ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់គ្នា​៥​ទៅ​៦​ឆ្នាំ​ហើយ បែរជា​លេង​ល្បិច​១​ក្បាច់​ដាក់​ស្ត្រី​រង​គ្រោះ​មុខ​ក្លឹប​ចតុមុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី និង​រាំ​កម្សាន្ត​នៅ​ក្នុង​ក្លឹប​​​ចតុមុខ ក្រោយមក​ក៏​បាន​ជួបនឹង​មិត្ត​ចាស់​ស្គាល់គ្នា​៥​ទៅ​៦​ឆ្នាំ​មក​ហើយ ក៏​ផឹក​ជាមួយ​គ្នា​១​កែវ ស្រាប់តែ​ត្រូវ​គេ​ចោទ​ថា លួច​ខ្សែ​.​ក ក៏​នាំ​គ្នា​ព្រួត​វាយ​ស្ត្រី​ជា​ប្រពន្ធ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី និង​រាំ​កម្សាន្ត​នៅ​ក្នុង​ក្លឹប​​​ចតុមុខ ក្រោយមក​ក៏​បាន​ជួបនឹង​មិត្ត​ចាស់​ស្គាល់គ្នា​៥​ទៅ​៦​ឆ្នាំ​មក​ហើយ ក៏​ផឹក​ជាមួយ​គ្នា​១​កែវ ស្រាប់តែ​ត្រូវ​គេ​ចោទ​ថា លួច​ខ្សែ​.​ក ក៏​នាំ​គ្នា​ព្រួត​វាយ​ស្ត្រី​ជា​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួស​យ៉ាងដំណំ​ផ្អើល​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​1​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​12 ខែកុម្ភៈ ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​ក្លឹប​​ចតុមុខ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ គឹ​ម គ​ន្ធា ភេទ​ស្រី អាយុ​40​ឆ្នាំ ស្នាក់​នៅ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ក្បែរ​គល់​ស្ពាន​ជ្រោយចង្វារ ។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​នឹង​ប្តី​បាន​នាំ​គ្នា​ចូល​ទៅ​ហូប​ចុក​នៅ​ក្នុង​ក្លឹប​​ចតុមុខ តាម​ផ្លូវជាតិ​លេខ​៥ ក្បែរ​នឹង​គល់​ស្ពាន​ជ្រោយចង្វារ ខណៈ​ពេល​ចូល​ផឹកស៊ី​រហូត​ជិត​ដល់​ម៉ោង​កើតហេតុ​នោះ ប្តី​គាត់​បាន​ចេញ​មក​ក្រៅ​មុន ចំណែក​រូប​គាត់​នៅ​ជួបនឹង​មិត្តភក្តិ​ចាស់​​ជា​ជន​បង្ក​ដែល​ស្គាល់គ្នា​5​ទៅ​6​ឆ្នាំ​មក​ហើយ ក៏​អង្គុយ​ផឹក​ជាមួយ​គ្នា​អស់​១​កែវ ហើយ​ជជែក​គ្នា​លេង ស្រាប់តែ​ជជែក​បាន​បន្តិច ខាង​ជន​បង្ក​មាន​គ្នា​4​ទៅ​5​នាក់​បាន​ចោទ​ថា គាត់​ជា​អ្នក​លួច​យក​ខ្សែ​.​ក ក្រោយ​រូប​គាត់​ក៏​បាន​ចេញពី​ទៅ​ខាងក្រៅ​តាម​ប្តី​របស់​គាត់​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ឃើញ​ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​ចេញពី​ក្នុង​​មក​ខាងក្រៅ រួច​ព្រួត​គ្នា​មក​វាយ​រូប​គាត់​ឡើង​ផ្អើល​ពេញ​លើ​ផ្លូវជាតិ​លេខ​៥ មុខ​ក្លឹប​ចតុ​មុខតែ​ម្តង ។ សកម្មភាព​វាយ​រូប​គាត់​នេះ ត្រូវ​បាន​ឡាយ​ផ្ទាល់ ហើយ​ក៏​ត្រូវ​កូនស្រី​ប្រុស​របស់​គាត់​បានឃើញ ក៏​នាំ​គ្នា​មក​ជួយ​រូប​គាត់ និង​បាន​ស្រែក​ឡូឡា​ពេញ​តែ​ផ្លូវ ។ ភ្លាម​ៗ​នោះ​ដែរ ក្រុម​ជន​បង្ក​ក៏​បាន​ជិះ​ម៉ូតូ​កង់​បី រួច​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ​។

ស្ត្រី​រង​គ្រោះ​ក៏​បាន​និយាយ​ទៀត​ថា ក្រុម​ជន​បង្ក​ខាងលើ​នេះ គឺ​ស្រី​ស្រលាញ់​ស្រី ហើយ​សង្ស័យ​ប្រចណ្ឌ​លើ​រូប​គាត់​ហើយ​មើលទៅ បានជា​រករឿង​គាត់ និង​ព្រួត​វាយ​គាត់​បែប​នេះ ។ ជន​រង​គ្រោះ​បន្ត​ថា រូប​គាត់​ចំណាស់​នេះ​ហើយ មិន​ដែល​មាន​នរណា​ធ្វើ​ទ​ង្វើ​បែប​នេះនោះ​ទេ គាត់​មិន​ចង់​ដាក់​ពាក្យបណ្តឹង​ទេ ចង់​វ៉ៃ​ទៅ​លើ​ជន​បង្ក​វិញ​ឱ្យ​ធ្ងន់ធ្ងរ ប៉ុន្តែ​ត្រូវ​បានកូន​ប្រុស​ស្រី​គាត់​ហាមឃាត់ រួច​ឱ្យទៅ​ផ្ទះ​សិន ចាំ​គិត​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាល​ស្រះ​ចក ដើម្បី​ឱ្យ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជន​បង្ក​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ