ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​! បុរស​ម្នាក់​ពិការ​ភ្នែក​២០​ឆ្នាំ តែ​អាច​មើលឃើញ​វិញ​ក្រោយ​ត្រូវ​ឡាន​បុក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ប៉ូ​ឡូញ​ម្នាក់ ដែល​ពិការ​ភ្នែក​អស់​រយៈពេល​២០​ឆ្នាំ បាន​មើលឃើញ​វិញ ​បន្ទាប់​ពី​ត្រូវ​​រថយន្ត​បុក​ ខណៈ​ពេល​គាត់​​កំពុង​ឆ្លងកាត់​ផ្លូវ​។ កាលពី​ពីរ​បី​ឆ្នាំ​មុន…

តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ប៉ូ​ឡូញ​ម្នាក់ ដែល​ពិការ​ភ្នែក​អស់​រយៈពេល​២០​ឆ្នាំ បាន​មើលឃើញ​វិញ ​បន្ទាប់​ពី​ត្រូវ​​រថយន្ត​បុក​ ខណៈ​ពេល​គាត់​​កំពុង​ឆ្លងកាត់​ផ្លូវ​។

កាលពី​ពីរ​បី​ឆ្នាំ​មុន លោក Janusz Goraj ដែល​មក​ពី​ទីក្រុង Gorzow Wielkopolski បាន​ងងឹតភ្នែក​​ខាងឆ្វេង​​ទាំងស្រុង ហើយ​អាច​មើលឃើញ​តែ​ស្រមោល​និង​ពន្លឺ ដោយ​ប្រើ​ភ្នែក​ខាងស្តាំ​របស់​គាត់​។ គាត់​បាន​ងងឹតភ្នែក​កាលពី​២០​ឆ្នាំ​មុន ដែល​បណ្តាល​មក​ពី​អាឡែកហ្ស៊ី​ធ្ងន់ធ្ងរ ហើយ​បាន​ក្លាយជា​ទម្លាប់​រស់នៅ​ក្នុង​ភាព​ងងឹត​ស្ទើរតែ​ទាំងស្រុង​។ ប៉ុន្តែ​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០១៨ អព្ភូតហេតុ​មួយ​បាន​កើតឡើង​ ខណៈ​ ​លោក Janusz បាន​ដើរ​ឆ្លងផ្លូវ​នៅ​លើ​ផ្លូវបំបែក​មួយ​នៅ​ពេល​ដែល​គាត់​ត្រូវ​រថយន្ត​បុក​យ៉ាង​សាហាវ​។ គាត់​មាន​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ ជាមួយនឹង​ការ​បាក់​ឆ្អឹងត្រគាក ដែល​ត្រូវ​ធ្វើការ​វះកាត់​។

បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​​ខាងលើ​នេះ លោក​ Janusz Goraj បាន​ចំណាយពេល​ពីរ​បី​ស​ប្តា​ហ៍​នៅ​ក្នុង​មន្ទីរពេទ្យ​ដើម្បី​សម្រាក​ព្យាបាល​បន្ទាប់​ពី​ការ​វះកាត់​ត្រគាក ហើយ​នៅ​ថ្ងៃមួយ​គាត់​បាន​ក្រោក​ឡើង​បើកភ្នែក ហើយ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ស្រមោល​និង​ពន្លឺភ្លើង​ខ្សោយ​។ គាត់​ចាប់ផ្តើម​មើលឃើញ​អ្វី​ៗ​ដែល​ច្បាស់​ជាង ​មុន​ពេល​គ្រោះថ្នាក់ ហើយ​គាត់​បាន​ប្រាប់​គ្រូពេទ្យ​អំពី​រឿង​នេះ​ផង​ដែរ​។ ទោះ​បីជា​យ៉ាងណា​ក៏​ដោយ​ មិន​អាច​ពន្យល់​ពី​មូលហេតុ​ដែល​វា​កើតឡើង​ទេ​។

ក​រណី​ដ៏​ចម្លែក​របស់​​លោក​ Janusz Goraj ត្រូវ​បាន​គេ​រាយការណ៍​ដំបូង​ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​វាទ​ទួល​បានការ​ចាប់អារម្មណ៍​នោះ​ទេ ទាល់តែ​មក​ដល់​ចុងខែ​មុន​នេះ​ទើប​មានការ​ភ្ញាក់ផ្អើល​។ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ភ្នែក​គាត់​អាច​មើលឃើញ​នោះ​ទេ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា វា​មិន​មាន​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ឡាន​បុក​ទេ តែ​វា​អាច​មក​ពី​សារធាតុ​ថ្នាំ​ផ្សេង ដែល​ប្រើ​ពេល​គាត់​សម្រាក​នៅ​ពេទ្យ​ក្រោយ​វះកាត់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ