ខូច​ពូជ​អស់ ! ?


ឆ្នាំទៅ​មិ​ញ​…​ចិន​លើកគ្នា​រាប់​ពាន់​រាប់​ម៉ឺន​នាក់​…​ភ្លូកទឹកភ្លូកដី​មក​ប្រកប​របរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​…​មើលទៅ​ឃើញ​គគ្រឹកគគ្រេង​មែន អ្វី​ៗ​ក៏​ឡើងថ្លៃ​ដែរ​…​ពិសេស​ដីធ្លី​ផ្ទះសម្បែង​…​ផ្ទះសំណាក់ ផ្ទះ​ជួល ។​ល ។

ឆ្នាំទៅ​មិ​ញ​ដែរ​…​មិន​ដល់​មួយ​ឆ្នាំ​ផង​…​ចិន​ភ្លូកទឹកភ្លូកដី​នោះ​លើកគ្នា​ទាំង​ផ្ទាំង​ៗ…​វិល​ទៅ​ស្រុក​វិញ​អស់​…​ដែល​មតិ​ខ្លះ​និយាយ​ថា ចិន​ល្អ​អត់​ទៅ​ទេ​…​គេ​នៅ​មានមុខ​របរជំនួញ​ត្រឹមត្រូវ​…​ពង្រីក​មុខរបរ​ស្រប​តាម​ច្បាប់​កម្ពុជា ​។

មតិ​ខ្លះ​និយាយ​ទៀត​ថា​…​ចិន​ដែល​លើកគ្នា​ទៅ​ស្រុក​វិញ​…​ច្រើន​តែ «​ចិន​ខូច​»…​ច្រើន​តែ «​ចិន​ល្បែង​» ខ្លះ​ជា «​ចិន​អ្នកលេង​»…​ស្វែង «​រក​លាភ​» លែង​បាន​…​ក៏​រត់​ចោល​ក្រុងព្រះសីហនុ​…​សូ​ម្បី​ផ្ទះ​ដែល​ជួល​ប្រកប​មុខរបរ បាន​ទុក​ចោល​…​អត់​លា​ម្ចាស់ផ្ទះ​មួយ​ម៉ាត់​សោះ​ក៏​មាន​ដែរ ។

តាម​កត់សម្គាល់​ជាក់ស្តែង​…​ម៉ាក «​ចិន​ខូច​» ដូច​ពោល​ខាងលើ​នេះ​…​ពិតជា «​ចិន​ខូច​អស់សាច់​» មែន​…​មិន​ត្រឹមតែ «​រត់​ចោលផ្ទះ​ជួល​» ទេ​…​រត់​ចោល​ទាំង «​ថ្លៃ​ជួល​ផ្ទះ​» ថែម​ទៀត​…​រត់​អត់​ប្រាប់​ម្ចាស់ផ្ទះ​មួយ​ម៉ាត់​សោះ​…​រត់លឿន​ពេក !…​លឿន​ដូច​មេរោគ​កូ​រ៉ូ​ណា​ដែល​កំពុងចម្លង ។

តាម​កត់សម្គាល់​ទៀត​…«​ចិន​ខូច​» បាន​បន្សល់​ទុក​នូវ​ទ​ង្វើ​អាក្រក់​គួរ​ឱ្យ «​ថ្កោល​»…​គួរ​ឱ្យ​រាងចាល​…​និង​ចាត់ទុកជា «​គំរូ​អាក្រក់​» បំផុត​មួយ​…​ធ្វើ​ឱ្យ «​ចិន​ល្អ​» ពិតជា «​អៀនខ្មាស់​»​។

បានជា​គេ​ពោល​ដូច្នោះ​…​ពីព្រោះ​ក្រោយ​ពី «​ចិន​ខូច​» រត់​ទៅ​ស្រុក​…​បាត់​យូរ​ខែ​ពេក ប្រាក់​ឈ្នួល​ផ្ទះ​ក៏​បាត់​…​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ក៏​អត់​បង់​…​ទើប​នាំ​គ្នា​ទៅ​បើកទ្វារ​ផ្ទះ​ជួល​មើល​…«​ចោល​ម្រ៉ា​យ​» ហើយ​…​ឃើញ​មាន​សល់​តែ «​ម​មិះ​សំរាម​»…​ឃើញ​មាន​តែ «​ម​មិះ​បារី​»…​ធំ​ក្លិនស្អុយ​ឆួល​ស្ទើរ​ទ្រាំ​អត់​បាន​…​ដែល​តាម​ពិនិត្យ​ជាក់ស្តែង​ទៅ​…​មាន​តែ «​ចិន​ខូច​» ទេ ដែល​រស់នៅ​របៀប​នឹង​បាន​។

ម្ចាស់ផ្ទះ​ខ្លះ​ថ្ងូរ​ថា​…​គ្រាន់តែ​សំអាតផ្ទះ​…​បាន​ដឹក​ចេញ «​ម​មិះ​ចិន​ខូច​» ជិត​២​ឡាន​…​លាង​សម្អាត​២​ថ្ងៃ​…​នឹក​ហួសចិត្ត​ថា ពួក «​ចិន​ខូច​» ដេក​ស្នាក់នៅ​លើ «​គំនរ​ម​មិះ​» តែ​ម្តង​…​សង្ស័យ​ធ្វើ​ឱ្យ​ខូច​ពូជ​អស់ !​?​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ