បើនិយាយពីឈ្មោះ Dimash Kudaibergen ប្រជាជនចិនភាគច្រើនច្បាស់ជាស្គាល់បុរសម្នាក់នេះ ជាមួយទឹកដមសំលេងដ៏ពិរោះ ជាពិសេសបច្ចេកទេសស្រែកបានយ៉ាងខ្ពស់ ទាំងបែបចម្រៀងធម្មតា និងបែបអូប៉េរ៉ា (Opera) ដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
Dimash ចាប់ផ្តើមល្បីខ្លាំងក្នុងប្រទេសចិន នៅពេលដែលរូបគេបានចូលប្រកួតក្នុងកម្មវីធី Singer 2017 របស់ស្ថានីយទូរទស្សន៏ Hunan TV ដោយបានបកស្រាយបទ SOS d’un terrien en détresse។ ប៉ុន្តែរូបគេបានត្រឹមចំណាត់ថ្នាក់លេខ២តែប៉ុណ្ណោះ។
ចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់តារាចម្រៀងមកពីប្រទេសកាហ្សាក់ស្ថានមួយនេះ កាន់តែល្បីរន្ទឺជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ហើយក៏ត្រូវបានចាត់ទុកជាអ្នកចម្រៀងមិនមែនជនជាតិចិន ដែលជោគជ័យខ្លាំងម្នាក់ក្នុងប្រទេសនេះ ។
មិនត្រឹមតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែបុរសវ័យ២៥ឆ្នាំរូបនេះ ក៏ធ្លាប់ចេញច្រៀងនៅប្រទេសរុស្សី អាមេរិក ជប៉ុន រួមទាំងកម្មវីធីធំៗជាច្រើនផ្សេងទៀត ជាមួយអ្នកចម្រៀងបែបអូប៉េរ៉ាល្បីៗជាច្រើន ដែលធ្វើឱ្យគ្រប់គ្នាកោតសរសើរយ៉ាងខ្លាំង។ រូបគេក៏ឈ្នះពានរង្វាន់ជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ ៕
https://www.youtube.com/watch?v=W29zEuZVaxs
VIDEO
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ