ដុល្លារ​អា​មេ​រិ​ក​មាន​ប្រៀប​ជាង​លុយ​បាត​ថៃ


សូម​បង្វែរ​អារម្មណ៍​អ្នក​និយម​ចាយប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ប្រាក់​បាត​ថៃ​ម្តង​ឱ្យ​ងាក​មក​មើល​ពី​ហាងឆេង​របស់​ប្រទេស​ទាំង​ពីរ​នេះ​ថា តើ​វា​មាន​អត្រា​យ៉ាងណា ។ យោង​តាម​ប្រភព​ឱ្យ​ដឹង​ថា ដុល្លារ​អា​មេ​រិ​ក​ហាក់​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​បន្តិច​របស់​ខ្លួន​ធៀប​ជាមួយ​ប្រាក់​បាត​ថៃ ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ រិ​ក​ទិញ​ចូល ៣១,០៥០៨ បាត លក់​ចេញ ៣១,៣៣៦១ បាត ដោយ​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល ៣១,០២៧៣ បាត និង​លក់​ចេញ ៣១,៣១២២ បាត ។ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ប្រាក់​បណ្តា​ប្រទេស មួយ​ចំនួន​ដែល​ក្នុង​នោះ​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ៤.០៨៦,០០ រៀល​ខ្មែរ លក់ ចេញ ៤.០៩៩,០០ រៀល​ខ្មែរ ។

ក្នុង​នោះ ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ១០៨,៧០ យ៉េន​ជប៉ុន លក់​ចេញ ១១១,៤០ យ៉េន ជប៉ុន​, ១​ដុល្លារ​ទិញ​ចូល ២៣.១០០,០០ ដុ​ង​វៀតណាម លក់​ចេញ ២៣.៦០០,០០ ដុ​ង​វៀត ណា​ម និង ១​ដុល្លារ​ទិញ​ចូល ៨.៧៧៧,០០ គីប​ឡាវ លក់​ចេញ ១០.៤១៩,០០ គីប​ឡាវ ។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ អេ​ស៊ី​លី​ដា ទាន់ចិត្ត ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដំណើរការ​ដោយ Android និង iOS ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ