ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា ម៉ុង​ឬ​ទ្ធី ​៖ កម្ពុជា​មាន​ដី​កសិកម្ម​មិន​ទាន់​ឆ្លើយ​តប​តម្រូវការ​របស់​វិនិយោគិន​ពី​អា​មេ​រិ​ក​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម​និង​កសិឧស្សាហកម្ម​ឈានមុខ​គេ​ជាង​២០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​មើលឃើញ ថា​បច្ចុប្បន្ន​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ពុំ​មាន​ទាន់​មាន​ផ្ទៃដី​ក្នុង​ទំហំ​រាប់​ម៉ឺន​ហិ​កតា​សម្រាប់​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​ជំនាញ​ខាង​ក​សិកម្ម​ដូច​ជា​មេ​រិ​ក​នោះ​ទេ ខណៈ​ដែល​វត្តមាន​ក្រុមហ៊ុន​ក៏​ដូច​ជា​តំណាង​ក្រុមហ៊ុន​ពី​អា​មេ​រិ​កស្វែងរក​កាលា​អនុវត្ត​ភាព​កាលពី​ថ្មី​ៗ​ក្រោម​ការ​សម​សម្រួល​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​។ ​ តាម​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ប្រមាណ​២៦​ឆ្នាំ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ប្រាប់​ឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ​ឆ្នាំ​២០២០​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ចូល​មក​ស្វែង​យល់​ពី​វិស័យ​កម្ម​កម្ពុជា​គេ​ចង់​បង្កើត​ក្រុមហ៊ុន​ខ្លួនឯង​ព្រោះ​គេ​សុទ្ធតែ​ក្រុមហ៊ុន​ធំ​ៗ​មាន​ទុន​គ្រប់គ្រាន់ ពុំ​ចាំបាច់​ត្រូវការ​សហការ​និង​ក្រុមហ៊ុន​ក្នុងស្រុក​នោះ​ទេ​។​តែ​សម្រាប់​ការ​ដាំ​ដុះ​នៅ​ក្នុង​វិស័យ​កសិកម្ម​ប្រហែល​គ្មាន​សង្ឃឹម​ទេ ព្រោះ​ក្រុមហ៊ុន​អា​មេ​រិ​ក​ត្រូវការ​ដី​ខ្ពស់​ម៉ឺន​ហិ​កតា​ទើប​អនុវត្ត​គម្រោង​បាន​។…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម​និង​កសិឧស្សាហកម្ម​ឈានមុខ​គេ​ជាង​២០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​មើលឃើញ ថា​បច្ចុប្បន្ន​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ពុំ​មាន​ទាន់​មាន​ផ្ទៃដី​ក្នុង​ទំហំ​រាប់​ម៉ឺន​ហិ​កតា​សម្រាប់​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​ជំនាញ​ខាង​ក​សិកម្ម​ដូច​ជា​មេ​រិ​ក​នោះ​ទេ ខណៈ​ដែល​វត្តមាន​ក្រុមហ៊ុន​ក៏​ដូច​ជា​តំណាង​ក្រុមហ៊ុន​ពី​អា​មេ​រិ​កស្វែងរក​កាលា​អនុវត្ត​ភាព​កាលពី​ថ្មី​ៗ​ក្រោម​ការ​សម​សម្រួល​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​។

តាម​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ប្រមាណ​២៦​ឆ្នាំ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ប្រាប់​ឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ​ឆ្នាំ​២០២០​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ចូល​មក​ស្វែង​យល់​ពី​វិស័យ​កម្ម​កម្ពុជា​គេ​ចង់​បង្កើត​ក្រុមហ៊ុន​ខ្លួនឯង​ព្រោះ​គេ​សុទ្ធតែ​ក្រុមហ៊ុន​ធំ​ៗ​មាន​ទុន​គ្រប់គ្រាន់ ពុំ​ចាំបាច់​ត្រូវការ​សហការ​និង​ក្រុមហ៊ុន​ក្នុងស្រុក​នោះ​ទេ​។​តែ​សម្រាប់​ការ​ដាំ​ដុះ​នៅ​ក្នុង​វិស័យ​កសិកម្ម​ប្រហែល​គ្មាន​សង្ឃឹម​ទេ ព្រោះ​ក្រុមហ៊ុន​អា​មេ​រិ​ក​ត្រូវការ​ដី​ខ្ពស់​ម៉ឺន​ហិ​កតា​ទើប​អនុវត្ត​គម្រោង​បាន​។

លោក​ឧកញ៉ា ម៉ុង​ឬ​ទ្ធី បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​ដាំ​ដុះ​ខ្ញុំ​មិន​មាន​សង្ឃឹម​ទេ ព្រោះ​គេ​ដាំ​ដុះ​គេ​ត្រូវការ​ដី​រាប់​ម៉ឺន​ហិ​កតា​ទើប​ធ្វើ​កើត ។ យើង​ទៅ​មាន​ផ្ទៃរាប់​ម៉ឺន​ហិ​កតា​ឯណា0x017d7 ក្រុមហ៊ុន​អា​មេ​រិ​ក​ទាំងនោះ​បើ​គ្មាន​ផ្ទៃដី​រាប់​ពាន់​ហិ​កតា​វា​មិន​ធ្វើ​ទេ​។ នៅ​ពេល​កន្លង​មក​ធ្លាប់​ជួប​ក្រុម​វិនិយោគ​អា​មេ​រិ​ក​ម្តង​រួច​ទៅ​ហើយ នៅ​ស្ថានទូត​អា​មេ​រិ​ក​ហើយ​វា​មិន​បាន​ប្រាប់​ថា​វា​មក​វិនិយោគ ដាំ ឬ ចិញ្ចឹម​អី​ទៅ​មិន​រួច​ទេ​»​។

លោក​ឧកញ៉ា​បាន​បន្ត​ថា «​តាម​បទ​ពិសោធន៍​២៦​ឆ្នាំ​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម នៅ​ពេល​នេះ​យើង​មិន​អាច​ទៅ​រួច​ទេ ដោយ​កម្ពុជា​មិន​អាច​រៀបចំ​ដី​ឱ្យ​គេ​ធ្វើ​ទៅ​បាន​នា​ពេល​បច្ចុប្បន្ន​នេះ ។ ចំពោះ​ក្រុមហ៊ុន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​មិន​មាន​សង្ឃឹម​ទេ​ព្រោះ​វា​ជា​រឿង​ខុស​គ្នា ហើយ​ខ្ញុំ​ក៏​រកស៊ី​ជាមួយ​គាត់​ដែរ ខ្ញុំ​ទិញ​ស​ណ្តែ​ង​សៀង​ពី​ពួក​គាត់ សណ្តែកសៀង​មក​ផលិត​ចំណី​សត្វ​នៅ​ក្រុម​អស់នេះ​មាន​រយៈពេល​៤​ឆ្នាំ​មក​ហើយ ។ លើស​ពី​នេះ​ក៏​មាន​ទិញ​កាក​សំណល់​ពោត​ដែល​គេ​គាប​យក​ប្រេង​ផលិត​ជា​ចំណី​សត្វ​»​។

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក W. Patrick Murphy បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ​កន្លង​ទៅ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អា​មេ​រិ​កគៀងគរ​តំណាង​ក្រុមហ៊ុន​ធំ​ៗ​ពី​អា​មេ​រិ​កមក​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា តែ​សម្រាប់​លើក​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​មាន​ធុរជន​មក​ពី​តំណាង​ក្រុមហ៊ុន​ធំ​ៗ​នៅ​អា​មេ​រិ​កបាន​មក​ដល់​កម្ពុជា និង​សិក្សា​ស្វែង​យល់​ពី​ឱកាស​ក្នុង​វិនិយោគ​លើ​ពាណិជ្ជកម្ម​និង​កសិកម្ម នៅ​កម្ពុជា​។

​លោក​ឯកអគ្គរដ្ឋទូត​ក៏​បាន​គូសបញ្ជាក់​ថា « ក្រុមហ៊ុន​អា​មេ​រិ​ក​ប្រមាណ​១៥​ស្វែង​យល់​ពី​កាលានុវត្តភាព​វិស័យ​កសិកម្ម​នៅ​កម្ពុជា គេ​មាន​ចំណាបអារម្មណ៍​ខ្លាំង​ក្នុង​ចូលរួម​ពិភាក្សា​ជាមួយ​ក្រុម​ធុរកិច្ច​ក្នុងស្រុក​។​ក្រុមហ៊ុន​ពួក​គាត់​ទាំងនេះ​គឺជា​សុទ្ធតែ​ក្រុមហ៊ុន​យក្ស​ខាង​វិស័យ​កសិកម្ម​ដែល​បាន​ទទួលស្គាល់​នៅ​ទូ​ទាំង​ពិភពលោក​។​ក្រៅពី​នេះ​ក៏​មាន​ក្រុមហ៊ុន​ផលិត​បច្ចេកវិទ្យា​ហើយ​ពួក​គេ​ថា​នឹង​នាំ​បច្ចេកវិទ្យា​មក​បម្រើ​នៅ​ក្នុង​វិស័យ​កសិកម្មកម្ពុជា ។ ក្រុមហ៊ុន​ធំ​ៗ​ទាំងនេះ​ពួក​គេ​អាច​កំណត់​អនាគត​កសិកម្ម​នៅ​លើ​ភព​ផែនដី
យើង​» ។

​សូម​រម្លឹក​ថា លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នា​ឱកាស​ចូលរួម​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍ «​កាលានុវត្តភាព​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ២០២០» ដែល​រៀបចំ​ឡើង​ដោយ​ស្ថានទូត​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​កម្ពុជា នៅ​សណ្ឋាគារ​រ៉ូ​ស​វូ​ត រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី​០៦-០៧ ខែកុម្ភៈ ឆ្នាំ​២០២០ នោះ​បាន​លើក​ឡើង​ថា វិស័យ​កសិកម្ម ជា​វិស័យ​អាទិភាព​មួយ​ដែល​មាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ​លោក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ជូន​ទៅ​ក្រុម​វិនិយោគិន​អា​មេ​រិ​ក​ផង​ដែរ​ថា «​ផលិតផល​កសិកម្ម​មួយ​ចំនួន ដូច​ជា​ស្រូវ​-​អង្ករ ពោត សណ្ដែកសៀង ដំឡូង​មី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ ដែល​សុទ្ធ​សឹង​ជា​ផលិតផល​សក្ដានុពល សម្រាប់​ជា​ព័ត៌មាន​ជូន​ដល់​ធុរជន​ជាតិ និង​អន្តរជាតិ ពិចារណា​ក្នុង​ការ​ធ្វើ​អាជីវកម្ម ឬ​វិនិយោគ​នៅ​កម្ពុជា​» ។

ព្រម​ជាមួយ​គ្នា​នោះ​លោក​បាន​សង្កត់ធ្ងន់​លើ​ការ​លើកកម្ពស់​ខ្សែ​ចង្វាក់​តម្លៃ និង​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម ជា​ការងារ​អាទិភាព​មួយ ដើម្បី​ទ្រទ្រង់​វិស័យ​កសិកម្ម​ឲ្យ​មានការ​រីក​ចម្រើន​មួយ​ចំណែក​ទៀត ដោយ​ក្នុង​នោះ លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ជា​ឧទាហរណ៍​ការ​កែ​ច្នៃ​ដំឡូង​មី​ទៅ​ជា​ម្សៅ គ្រាប់​ថ្នាំ ថង់ អេតាណុល និង​ជា​វត្ថុ​ផ្សេង​ៗ​ទៀត ដែល​សកម្មភាព​ទាំងនោះ នឹង​បង្កើត​ការងារ បង្កើន​ចំណូល និង​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មានការ​រីក​ចម្រើន​។ ជាង​នេះ​ទៅ​ទៀត​ភាគី​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក ក៏​ដូច​ជា​ក្រុមហ៊ុន​ក្នុងស្រុក ពិចារណា​លើ​ការ​វិនិយោគ​បន្ថែម​លើ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម ដោយ​បាន​លើក​ឡើង​អំពី​បរិយាកាស​វិនិយោគ​ល្អ​ប្រសើរ​របស់​កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ