ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ជើង​ទ្វារបាល​នៅ​ប្រាសាទ​ទន្លេ​ស្ងួត ក្រោយ​​រក​ឃើញ​ដងខ្លួន​កាល​៣​​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បំណែ​កជើង​បដិមា​មួយ ដែល​ត្រូវ​បាន​ក្រុមការងារ​ជួសជុល​ប្រាសាទទន្លេស្ងួត នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ​នោះ…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បំណែ​កជើង​បដិមា​មួយ ដែល​ត្រូវ​បាន​ក្រុមការងារ​ជួសជុល​ប្រាសាទទន្លេស្ងួត នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ​នោះ នា​ថ្ងៃ​ទី​១០ ខែកុម្ភៈ នេះ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា គឺជា​បំណែ​កជើង​របស់​បដិមា​ទ្វារបាល ចំណែកឯ​ដងខ្លួន​ត្រូវ​បាន​រក​ឃើញ​កាលពី​៣​ឆ្នាំ​មុន​មក​ម្ល៉េះ​។

សេចក្តីរាយការណ៍​បន្ត​ថា បំណែ​កជើង​បដិមា​ខាងលើ​នេះ គឺ​រក​ឃើញ​នៅ​ទីតាំង​ដែល​មាន​ចម្ងាយ​ត្រឹមតែ​១​ម៉ែត្រ​ពី​ចុងជើង​នៃ​ទ្វារបាល​ដែល​បាន​រក​ឃើញ​កាលពី​ឆ្នាំ​២០១៧ ដោយ​គម្រោង​ស្រាវ​ជ្រាវ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​អាគ្នេយ៍ នៃ​ប្រទេស​សិង្ហ​បុរី (ISEAS)​។

បន្ទាប់​ពី​ការ​រក​ឃើញ​រួច ហើយ​បាន​បញ្ជាក់​នា​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​ថា ជា​បំណែ​កជើង​របស់​បដិមា​ទ្វារបាល ក្រុមការងារ​អភិរក្ស និង​ជួសជុល​វត្ថុ​សិល្បៈ ហៅ​កាត់​ថា I.T.A.L.I.A នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​ពុម្ព​ចម្លង​ពី​បដិមា​ទ្វារបាល នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ មក​ធៀប​នឹង​បំណែ​កជើង​នៅ​ប្រាសាទទន្លេស្ងួត​។ តាម​រយៈ​ការ​ធៀប​នេះ ក្រុមការងារ​បញ្ជាក់​ថា បំណែ​កជើង​នេះ គឺ​ពិតជា​ផ្នែក​មួយ​នៃ​បដិមា​ទ្វារបាល​មែន​។

បច្ចុប្បន្ន ក្រុមការងារ​អភិរក្ស និង​ជួសជុល​វត្ថុ​សិល្បៈ កំពុង​រៀបចំ​ឯកសារ​បច្ចេកទេស ដើម្បី​យក​បំណែ​កជើង​បដិមា​នោះ មក​ផ្គុំ​នឹង​ទ្វារបាល ដែល​កំពុង​ជួសជុល​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​៕(​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ