ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ព្រលឹង​ចុង​សក់​គ្រប់​គ្នា ក្រោយ​​ឡាន​ដឹក​ដំឡូង​មី​បើក​ចូល​ស្តង់​ក្រឡាប់​ស្តូក

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​រថយន្ត​មួយ​គ្រឿង​ដឹក​ចំណិត​ដំឡូង​មី​ស្ងួត​សង្ស័យ​បើកបរ​ចូល​ស្តង់​ក្នុង​ល្បឿន​លឿន ស្រាប់តែ​ក្រឡាប់​ដោយ​ខ្លួនឯង​នៅ​មុខ​ស្តង់​១​កន្លែង បណ្តាល​ឱ្យ​អ្នកបើកបរ​រង​របួសស្រាល រីឯ​រថយន្ត​រង​ការ​ខូចខាត​ស្រាល ចំណែក​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ក្បែរ​ចំណុច​កើតហេតុ​នោះ​​ម្នាក់ៗភ័យ​ព្រលឹង​ចុង​សក់​គ្រប់​​គ្នា ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ ទី​១១…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​រថយន្ត​មួយ​គ្រឿង​ដឹក​ចំណិត​ដំឡូង​មី​ស្ងួត​សង្ស័យ​បើកបរ​ចូល​ស្តង់​ក្នុង​ល្បឿន​លឿន ស្រាប់តែ​ក្រឡាប់​ដោយ​ខ្លួនឯង​នៅ​មុខ​ស្តង់​១​កន្លែង បណ្តាល​ឱ្យ​អ្នកបើកបរ​រង​របួសស្រាល រីឯ​រថយន្ត​រង​ការ​ខូចខាត​ស្រាល ចំណែក​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ក្បែរ​ចំណុច​កើតហេតុ​នោះ​​ម្នាក់ៗភ័យ​ព្រលឹង​ចុង​សក់​គ្រប់​​គ្នា ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​រថយន្ត​មួយ​ខាងលើ​ឈ្មោះ ទេព សុវណ្ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កាត់​រទេះ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-​៧៥៧០ ។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ ចុះ​ទៅ​ធ្វើ កំណត់ហេតុ និង​អប់រំ​ណែនាំ​ដល់​អ្នកបើកបរ​អោយ​មានការ​ប្រុង​ប្រយ័ត្ន និង​បំពាក់​ភ្លើង​សញ្ញា​អោយ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ