បុរស​ដែល​ធ្វើ​ពុត​ជា​កើត​កូ​រ៉ូ​ណា​ថ្មី​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​៥​ឆ្នាំ នៅ​រុ​ស្ស៊ី


នៅ​ពេល​ដែល​ការ​ព្រួយបារម្ភ​កាន់តែ​កើនឡើង​ជុំវិញ ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី អាជ្ញាធរ​រុ​ស្ស៊ី​បាន​ចាប់ខ្លួន​មនុស្ស​ម្នាក់​ពី​បទ​ធ្វើ​ត្រាប់​តាម​រោគ​សញ្ញា​នៃ​វីរុស ហើយ​ដួល​លើ​រថភ្លើង​ក្រោម​ដី​ជា​ការ​លេងសើច ។

វី​ដេ​អូ​ដែល​បាន​ចែករំលែក​តាម​អ៊ី​ន​ធើ​ណេ​ត បង្ហាញ​យុវជន​ម្នាក់​ពាក់​ម៉ាស់​នៅ​លើ​រថភ្លើង​ក្រោម​ដី​ក្រុង​មូ​ស្គូ ហើយ​ធ្វើ​ជា​ដួល និង​ប្រកាច់ ខណៈ​មិត្ដភក្ដិ​របស់​គាត់​ស្រែក​ទៅ​កាន់​អ្នកដំណើរ​ថា គាត់​មាន​មេរោគ​ឆ្លង ។ អ្នកដំណើរ​ផ្សេង​ទៀត​ភ័យ​ស្លន់ស្លោ ហើយ​ផ្លាស់​ទី​ឆ្ងាយ​ពី​បុរស​នោះ ។

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ TASS របស់​រុ​ស្ស៊ី​រាយការណ៍​ថា ជនសង្ស័យ​មានឈ្មោះ ខា​រ៉ូ​ម៉ា​ទូ​ឡូ ហ្សូ​បូ​រ៉ូ​វ (Karomatullo Dzhaborov) ត្រូវ​បាន​ប៉ូ​លី​ស​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ពី​បទ​សង្ស័យ​ថា​ជា​ជន​អគតិ​និយម​។ បទឧក្រិដ្ឋ​នេះ​ត្រូវ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​អតិបរមា ៥​ឆ្នាំ នៅ​ប្រទេស​រុ​ស្ស៊ី ។

វី​ដេ​អូ​នេះ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​គណនី​បណ្តាញ​សង្គម​ដែល​មានឈ្មោះ​ថា kara.prank កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ​។ ចាប់តាំងពី​ពេល​នោះ​មក​វា​ត្រូវ​បាន​គេ​ដក​ចេញ​មិន​ឱ្យ​មាននៅ​លើ YouTube និង Instagram ប៉ុន្តែ​នៅ​តែ​អាច​ត្រូវ​បាន​គេ​មើល​នៅ​លើ Telegram ។

ក្រសួងមហាផ្ទៃ​រុ​ស្ស៊ី​បាន​និយាយ​ថា​ប៉ូ​លី​ស​ក៏​បាន​កំណត់​អត្តសញ្ញាណ​បក្ខពួក​របស់​គាត់​ពីរ​នាក់ ហើយ​បាន​ដាក់​ពួក​គេ​នៅ​ក្រោម​បទបញ្ជា​មិន​ឱ្យ​ចាក​ចេញពី​រដ្ឋធានី​រុ​ស្ស៊ី​។ តុលាការ Cheryomushkinsky របស់​ទីក្រុង​មូ​ស្គូ​បាន​បញ្ជា​ឱ្យ​លោក Dzhaborov ជា​ពលរដ្ឋ​នៃ​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​មជ្ឈមណ្ឌល​ឃុំខ្លួន​បណ្តោះអាសន្ន​រហូត​ដល់​ថ្ងៃ​ទី​៨ ខែមីនា​។

ប្រទេស​រុ​ស្ស៊ី​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​។ ករណី​ឆ្លង​វីរុស​នេះ​ចំនួន ២​ករណី ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ចុង​បូព៌ា​ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​៣១ ខែមករា​។ ករណី​ទាំង​ពីរ​នេះ​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ចិន ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ