ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យមិនស្ទើរ! នាំ​គ្នា​គាស់​រថយន្ត​មួយ​នេះ​យក​មនុស្ស​ទៅ​សង្គ្រោះ​ភ្លាមៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ស្ទួ​ច​ដឹក​កុងតឺន័រ​មួយ​គ្រឿង​បាន​បែក​កង់​ក៏​ជ្រុល​ធ្លាក់​ផ្លូវ​ចូល​បឹង​តា​មោក ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ស្ទួ​ច​ដឹក​កុងតឺន័រ​មួយ​គ្រឿង​បាន​បែក​កង់​ក៏​ជ្រុល​ធ្លាក់​ផ្លូវ​ចូល​បឹង​តា​មោក ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា រថយន្ត​ខាងលើ​បាន​ធ្លាក់​ផ្លូវ​ទៅ​បុក​ដើម​តែ​សេក តែ​បាន​ដើម​តា​សែក​កៀប​ជាប់ ដោយ​ប្រមាណ​ជា​កន្លះ​ម៉ោង​ទើប​នាំ​គ្នា​យក​រថយន្ត​ផ្សេង​ទៀត​មក​ទាញ និង​គាស់​យក​អ្នកបើកបរ​ទៅ​សង្គ្រោះ ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ព្រូ​ម្នាក់​រង​របួសស្រាល តែ​តៃកុង​បាន​កៀប​ជាប់​ក្នុង​រថយន្ត​តែ​ម្តង ។ ចំណែក​រថយន្ត​នេះ​មាន​ស្លាក​លេខ​ភ្នំពេញ ៣E-៥៥៧២ ។

មុន​ពេល​កើតហេតុ​រថយន្ត​ស្ទួ​ច​ខាងលើ​បាន​ដឹក​កុងតឺន័រ ក្នុង​មហាវិថី​ឈ្នះ​ឈ្នះ​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​ក៏​បាន​បែក​កង់​មុខ​ខាងឆ្វេង ហើយ​ក៏​បាន​រេច​ង្កួ​ត​ឆ្វេង​ដៃ​ប្រឡោះ​កាត់​ផ្លូវ ដោយ​ជ្រុល​ទៅ​ធ្លាក់​បឹង​តា​មោក​តែ​ម្តង ។ ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ