ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Bill Gates ត្រូវ​ឪពុក​-​ម្តាយចិញ្ចឹម​ដោយ​របៀប​ណា​បានជា​លោក​ជោគជ័យ​យ៉ាងនេះ !

4 ឆ្នាំ មុន

មាន​កត្តា​ជា​ច្រើន​ដែល​បាន​ជួយ​ឲ្យ​លោក ប៊ី​ល ហ្គេ​ត​ស៍ ក្លាយជា​មហាសេដ្ឋី​ដូច​បច្ចុប្បន្ន​ដែល​ក្នុង​នោះ​រួម​មាន​កត្តា​ឪពុក​ម្តាយ​ផង​ដែរ ។ អ្នកស្រី ម៉ា​រី (Marry) និង​លោក វី​លៀម…

មាន​កត្តា​ជា​ច្រើន​ដែល​បាន​ជួយ​ឲ្យ​លោក ប៊ី​ល ហ្គេ​ត​ស៍ ក្លាយជា​មហាសេដ្ឋី​ដូច​បច្ចុប្បន្ន​ដែល​ក្នុង​នោះ​រួម​មាន​កត្តា​ឪពុក​ម្តាយ​ផង​ដែរ ។ អ្នកស្រី ម៉ា​រី (Marry) និង​លោក វី​លៀម ហ្គេ​ត​ស៍ (William Gates) មិន​ដូច​ឪពុក​ម្តាយ​ទូទៅ​ទេ ហើយ​លោក ហ្គេ​ត​ស៍ បាន​ចែករំលែក​ចំណុច​បី​យ៉ាង​នៃ​កុមារ ភាព​របស់​លោក​ដែល​បាន​ជួយ​ឲ្យ​លោក​ក្លាយជា​មនុស្ស​នា​ពេល​បច្ចុប្ន​ន្នេះ ។

១. ការ​បណ្តុះ​គំនិត​ពី​សារៈសំខាន់​នៃ​សហគមន៍​៖
ក្រុម​គ្រួសារ​លោក ហ្គេ​ត​ស៍ បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​ពី​ការ​ចូលរួម​អភិវឌ្ឍន៍​សហគមន៍ និង​ការ​ចូល​រូ​ម​កិច្ចការ​សប្បុរសធម៌​ជាដើម ខណៈ​ដែល​ធានា​ថា​កូន​ៗ​របស់​ខ្លួន​ក៏​ចូលរួម​ដែរ ។ អ្នកស្រី ម៉ា​រី ជា​មនុស្ស​ដែល​ជឿជាក់​លើ​ទស្សនៈ​នៃ​ការ​ធ្វើ​ល្អ​បាន​ល្អ ហើយ​ស្វាមី​អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​អ្នកស្រី​តែងតែ​បណ្តុះបណ្តាល​កូន​ៗ​ឲ្យ​ជឿជាក់​ដូច្នេះ​ដែរ ។

២. ការ​ផ្តល់​ឯករាជ្យ​ភាព​ដល់​កូន​ៗ៖
ការ​គ្រប់គ្រង​របស់​ឪពុក​ម្តាយ និង​ឯករាជ្យ​ភាព​កូន​ៗ​ជា​រឿង​ពីរ​ដែល​ពិបាក​រក​លំនឹង ប៉ុន្តែ​សម្រាប់​ឪពុក​ម្តាយ​របស់​លោក ហ្គេ​ត​ស៍ វិញ​ពួក​គេ​ជ្រើសរើស​ផ្តល់​ឯករាជ្យ​ភាព​ដល់​កូន​ច្រើន ។ យោង​ទៅ​តាម​អត្ថបទ​មួយ​ដែល​បាន​ចេញផ្សាយ​ដោយ Wall Street Journal បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ឲ្យ​លោក ហ្គេ​ត​ស៍ រៀន​នៅ​សាលា​ឯកជន​ដែល​ផ្តល់​សេរីភាព​ច្រើន​ដល់​ក្មេង​ៗ ។ វា​ជា​សាលារៀន​ដែល​ជួយ​ឲ្យ​លោក ហ្គេ​ត​ស៍ ស្គាល់ និង​ស្រលាញ់​កុំព្យូទ័រ​ផង​ដែរ ។ នៅ​អាយុ ១៣​ឆ្នាំ ឪពុក​ម្តាយ​របស់​លោក​បាន​អនុញ្ញាត​ឲ្យ​លោក​ទៅ​សាកលវិទ្យាល័យ Washington នា​ពេល​យប់​ដើម្បី​ទៅ​ប្រើ​កុំព្យូទ័រ ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ទាំង​ពីរ​ក៏​អនុញ្ញាត​ឲ្យ​កូនប្រុស​នៅផ្ទះ​ម្នាក់ឯង​យូរ​ផង​ដែរ ។

៣. ការ​មិន​បោះបង់​កូន​មិន​ថា​កូន​បរាជ័យ​ពិតមែន​ក្តី​៖
ជា​ទូទៅ​ពេល​ដែល​អាណាព្យាបាល​មានកូន​ៗ​ដែល​ពូកែ​ធ្វើ​អ្វី​ជា​ច្រើន ពួក​គេ​តែងតែមាន​ទម្លាប់​ជំរុញ​ឲ្យ​កូន​ៗ​ឈប់​ធ្វើ​អ្វីមួយ​ដែល​ពួក​គេ​មិន​ពូកែ​ធ្វើ ។ ប៉ុន្តែ​ឪពុក​ម្តាយ​លោក ហ្គេ​ត​ស៍ ធ្វើ​ផ្ទុយ​ពី​នេះ​ទៅ​វិញ​ព្រោះ​ពួក​គេ​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ឲ្យ​កូនប្រុស​រៀន​អ្វី​ដែល​ខ្លួន​មិន​ពូកែ​ធ្វើ ហើយ​ដើម្បី​បង្រៀន​កូន​ថា​ការ​បរាជ័យ​ជា​រឿង​ធម្មតា​មួយ​ក្នុង​ជីវិត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ