ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពីមុខ​ជំនាញ​ដែល​មហាសេដ្ឋី​ធំ​ៗ​រៀន​នៅ​សាកលវិទ្យាល័យ

4 ឆ្នាំ មុន

ទោះជា​អ្នក​ធ្លាប់​លឺ​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​មហាសេដ្ឋី​ដែល​បាន​ជោគជ័យ​ដោយ​មិន​មាន​សញ្ញាប័ត្រ​ថ្នាក់​បរិ​ញ្ញា​ពិតមែន​ក្តី មាន​មហាសេដ្ឋី​ជា​ច្រើន​បាន​ឆ្លងកាត់​សាកលវិទ្យាល័យ​យ៉ាង​ត្រឹមត្រូវ​មុន​នឹង​អាច​ឈាន​មក​រក​ភាព​ជោគជ័យ​ដែល​ពួក​គេ​មាន​នា​ពេល​បច្ចុប្បន្ន ។ ហើយ​ក្នុង​សហរដ្ឋអាមេរិក​វិញ បច្ចេកវិទ្យា​គឺជា​វិស័យ​ដែល​មហាសេដ្ឋី​ភាគច្រើន​ប្រឡូក​ចូល ។ ក្នុង​ចំណោម​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទាំង ១០​រូប​លើ​ពិភពលោក​នេះ មាន​ពាក់កណ្តាល​បាន​សិក្សា​ជំនាញ​វិស្វកម្ម ឬ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ហើយ…

ទោះជា​អ្នក​ធ្លាប់​លឺ​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​មហាសេដ្ឋី​ដែល​បាន​ជោគជ័យ​ដោយ​មិន​មាន​សញ្ញាប័ត្រ​ថ្នាក់​បរិ​ញ្ញា​ពិតមែន​ក្តី មាន​មហាសេដ្ឋី​ជា​ច្រើន​បាន​ឆ្លងកាត់​សាកលវិទ្យាល័យ​យ៉ាង​ត្រឹមត្រូវ​មុន​នឹង​អាច​ឈាន​មក​រក​ភាព​ជោគជ័យ​ដែល​ពួក​គេ​មាន​នា​ពេល​បច្ចុប្បន្ន ។ ហើយ​ក្នុង​សហរដ្ឋអាមេរិក​វិញ បច្ចេកវិទ្យា​គឺជា​វិស័យ​ដែល​មហាសេដ្ឋី​ភាគច្រើន​ប្រឡូក​ចូល ។ ក្នុង​ចំណោម​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទាំង ១០​រូប​លើ​ពិភពលោក​នេះ មាន​ពាក់កណ្តាល​បាន​សិក្សា​ជំនាញ​វិស្វកម្ម ឬ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ហើយ ។ ប៉ុន្តែ​មហាសេដ្ឋី​មួយ​ចំនួន​ទៀត​ក៏​ធ្វើ​អ្វី​ផ្សេង​ក្រៅពី​រៀន​ដែរ ។ ខាងក្រោម គឺជា​មុខ​ជំនាញ​ដែល​មហាសេដ្ឋី​ធំ​ៗ​រៀន​នៅ​សាលា​៖

១. លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ៖
លោក បេ​សូ​ស ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក ។ មុន​ពេល​លោក​ក្លាយជា​នាយក​ប្រតិបត្តិ​របស់ Amazon លោក​បេ​សូ​សបាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Princeton ក្នុង​ឆ្នាំ ១៩៨៦ ក្នុង​ផ្នែក​វិស្វកម្ម​អគ្គិសនី និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ បន្ទាប់​ពី​ប្តូរ​ជំនាញ​ពី​រូបវិទ្យា ។

២. លោក ប៊ី​ក ហ្គេ​ត​ស៍ (Bill Gates) ៖
លោក ហ្គេ​ត​ស៍ បាន​រៀន​នៅ​សាកលវិទ្យាល័យ Harvard University បាន​ពីរ​ឆ្នាំ​ម​មុន​នឹង​ចាក​ចេញពី​សាលា​នៅ​ឆ្នាំ ១៩៧៥ ដើម្បី​បង្កើត​ក្រុមហ៊ុន Microsoft ជាមួយនឹង​មិត្ត​រួម​ថ្នាក់ គឺ​លោក ផល អេ​ឡេ​ន (Paul Allen) ។ លោក​ជា​និស្សិត​ច្បាប់​នៅ​សាលា Harvard តែ​លោក​ក៏​បាន​ចូលរួម​ថ្នាក់​គណិត​វិទ្យា និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដែរ ។ លោក​បាន​និយាយ​ក្នុង​កម្មវិធី​មួយ​ជាមួយ​និស្សិត Havard កាលពី​ឆ្នាំ ២០១៨ ថា ប្រសិនបើ​ឲ្យ​លោក​ជ្រើស​រើសមុខ​ជំនាញ​មួយ​សម្រាប់​រៀន​នា​ពេល​បច្ចុប្បន្ន​នេះ លោក​នឹង​ជ្រើសរើស​ផ្នែក​កម្មវិធី Software វិញ ឬ ផ្នែក Artificial Intelligence ។

៣. លោក ម៉ាក ឃ្យូ​បេន (Mark Cuban) ៖
បន្ទាប់​ពី​រៀន​ថ្នាក់​យប់​នៅ​សាកលវិទ្យាល័យ University of Pittsburgh ពេល​ដែល​លោក​នៅ​ជា​សិស្ស​ថ្នាក់​ទី ១១​នៅ​វិទ្យាល័យ លោក ឃ្យូ​បេន បាន​បញ្ចប់​ការ​សិក្សា​មួយ​ឆ្នាំ​មុន​មិត្ត​ដទៃ ។ មួយ​ឆ្នាំ​ក្រោយមក លោក​បាន​ប្តូរ​ទៅ​សាកលវិទ្យាល័យ Indiana University ព្រោះ​វា​មានមុខ​ជំនាញ​ដែល​តម្រូវ​ឲ្យ​លោក​បង់ថ្លៃ​ទាប​ជាងគេ​ក្នុង​ចំណោម​សាកលវិទ្យាល័យ​ដែល​មានកម្ម​វិធី​បង្រៀន​ផ្នែក​អាជីវកម្ម​ទាំងអស់​នា​ពេល​នោះ ។

លោក​បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ជំនាញ​គ្រប់គ្រង និង​រដ្ឋបាល​ពី​សាកលវិទ្យាល័យ Kelley School of Business ។ លោក​គាំទ្រ​ការ​សិក្សា​ថ្នាក់ខ្ពស់​តែ​លោក​មិន​គាំទ្រ​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ទេ ព្រោះ​លោក​គិត​ថា​បច្ចុប្បន្ន​មនុស្ស​មាន​វិធី​ជា​ច្រើន​ក្នុង​ការ​រៀន​លើ​អ៊ី​ន​ធើ​ណែ​ត​ដែល​អាច​ផ្តល់​ជា​បទ​ពិសោធន៍​ល្អ​ៗ​បាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ