ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ថៃ​នឹង​ថ្វាយ​ព្រះ​រាជពិធី​បុណ្យ​ជន​រង​គ្រោះ​​២៩​​នាក់

4 ឆ្នាំ មុន

ថៃ​ ៖ តាម​ប្រភព​ព័ត៌មាន Channel News Asia បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ព្រះមហាក្សត្រ​ថៃ…

ថៃ​ ៖ តាម​ប្រភព​ព័ត៌មាន Channel News Asia បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ព្រះមហាក្សត្រ​ថៃ មហា​វិ​ជ្ជ​រា​ឡុ​ង​កន (Maha Vajiralongkorn) នឹង​ថ្វាយ​ព្រះ​រាជពិធី​បុណ្យសព​ដល់​មនុស្ស២៩​នាក់ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយលុក ​ដោយ​ទាហាន​កាលពី​ចុង​ស​ប្តា​ហ៍នៅ​ផ្សារ​ទំនើប Terminal 21​។

លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុ​ធ​ចាន​ អូ​ចា (Prayuth Chan-ocha) បាន​មាន​ប្រសាសន៍​ថា​ «​ព្រះ​មហា​វីរក្សត្រ ​និង​ព្រះ​មហាក្សត្រិយានី សូម​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ ហើយ​សូម​ថ្វាយ​ការ​គាំទ្រ​ខាង​សីលធម៌​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំងអស់ ​និង​មន្ត្រី (​ដែល​បាន​បាត់បង់​ជីវិត​) ​។ ទ្រង់​នឹង​ថ្វាយ​ព្រះ​រាជពិធី​បុណ្យ​សព​ដល់​ជន​រង​គ្រោះដែល​បាន​ស្លាប់»។

អ្នក​កាន់ទុក្ខ​បាន​ទុក​ផ្កា​និង​សារ​សរសេរនៅ​មុខ​ផ្សារ​ទំនើប Terminal 2 នៅ​ខេត្តនគររាជ​សីមា​។ ទាហាន សមាជិក​បុគ្គលិក​ផ្សារ និង​អ្នក​ស្ម័គ្រចិត្តបាន​សម្អាត​ឈាម​នៅ​ខាង​មុខ​ហាង​ទំនិញ ចំណែក​អ្នក​ផ្សេង​ទៀត​ដាក់​កម្រងផ្កា​។

Thanaphorn Tongweraprasert អាយុ​២៩​ឆ្នាំ ដែល​រស់នៅ​ក្បែរ​ហាង​ទំនិញ​បាន​និយាយ​ថា​«ទោះ​បីជា​ពួក​គេ​មិនមែន​ជា​សាច់ញាតិ​របស់ខ្ញុំ​ ឬ​ជា​អ្នក​ដែល​ខ្ញុំ​ស្គាល់ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ថា​ មិន​ជួយ​នោះ​ទេ»

ភាគច្រើន​នៃ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ គឺ​នៅ​ឯ​មជ្ឈមណ្ឌល​ទិញ​ទំនិញ​ដែល​ជា​កន្លែង​ចុង​ក្រោយ​សម្រាប់​ទាហាន​ម្នាក់ ដែល​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ការ​ឡោម​ព័ទ្ធ​មួយ​យប់​ជាមួយនឹង​អាវុធ​ដែល​ត្រូវ​បាន​គេ​លួច​ចេញពី​មូលដ្ឋាន​កងទ័ព មុន​ពេល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​សន្តិសុខ​កាលពី​ថ្ងៃអាទិត្យ​។

ទាហាន​រូប​នេះ​ខឹង​នឹង​កិច្ចព្រមព្រៀង​ទិញ​លក់​អចលនៈទ្រព្យ​ទ្រង់ទ្រាយ​ធំ ហើយ​បាន​ចាប់ផ្តើម​វាយលុក​ដោយ​សម្លាប់​មេបញ្ជាការ​របស់​គាត់​នៅផ្ទះ​ឯកជន​មួយ​កាលពី​ថ្ងៃ​សៅរ៍​ ។ គាត់​បាន​បន្តដំណើរ​ទៅ​កាន់​មូលដ្ឋាន​យោធា​របស់​គាត់​ជា​កន្លែង ដែល​គាត់​បាន​សម្លាប់​ឆ្មាំ​ម្នាក់ ហើយ​បាន​លួច​អាវុធ​និង​គ្រាប់រំសេវ​ដែល​មាន​ថាមពល​ខ្ពស់​ពី​ឃ្លាំង ហើយ​បន្ទាប់​មក​បាន​រត់គេច​ខ្លួន​ដោយ​ប្រើប្រាស់​រថយន្ត​ក្រោះ Humvee ទៅ​កាន់​ផ្សារ​ទំនើប Terminal 21 ដើម្បី​បាញ់​រះ ​៕ ប្រភព​៖ Channel News Asia

អត្ថបទសរសេរ ដោយ