ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៊ី​ល ហ្គេ​ត​សន៍ ទិញ​នាវា​ប្រើ​អ៊ីដ្រូសែន​តម្លៃ ៦៤៤​លាន​ដុល្លារ​មែន​ទេ?

4 ឆ្នាំ មុន

កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មកនេះ មាន​សេចក្តីរាយការណ៍​ជា​ច្រើន​ដែល​ប្រាប់​មក​ថា​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ បាន​ចំណាយ​ប្រាក់​ប្រមាណ ៦៤៤​លាន​ដុល្លារ​លើ​នាវា​ដែល​ប្រើ​អ៊ីដ្រូសែន​ដំបូង​គេ​បង្អស់​លើ​លោក ។ នាវា​នេះ​ត្រូវ​បាន​ច្នៃ​ម៉ូ​ដ និង​ផលិត​ឡើង​ដោយ Sinot…

កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មកនេះ មាន​សេចក្តីរាយការណ៍​ជា​ច្រើន​ដែល​ប្រាប់​មក​ថា​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ បាន​ចំណាយ​ប្រាក់​ប្រមាណ ៦៤៤​លាន​ដុល្លារ​លើ​នាវា​ដែល​ប្រើ​អ៊ីដ្រូសែន​ដំបូង​គេ​បង្អស់​លើ​លោក ។
នាវា​នេះ​ត្រូវ​បាន​ច្នៃ​ម៉ូ​ដ និង​ផលិត​ឡើង​ដោយ Sinot ហើយ​រួម​មាន​ចំណុច​ពិសេស​ៗ​ជា​ច្រើន​ដែល​នាវា​តម្លៃ​រាប់​លាន​ដុល្លារ​គួរតែ​មាន​ដូច​ជា​ទំហំ​ប្រមាណ ១១២​ម៉ែត្រ មាន​កន្លែង​ធ្វើ​លំ​ហាត់ប្រាណ និង​ចំណុច​ពិសេស​ៗ​ដទៃ​ទៀត ។

យោង​ទៅ​តាម​សារព័ត៌មាន Gardian បាន​ឲ្យ​ដឹង​ថា លោក ហ្គេ​ត​ស៍ នឹង​ក្លាយជា​បុរស​ទី​មួយ​លើ​លោក​ដែល​បាន​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​របស់​នាវា​ខាងលើ​នេះ ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​បុរស​ទី​មួយ​ដែល​ចំណាយ​ថវិកា​ច្រើន​ជាងគេ​លើ​នាវា​ដែរ ។ ប៉ុន្តែ​ក្រុមហ៊ុន Sinot បាន​បញ្ជាក់​លើ​គេហទំព័រ​របស់​ពួក​គេ​ថា​លោក ហ្គេ​ត​ស៍ មិន​បាន​ទិញ​វា​ឡើយ ។ ពួក​គេ​បាន​បញ្ជាក់​ថា «​នាវា Aqua ដែល​ប្រើ​អ៊ីដ្រូសែន​មិន​មាន​អ្វី​ពាក់ព័ន្ធ​ជាមួយនឹង​លោក ហ្គេ​ត​ស៍ ឬ​របស់​លោក​ឡើយ ។ Sinot មិន​មាន​ទំនាក់ទំនង​អាជីវកម្ម​ជាមួយ​លោក ហ្គេ​ត​ស៍ ទេ ។

នាវា Aqua គ្រាន់តែ​ជានា​វា​ដែល​នៅ​មិន​ទាន់​ចេញ​រូបរាង​នៅឡើយ ហើយ​វា​ក៏​មិន​ទាន់​ត្រូវ​បាន​លក់​ឲ្យ​លោក ហ្គេ​ត​ស៍ ដែរ ។ ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ គឺ​មិន​ពិត​ឡើយ​» ។ បន្ទាប់​មក​ទៀត​ក្រុមហ៊ុន​ខាងលើ​បាន​ស្នើ​ដល់​គេហទំព័រ​នានា​ឲ្យ​ធ្វើការ​កែសម្រួល​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​។

មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​នរណា​ដឹង​ច្បាស់​នៅឡើយ​ទេពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​យល់​ច្រឡំ​ដូច​ខាងលើ ហើយ​លោក ហ្គេ​ត​ស៍ ក៏​មិន​បាន​ផ្តល់​យោបល់​ទាក់ទិន​នឹង​ព័ត៌មាន​ទាំងនោះ​ដែរ ។
យ៉ាងណា​ក្តី វា​ជា​ឱកាសល្អ​មួយ​សម្រាប់​ក្រុមហ៊ុន Sinot ក្នុង​ការ​ផ្សព្វផ្សាយ​ពី​នាវា​ដ៏​អស្ចារ្យ​របស់​ខ្លូ​ន ។ ក្រៅពី​មានការ​ច្នៃ​ម៉ូ​ដ​ដ៏​ទំនើប​ឈានមុខ​ហើយ នាវា​នេះ​ប្រើ​អ៊ីដ្រូសែន​ដើម្បី​ដំណើរការ និង​ថែម​ទាំង​មាន​ទំហំ​ធំ​គ្រប់គ្រាន់​សម្រាប់​ដាក់​ឧទ្ធម្ភាគចក្រ​មួយ​ថែម​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ