ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ដាក់​ឈ្មោះ​ផ្លូវការ​ឱ្យ​វីរុស​កូ​រ៉ូ​ណា​​ថ្មី ដែល​ផ្តាច់​ជីវិត​មនុស្ស​​១១១៥​នាក់​ហើយ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ បើតាម​អង្គការ​សុខភាព​ពិភពលោក ​WHO កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​បាន​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ឲ្យ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ ដែល​កំពុង​ឆ្លង​រាតត្បាត​ខ្លាំង​នៅ​ចិន ដោយ​ហៅ​វីរុស​នេះ​ថា…

ប្រទេស​ចិន ៖ បើតាម​អង្គការ​សុខភាព​ពិភពលោក ​WHO កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​បាន​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ឲ្យ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ ដែល​កំពុង​ឆ្លង​រាតត្បាត​ខ្លាំង​នៅ​ចិន ដោយ​ហៅ​វីរុស​នេះ​ថា «COVID-19» ​ដែល​មាន​ន័យ​ថា ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដែល​លេច​ចេញ​ក្នុង​ឆ្នាំ​២០១៩​។

យោង​តាម ​WHO ​បាន​បន្តថា ​ការ​ដាក់​ឈ្មោះ​ផ្លូវការ​នេះ​របស់​វីរុស អាច​ចៀសវាង​កុំ​ឲ្យ​មានការ​ប៉ះ​ពាល់ ដល់​ឈ្មោះ​នៃ​បណ្ដា​ភូមិសាស្ត្រ បណ្ដា​ប្រភេទ​សត្វ ក្រុម​មនុស្ស បណ្ដា​ក្រុម​ជន​ជាតិ​ភាគតិច ​ឬ​វប្បធម៌ ​ព្រមទាំង​វិជ្ជាជីវៈ​រហូត​ដល់​បណ្ដា​ឧស្សាហកម្ម និង​កុំ​ឲ្យ​ទាក់ទិន​ជាមួយ​ឈ្មោះ​របស់​បណ្ដា​ជំងឺ​។

WHO​ វាយតម្លៃ​នា​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​នេះ​​ថា មានភ័ព្វ​វាសនា​ប្រាកដនិយម​ក្នុង​ការ​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ដែល​នៅ​តែ​ជាការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​លើ​ពិភពលោក​។ ​ការ​លេច​ចេញ​​កាលពី​ខែធ្នូ ​នៅ​ក្រុង​វូ​ហាន វីរុស​ COVID-19​ ដែល​លែង​ហៅ​វីរុស ​2019-nCoV​ ទៀត តាម​តុល្យការ​ថ្មី​របស់​អាជ្ញាធរ​សុខាភិបាល​ចិន​ថា មក​ដល់​​១០​ព្រឹក​ នា​ថ្ងៃ​ទី​១២ ​ខែកុ​ម្ភៈ​នេះ បាន​សម្លាប់​មនុស្ស​សរុប​​ដល់​១.១១៥​នាក់​ហើយ​នៅ​ចិនដីគោក ជាមួយ​អ្នក​ស្លាប់​ថ្មី​៩៤​នាក់​។ ចំណែក​អ្នក​ឆ្លង​ក្នុង​ទូ​ទាំង​ប្រទេស​ចិន​មាន​ដល់​ជាង​៤៤.២០០​នាក់​។

ផ្ទុយ​ទៅ​វិញ​ដូច​ការ​បង្ហាញ​ជា​ច្រើន​លើក​ចាប់តាំងពី​ស​ប្ដា​ហ៍​មុន​មក តួលេខ​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ហាក់​​ចុះ​ថយ​បើ​ប្រៀប​នឹង​ពេល​មុន​។ អគ្គនាយក ​WHO​ លោក ​TEDROS ADHANOM GHEBREYESUS ថ្លែង​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ​នៅ​ក្រុង​ហ្សឺ​ណែវ​ថា ប្រសិនបើ​យើង​បោះ​វិនិ​យោគ​នា​ពេល​នេះ នោះ​យើង​អាច​មានភ័ព្វ​វាសនា​ពិតប្រាកដ​មួយ ក្នុង​ការ​បញ្ឈប់​ការ​ឆ្លង​។ តែ​សម្រាប់​ចិន​នៅ​តែ​ស្តិ​ត​ក្នុង​ភាព​អាសន្ន​បន្ទាន់​ដែល​ក៏​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​មួយ សម្រាប់​ពិភពលោក​ដែរ​។

ក្នុង​សន្និសីទ​មួយ​ដែល​ប្រមូលផ្ដុំ​អ្នក​វិទ្យាសាស្ត្រ រហូត​ដល់​៤០០​នាក់​នា​ថ្ងៃ​ទី​១២​កុម្ភៈ​នៅ​ក្រុង​ហ្សឺ​​ណែវ លោក ​TEDROS ADHANOM GHEBREYESUS​ ពេល​បើក​សន្និសីទ​នេះ ដែល​ផ្ដោត​​លើ​បណ្ដា​មធ្យោបាយ​ប្រយុទ្ធ​តតាំង​ការ​ឆ្លង បាន​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ទាំងអស់​ឲ្យ​មាន​សាមគ្គីភាព​ដោយ​ចែករំលែក​បណ្ដា​ទិន្នន័យ​។

ក្រៅពី​ចិនដីគោក​វីរុស ​COVID-19​ បាន​ឆ្លង​ដល់​មនុស្ស​ជាង​៤០០​នាក់​ក្នុង​ប្រទេស​និង​ដែន​ដិ​ប្រមាណ​ជា​៣០៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ