ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីងពាង​ធំ​ជាងគេ​ក្នុង​ពិភពលោក

9 ឆ្នាំ មុន

Huntsman Spider គឺជា​អម្បូរ​ពីងពាង Sparassidae ដែល​អ្នក​វិទ្យាសាស្ត្រ​ពិសោធ​ដឹង​ថា ជា​ប្រភេទ​ពីងពាង​បញ្ចេញ​ពិស និង​រត់លឿន​ជាងគេ​ក្នុង​ចំណោម​ពីងពាង​ផ្សេង​ទៀត​។

Huntsman Spider គឺជា​អម្បូរ​ពីងពាង Sparassidae ដែល​អ្នក​វិទ្យាសាស្ត្រ​ពិសោធ​ដឹង​ថា ជា​ប្រភេទ​ពីងពាង​បញ្ចេញ​ពិស និង​រត់លឿន​ជាងគេ​ក្នុង​ចំណោម​ពីងពាង​ផ្សេង​ទៀត​។

Huntsman Spider អាច​បោះ​ជំហាន​បាន​ប្រវែង​ដល់​ទៅ​៣០,៤៨​សង្ទីម៉ែត្រ​ឯណោះ រីឯ​ភ្នែក​របស់​វា​មាន​ចំនួន​៨ ដែល​ក្នុង​មួយ​ជួរ​មាន​៤ សម្រាប់​ចាំ​មើល​វាយឆ្មក់​គូសត្រូវ និង​ស្វែងរក​អាហារ ។

ពីងពាង​មាន​ពិស​នេះ​ពណ៌​ប្រផេះ ដូច្នេះ​ពេល​វា​នៅ​ក្នុង​ព្រៃ​គេ​មិន​អាច​សម្គាល់​វា​បាន​ទេ ព្រោះ​វា​ងាយ​បន្លំ​ខ្លួន​ទៅ​នឹង​ស្លឹកឈើ ។

ពីងពាង Huntsman Spider រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​សីតុណ្ហភាព​ក្តៅ ព្រោះ​វា​ធន់​នឹង​អាកាសធាតុ​នេះ ។ គេ​តែងតែ​ប្រទះ​ឃើញ​ពីងពាង​នេះ ក្នុង​ប្រទេស​អាហ្វ្រិក​ភាគ​ខាងត្បូង ទ្វីប​អា​ស៊ី អាហ្វ្រិក និង​អា​មេ​រិ​ក ។ វា​តែងតែ​ពួន​សម្ងំ​ខ្លួន​ក្នុង​រន្ធ​ឈើ ឬ​ធ្វើ​សម្បុក​លើ​ដើមឈើ តូច​ៗ​ងាយស្រួល​បង្ការ​អាកាសធាតុ​ត្រជាក់ និង​ស្វែងរក​សត្វល្អិត​ជា​អាហារ ។

ពិស​របស់ Huntsman Spider ត្រូវ​គេ​ប្រើប្រាស់​ធ្វើ​ជា​ថ្នាំ​ចង្រៃ​ម្យ៉ាង​សម្រាប់​ធ្វើ​ឱ្យ​រាង​កាយ​របស់​មនុស្ស​រលួយ ៕