណា​ក្តី​លោក​បាន​បកស្រាយ​ថា «​វា​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ ហើយ​ខ្ញុំ​មិន​បាន​ធ្វើ​វា ព្រោះ​មាន​មនុស្ស​បញ្ជា​ខ្ញុំ​ឲ្យ​ធ្វើ​ទេ ។ ខ្ញុំ​គ្រាន់តែ​មិន​ចូល​ចិត្ត ហ្វេ​ស​ប៊ុ​ក​» ។ កាលពី​ខែសីហា ឆ្នាំ​២០១៨ លោក​ក៏​បាន​លុប​គណនី​លើ Instagram របស់​លោក​ចោល​ទាំងស្រុង​ដែរ ហើយ Instagram ជា​ក្រុមហ៊ុន​ក្រោម​កម្មសិទ្ធិ​របស់ ហ្វេ​ស​ប៊ុ​ក ។

ជាមួយ​គ្នា​នេះ​ដែរ លោក ស្ទី​វ វ៉ូស​និក (Steve Wozniak) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Apple ក៏​បាន​លុប​គណនី​របស់​លោក​លើ ហ្វេ​ស​ប៊ុ​ក ចោល​កាលពី​ខែមេសា​ឆ្នាំ ២០១៨ ដែរ និង​បាន​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ដទៃ​ឲ្យ​ឈប់​ប្រើ​វា​ទៀត​ផង ។

លោក​ធ្លាប់​បាន​ប្រាប់​ដល់ TMZ ថា «​មាន​មនុស្ស​ច្រើន​ប្រភេទ​ណាស់ ហើយ​សម្រាប់​មនុស្ស​មួយ​ចំនួន អត្ថប្រយោជន៍​នៃ ហ្វេ​ស​ប៊ុ​ក មាន​ច្រើន​ជាង​ការ​បាត់បង់​ភាព​ឯកជន​ភាព ។ ប៉ុន្តែ​សម្រាប់​មនុស្ស​ជា​ច្រើន​ទៀត​ដូច​ជា​ខ្ញុំ​ផង​ដែរ ខ្ញុំ​ផ្តល់​យោបល់​ឲ្យ​អ្នក​គួរ​រក​វិធី​ដើម្បី​ចាក​ចេញពី ហ្វេ​ស​ប៊ុ​ក​» ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ