ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនមុខសញ្ញាល្មើសច្បាប់​១០នាក់​ទៅ​សាលា​ដំបូងខេត្ត​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភ​: ឆ្នាំ​២០២០ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​គ្រឿងញៀន មន្ទីរ​យុត្តិធម៌…

ខេត្ត​ព្រះ​សីហ​នុ​៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភ​: ឆ្នាំ​២០២០ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​គ្រឿងញៀន មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​១០​នាក់​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បាន​ចុះ​បង្ក្រាប​ចំនួន​៣​លើក ក្នុង​ទីតាំង​ចំនួន​៣​ផ្សេង​ៗ​គ្នា ស្ថិត​នៅ​ចំណុច​ក្រុម​ទី​៦, ក្រុម​ទី​១៤ ស្ថិត​ក្នុងភូមិ​៤ និង​ក្រុម​ទី​៧ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃ​ទី​៨-៩ ខែកុម្ភ​: ឆ្នាំ​២០២០ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ សរុប​ចំនួន​១០​នាក់​រួម​មាន ១-​ឈ្មោះ សួន សម្បត្តិ ហៅ (​ម៉ា​ប់​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​ភូមិ​កោះ​កែវ ឃុំ​ត្រពាំង​ជង ស្រុក​បរកាន ខេត្តពោធិសាត់ បច្ចុប្បន្ន​ស្នាក់​នៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។ ២-​ឈ្មោះ ណៃ ពិសី ហៅ (​បារាំង​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ៣-​ឈ្មោះ ឆាយ សុ​ធន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​និង​ស្រុក​កំណើត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ៤-​ឈ្មោះ ផែង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូ ស្រុក​កំណើត​ភូមិ​ស្រែ ឃុំ​ត្រើយ​កោះ ស្រុក​ទឹកឈូ ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​៤ សង្កាត់ ៤ ក្រុងព្រះសីហនុ​។

៥-​ឈ្មោះ វុន ឈាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​កំពង់​ផែ​ស្វយ័ត ស្រុក​កំណើត​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​ក្រុម​១៧ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ៦-​ឈ្មោះ ឯក ចំរើន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​និង​ស្រុក​កំណើត​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ៧-​ឈ្មោះ ជឹ​ម ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ ស្រុក​កំណើត​ភូមិ​ព្រៃ​យុទ្ធ​ថ្កា ឃុំ​តា​យឹ​ម ស្រុក​កោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ៨-​ឈ្មោះ ឡេ​ង ហៀ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​និង​ស្រុក​កំណើត​ក្នុងភូមិ​១២ សង្កាត់​២ ក្រុងព្រះសីហនុ ៩-​ឈ្មោះ ស៊ុន វិច្ឆិកា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​ស្រុក​កំពង់ត្រាច ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ និង​១០-​ណែម ប៊ុ​ន​ទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​ភូមិ​ត្រ​សេក​កោង ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។

ចំណែក​វត្ថុ​តាង​ដកហូត​រួម​មាន ម្សៅ​ស​ថ្លា​ម៉ា​ទឹកកក ចំនួន​៥​កញ្ចប់​, ម្សៅ​ស​ថ្លា ចំនួន​១​កញ្ចប់​, ទូរស័ព្ទ ចំនួន​៥​គ្រឿង​, ដប​ជក់ ចំនួន​៣ និង​ដែកកេះ​ចំនួន​៣ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​១០​នាក់ រួម​នឹង​វត្ថុ​តាង​ត្រូវ​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ