ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Warren Buffett ៖ នរណា​ក៏​អាច​ជោគជ័យ​បាន​ដែរ​បើ​អនុវត្ត​រូបមន្ត​ងាយស្រួល​មួយ​នេះ

4 ឆ្នាំ មុន

លោក វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ប្រៀប​បានជា​វិនិយោគិន​ដែល​អស្ចារ្យ​ជាងគេ​ក្នុង​ជំនាន​ថ្មី​នេះ ប៉ុន្តែ​លោក​ក៏​ជា​បុគ្គល​ដែល​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ទទួលស្គាល់​ក្នុង​ផ្នែក​ដឹកនាំ និង​ការ​អភិវឌ្ឍន៍​ខ្លួន​ផង​ដែរ ។ ដំបូន្មាន​មួយ​ដែល​ប្រៀប​បានជា​ច្បាប់​សម្រាប់​លោក…

លោក វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ប្រៀប​បានជា​វិនិយោគិន​ដែល​អស្ចារ្យ​ជាងគេ​ក្នុង​ជំនាន​ថ្មី​នេះ ប៉ុន្តែ​លោក​ក៏​ជា​បុគ្គល​ដែល​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ទទួលស្គាល់​ក្នុង​ផ្នែក​ដឹកនាំ និង​ការ​អភិវឌ្ឍន៍​ខ្លួន​ផង​ដែរ ។ ដំបូន្មាន​មួយ​ដែល​ប្រៀប​បានជា​ច្បាប់​សម្រាប់​លោក បា​ហ្វេ​ត គឺ តែងតែ​រៀន​អ្វី​ថ្មី​មួយ​មុន​ពេល​ចូល​គេង​ជា​រៀងរាល់ថ្ងៃ ។

លោក បា​ហ្វេ​ត គោរព​តាម​ទម្លាប់​នេះ​ស្ទើរតែ​ដូច​លោក​គោរព​សាសនា ហើយ​វា​ជា​រូបមន្ត​ដែល​ជួយ​ឲ្យ​លោក​ជោគជ័យ​ផង​ដែរ ។ ប្រាកដ​ណាស់ រូបមន្ត​នេះ​មិន​អាច​ឲ្យ​អ្នក​ទទួល​បាន​លទ្ធផល​ភ្លាម​ៗ​បាន​ទេ ព្រោះ​មនុស្ស​ត្រូវការ​រយៈពេល​វែង​ទើប​អាច​កសាង​ចំណេះដឹង និង​ជំនាញ​បាន​ច្រើន ។ ប៉ុន្តែ​វា​ប្រៀប​បានជា​ទម្លាប់​ល្អ​មួយ​ដែល​នឹង​ជួយ​អ្នក​នៅ​ថ្ងៃ​មុខ ហើយ​វិធី​ដែល​ល្អ​ជាងគេ​ក្នុង​ការ​ចាប់ផ្តើម​ទម្លាប់​នេះ​គឺ​អ្វី​ដែល​លោក បា​ហ្វេ​ត ចូល​ចិត្ត​ជាងគេ គឺ​ការ​អាន ។

លោក បា​ហ្វេ​ត មាន​ទម្លាប់​អាន​សៀវភៅ​ដែល​បាន​ជួយ​បង្កើត​មូលដ្ឋាន​ដ៏​រឹង​មាំ​ក្នុង​ការ​ពង្រឹង​ចំណេះដឹង​របស់​ខ្លូ​ន ។ នៅ​ថ្ងៃ​ដែល​លោក​ទំនេរ ឬ​ថ្ងៃ​សម្រាក លោក​ចំណាយ ៨០% នៃ​ថ្ងៃ​នោះ​លើ​ការ​អាន ហើយ​លោក​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ដែល​ចង់​សម្រេច​ដូច​លោក​ឲ្យ​អាន​ឲ្យ​បាន ៥០០​ទំព័រ​ជា​រៀងរាល់ថ្ងៃ ។ ហើយ​ទម្លាប់​នេះ​ក៏​តម្រូវ​ឲ្យ​អ្នក​ព្យាយាម​រក​ពេល​ដើម្បី​អាន​ផង​ដែរ ។ លោក បា​ហ្វេ​ត ធ្លាប់​និយាយ​ថា «​ខ្ញុំ​អាន​រូ​ច​គិត ។ ដោយហេតុ​ដូចនេះ​ទើប​ខ្ញុំ​ចំណាយពេល​ជា​ច្រើន​លើ​ការ​អាន និង​ការ​គិត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ជៀសវាង​ធ្វើការ​សម្រេចចិត្ត​ខុស​ដូច​អ្នក​ដទៃ​ក្នុង​វិស័យ​នេះ ។ ខ្ញុំ​ធ្វើ​វា​ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ជីវិត​បែប​នេះ​» ។

លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​មហាសេដ្ឋី​ជា​ច្រើន​ទៀត​ក៏​គិត​ដូច​លោក​ដែរ ។ លោក ហ្គេ​ត​ស៍អាន​សៀវភៅ ៥០​ក្បាល​ក្នុង​មួយ​ឆ្នាំ ។ លោក ម៉ាក ឃ្យូ​បេន (Mark Cuban) វិញ​អាន​ច្រើន​ជាង ៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទៅ​ទៀត ។ ចំណែកឯ​លោក អ៊ី​ឡុ​ន ម៉ាស (Elon Musk) វិញ បាន​អាន​សៀវភៅ​ដើម្បី​រៀន​ផលិត​កាំជ្រួច​ទៅ​អាវ​កាស​ទៀត​ផង ។

ក្រៅពី​សៀវភៅ​ហើយ លោក បា​ហ្វេ​ត ក៏​ព្យាយាម​ពង្រីក​ចំណេះដឹង​របស់​ខ្លួន​ដោយ​អាន​កាសែត​ដែរ​ដូច​ជា The Wall Street Journal, Financial times, The New York Times, USA Today, Omaha World-Herald, និង American Banker ជាដើម ។

ការ​មាន​ពេល ឬ​មិន​មាន​ពេល​សម្រាប់​ការ​អាន គឺ​មិន​សំខាន់​ទេ ។ មេរៀន​ដែល​អ្នក​អាច​រៀន​បាន​ពី​រូបមន្ត​របស់​លោក បា​ហ្វេ​ត គឺ​អ្នក​ត្រូវ​តែ​បន្ត​អភិវឌ្ឍន៍​ខ្លួន​រាល់​កាលៈទេសៈ​ដែល​អ្នកមាន ។ មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​អាច​អាន​សៀវភៅ​បាន​យ៉ាងតិច ៥០០​ទំព័រ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​មនុស្ស​ភាគច្រើន​អាច​យ៉ាង​ហោច​ណាស់​ក៏​បញ្ចប់​បាន ១៥ ទៅ ២០ ទំព័រ​ដែរ​មុន​ពេល​ចូល​ដំណេក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ