ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រី​យ៉ា​ ស្អាត​ដូច​កូនកាត់ ​តែ​នាងអត់​មាន​អ្នក​​ស្រឡាញ់?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​រាង​ស្រ​ឡូ​ន មុខមាត់​ដូច​កូនកាត់​បារាំង កញ្ញា​ព្រី​យ៉ា បាន​បោះ​ជំ​ហាន​​សាង​ស្នាដៃ​ក្នុង​សិល្បៈ​ច្រើន​រឿង​មក​ហើយ ​ធ្វើ​​ឱ្យទស្សនិកជន​មួយ​ចំនួន​ស្គាល់​នាង​ ​។ សាង​ប្រវត្តិ​ការងារ​ច្រើន និង​មាន​រូបរាង​សម​​ស្អាត…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​រាង​ស្រ​ឡូ​ន មុខមាត់​ដូច​កូនកាត់​បារាំង កញ្ញា​ព្រី​យ៉ា បាន​បោះ​ជំ​ហាន​​សាង​ស្នាដៃ​ក្នុង​សិល្បៈ​ច្រើន​រឿង​មក​ហើយ ​ធ្វើ​​ឱ្យទស្សនិកជន​មួយ​ចំនួន​ស្គាល់​នាង​ ​។ សាង​ប្រវត្តិ​ការងារ​ច្រើន និង​មាន​រូបរាង​សម​​ស្អាត ព្រី​យ៉ា​ថា ​នាងនៅ​ទំនេរគ្មាន​បុរស​ណា​ពាក់​ព័​ន្ធចង​ជាប់​បេះដូង​ទេ ​។

ព្រី​យ៉ា ​ទើបតែទទួល​ការ​សម្តែង​ភាពយន្ត​ភាគ​មួយ​រឿង​ទៀត អោយ​ស្ថា​នី​យទូរ​ទស្ស​ន៍ ។ តារា​មុខស្រស់​នេះ ក៏​ជា​សមាជិកគ្រួសារតារា​កម្ពុជា ហើយ​រមែង​រំលេច​សកម្មភាពនានា​ក្នុង​ភាព​មនុស្សធម៌ ក៏​ដូច​ជា​សង្គម​មួយ​ចំនួន​ដែរ ​។ ម្ល៉ោះហើយ​ទើប នៅ​លើ​សិល្បៈ តារា​ថ្មី​ចាស់​ជា​ច្រើន​ព្រម ទាំង​ផលិតករ​មួយ​ចំនួនស្គាល់​នាង​សឹង​គ្រប់​គ្នា​។

ព្រី​យ៉ា និយាយ​ថា សិល្បៈ​របស់​នាង អាច​ថា​ល្អ​ជាង​មុន​ច្រើន ក្រោយ​ពេល​បង្ហាញ​សកម្មភាព ក្នុង​សង្គម ការងារ​មនុស្សធម៌ ព្រមទាំង​ស្នាដៃ​សម្តែង តាម​សាច់​រឿង​មួយ​ចំនួន ​។ យ៉ាងណា វត្តមាន​សិល្បៈ​របស់នាង​នៅ​មិន​ទាន់​កងរំពង ច្រើន​តាម​ចិត្ត​ចង់បាន​នោះ​ទេ មាន​តែ​ព្យាយាម​តស៊ូ អោយ​ល្អ​បន្ត​ទៀត ដើម្បី​ច្បាម​យក​ប្រជាប្រិយភាព​បន្ថែម​។

ចំពោះ​រឿង​ផ្ទាល់ខ្លួន អ្នកខ្លះ​ឃើញ នាង​និយម​រំលេច​ឈុត​សម្លៀក​បំពាក់​ប្លែក​ៗ ខើច​លើ​ក្រោម គិត​ថា​ប្រហែលជា​មិន​ខ្វះ​អ្នក​តាម​ចង​ស្នេហ៍ ​។ ប៉ុន្តែ​ធាតុ​ពិត​នាង នៅ​ទំនេរ​មិន​ពាក់​ព័​ន្ឋ​ជាមួយ​អ្នក​ណា​ឡើយ ។ នេះ​មិនមែន​អត់​អ្នក​តាម​នោះ​ទេ តែ​ចង់អោយ​ការងារ​ល្អ​សិន បើ​ឡូ​កឡាក់​ជាមួយ​រឿង បែប​នេះ​រំខាន​ចិត្ត ប៉ះពាល់​អារ​ម្ម​ណ៍​ការងារ​។ ​

អត្ថបទសរសេរ ដោយ