ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​រាជធានីនិងតាកែវ សហការ​​ចាប់​ចោរ​​បាន​យ៉ាង​ជោគ​ជ័យ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​១១ ​កុម្ភៈ ឆ្នាំ​២០២០ បាន​រៀបចំ​ប្រគល់​មុខសញ្ញា​២​នាក់​ ពាក់​ព័ន្ធ​ករណី​ប៉ុនប៉ង​បាញ់​សម្លាប់​មនុស្ស​នៅ​ស្រុក​បាទី ឲ្យ​ទៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​បើក​ការ​ស៊ើ​បអង្កេត​បន្ត…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​១១ ​កុម្ភៈ ឆ្នាំ​២០២០ បាន​រៀបចំ​ប្រគល់​មុខសញ្ញា​២​នាក់​ ពាក់​ព័ន្ធ​ករណី​ប៉ុនប៉ង​បាញ់​សម្លាប់​មនុស្ស​នៅ​ស្រុក​បាទី ឲ្យ​ទៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​បើក​ការ​ស៊ើ​បអង្កេត​បន្ត ដែល​មុខ​ជនសង្ស័យ​ជា​មុខសញ្ញា​ទាំង​២​នាក់​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន ​និងខេត្ត​ បាន​ប្រឹងប្រែង​សហការ​គ្នា​បង្ក្រាប​រហូត​ចាប់ខ្លួនបាន
នេះ ។

ជនសង្ស័យ​ជា​មុខសញ្ញា​ម្មា​ក់​ឈ្មោះ ថូ ថុ​ន ហៅ​ផូ ថុ​ន អាយុ​៤២​ឆ្នាំ និង​ម្នាក់​ឈ្មោះ ផុ​ន រិ​ទ្ធី អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​បឹង​ក្អែក ឃុំ​បន្ទាយ​មាន​ជ័យ ស្រុក​ពាមរ ខេត្តព្រៃវែង ។ ទាក់ទិន​ករណី​​នេះ លោក​វរសេនីយ៍ឯក ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ប្រតិ​បត្តិការ​បង្ក្រាប​ចាប់ខ្លួន​ជន​ស​ង្ស័យត្រូវ​បាន​ធ្វើ​ឡើង កាលពី​​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៣ មុខ​កងពលតូច​លេខ​៧០ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ជា​មុខសញ្ញា​ធ្លាប់​បាញ់​ប្លន់​យក​ម៉ូតូ​មិន​ញញើត​ដៃ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ និងខេត្ត​តាកែវ ហើយ​ជាក់ស្តែង​ កាលពី​ថ្ងៃ​ទី​៦ ​កុម្ភៈ ឆ្នាំ​២០២០ ជនសង្ស័យ​ឈ្មោះ ថូ ថុ​ន ហៅ​ផូ ថុ​ន បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ឃាតកម្ម (​ប្រើប្រាស់​អាវុធ​) បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ កង នី ចំនួន​៣​គ្រាប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ (​ទំនាស់​រឿង​ប្តី​ចុង ប្តី​ដើម​) ។

លោក​វ​រេស​នី​យ៍​ទោ ហែម បូ​ណា ប្រធាន​កា​រិ​យ​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ឲ្យ​ដែរ​ថា កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ ជនសង្ស័យ​ក៏​ធ្លាប់​ធ្វើ​សកម្មភាព​បាញ់​ប្លន់​ជន​រង​គ្រោះ​ម្នាក់​នៅ​ផ្លូវលំ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ដោយ​យក​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Dream C125 ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​បាត់ដំបង​1AG-0104 ដោយ​បាញ់​ជន​រង​គ្រោះ​រង​របួសធ្ងន់​ត្រង់​ជើង ។

ហើយ​ជនសង្ស័យ​ឈ្មោះ ថូ ថុ​ន ហៅ ផូ ថុ​ន ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ខេត្តកំពត រយៈពេល​១៣​ឆ្នាំ ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​មនុស្ស​ដែរ ។ បន្ទាប់​ពី​សាកសួរ​យក​ចម្លើយ​ពាក់​ពន្ធ​បទល្មើស​បាញ់ប្រហារ នឹង​សកម្មភាព​ប្លន់​នៅ​ខេត្តតាកែវច្រើន​ករណី នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ជនសង្ស័យ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវដែល​ជា​ម្ចាស់​ករណី ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ