ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់ដោត បង្ហាញ​Spiderman​ ដើរ​រើស​​សំរាម​​នេះ

4 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី​៖ បន្ទាប់​ពី​តស៊ូ​ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​សហគមន៍​របស់​គាត់​ឱ្យ​ចូលរួម​ជាមួយ​គាត់ ​ក្នុង​ការ​ធ្វើ​ឱ្យ​ផ្លូវ​និង​ឆ្នេរ​របស់​ពួក​គេ​ស្អាត ដោយ​ការ​ដើរ​រើស​សំរាម បុរស​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​បាន​ស្លៀក​សម្លៀក​បំពាក់​វីរបុរស​ (ស្ប៉ាយដឺមេន)Spiderman ដើម្បី​ឱ្យ​កាន់តែ​មាន​ភាព​លេចធ្លោ​ ។ Rudi Hartono…

ឥណ្ឌូ​នេ​ស៊ី​៖ បន្ទាប់​ពី​តស៊ូ​ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​សហគមន៍​របស់​គាត់​ឱ្យ​ចូលរួម​ជាមួយ​គាត់ ​ក្នុង​ការ​ធ្វើ​ឱ្យ​ផ្លូវ​និង​ឆ្នេរ​របស់​ពួក​គេ​ស្អាត ដោយ​ការ​ដើរ​រើស​សំរាម បុរស​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​បាន​ស្លៀក​សម្លៀក​បំពាក់​វីរបុរស​ (ស្ប៉ាយដឺមេន)Spiderman ដើម្បី​ឱ្យ​កាន់តែ​មាន​ភាព​លេចធ្លោ​ ។

Rudi Hartono ជា​បុគ្គលិក​ហាង​កាហ្វេ​ មក​ពី Pare-Pare នៃ South Sulawesi បាន​ព្យាយាម​បញ្ចុះបញ្ចូល​អ្នក​រស់នៅ​តាម​សហគមន៍​ឆ្នេរ​តូច​របស់​គាត់ ឱ្យ​ចូលរួម​ច្រើន​ជាង​មុន​ក្នុង​ការ​ថែរក្សា​បរិស្ថាន​របស់​ពួក​គេ​ឱ្យ​ស្អាត ដោយ​រើស​សំរាម​ប្លា​ស្ទិ​ក​ខ្ចាត់ខ្ចាយ​នៅ​តាម​ដងផ្លូវ​និង​ឆ្នេរ​។ ការ​ធ្វើ​បែប​នេះ​បាន​ជោគ​ជ័យ​មិនសូវ​ជា​ធំដុំ​ទេ​។

ប៉ុន្តែ​បន្ទាប់​មក​ គាត់​បាន​ស្លៀក​ឈុត Spiderman ដើម្បី​ឱ្យ​គ្រប់​គ្នា​មានការ​ចាប់អារម្មណ៍​ជាង​មុន ​។ ពេល​នេះ មនុស្ស​ជា​ច្រើន​ចាប់ផ្តើម​យក​គាត់​ធ្វើ​ជា​គំរូ ។ លោក Hartono អាយុ៣៦​ឆ្នាំ​ បាន​និយាយ​ថា​
«​ដំបូង​ខ្ញុំ​ ធ្វើ​សកម្មភាព​ដដែល​ដោយ​មិន​ស្លៀក​សំលៀក​បំពាក់​នេះ ហើយ​វា​មិន​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​សាធារណជន ដើម្បី​ឱ្យ​ពួក​គេ​ចូលរួម​និង​ជួយ​រើស​សំរាម​នោះ​ទេ​។ បន្ទាប់​ពី​ស្លៀក​សំលៀក​បំពាក់​នេះ ខ្ញុំ​ឃើញ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ជា​ច្រើន​» ។

មនុស្ស​ដែល​បាន​ព្រងើយកន្តើយ​នឹង​គាត់​ នៅ​ពេល​ដែល​គាត់​កំពុង​សំអាត​ផ្លូវថ្នល់​មាត់​ និង​ច្នេនៃ​សំរាម​ប្លា​
ស្ទិ​ច ពេល​នេះ ​មានការ​ចាប់អារម្មណ៍​ក្រោយ​ឃើញ​សម្លៀក​បំពាក់ Spiderman​។ ផល​ប៉ះពាល់​វិជ្ជមាន​គឺ​មាន​ច្រើន​លើសលប់ ដូច្នេះ​ គាត់​បាន​យក​ហ្វេ​ស​ប៊ុ​ក​និង​ធ្វើ​វី​ដេ​អូ​ស្លៀកពាក់​ជា​វីរបុរស​ដ៏​អស្ចារ្យ Marvel ដោយ​បាន​អញ្ជើញ​ប្រជាជន Pare-Pare ផ្សេង​ទៀត​ ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ទុកដាក់​សំរាម​មិន​ត្រឹមត្រូវ​ និង​ការ​បំពុលបរិស្ថាន​ ៕

អត្ថបទសរសេរ ដោយ