ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថបទ​ខ្លី​មាន​ន័យ​ជ្រៅ​រឿង​ធ្វើបុណ្យ​ច្រើន​ឬ​តិច

4 ឆ្នាំ មុន

មនុស្ស​មិន​តិច​ទេ​ដែល​មិន​ទាន់​យល់​ច្បាស់ ឬ​ក៏​អាច​យល់​ខុស​ទៀត​ផង​អំពី​សភាវៈ​នៃ​បុណ្យ​ដែល​ទស្សនៈ​ភា​គ​ច្រើន​គិត​ថា ការ​លះបង់​ទ្រព្យសម្បត្តិ​ច្រើន​ក្នុង​ការ​ធ្វើបុណ្យ​ផ្សេង​ៗ នឹង​បាន​បុណ្យ​ច្រើន លះ​ទ្រព្យ​តិច​នឹង​បាន​បុណ្យ​តិច ដែល​ការ​គិត​បែប​នេះ​បាន​ក្លាយទៅជា​វប្បធម៌​ក្នុង​សង្គម​ខ្មែរ​ទៅ​ហើយ ។ តាម​ពិត​ទៅ​ពាក្យ​ថា​បុណ្យ គឺជា​ធម្មជាតិ​ដែល​ញ៉ាំង​ចិត្ត និង​បេះដូង​របស់​អ្នក​ឲ្យ​សប្បាយ​រីករាយ…

មនុស្ស​មិន​តិច​ទេ​ដែល​មិន​ទាន់​យល់​ច្បាស់ ឬ​ក៏​អាច​យល់​ខុស​ទៀត​ផង​អំពី​សភាវៈ​នៃ​បុណ្យ​ដែល​ទស្សនៈ​ភា​គ​ច្រើន​គិត​ថា ការ​លះបង់​ទ្រព្យសម្បត្តិ​ច្រើន​ក្នុង​ការ​ធ្វើបុណ្យ​ផ្សេង​ៗ នឹង​បាន​បុណ្យ​ច្រើន លះ​ទ្រព្យ​តិច​នឹង​បាន​បុណ្យ​តិច ដែល​ការ​គិត​បែប​នេះ​បាន​ក្លាយទៅជា​វប្បធម៌​ក្នុង​សង្គម​ខ្មែរ​ទៅ​ហើយ ។

តាម​ពិត​ទៅ​ពាក្យ​ថា​បុណ្យ គឺជា​ធម្មជាតិ​ដែល​ញ៉ាំង​ចិត្ត និង​បេះដូង​របស់​អ្នក​ឲ្យ​សប្បាយ​រីករាយ ឲ្យ​ស្អាត​ផូរ​ផង់ និង​ជ្រះស្រឡះ​ក្នុង​ការ​លះបង់​អ្វីមួយ​ដើម្បី​ជា​ប្រយោជន៍ និង​សេចក្តីសុខ​ដល់​អ្នក​ដទៃ​។ បុណ្យ​សំដៅ​ដ​ល់​​ទឹកចិត្ត ដែល​ស្អាត​បរិសុទ្ធ សោមនស្ស​រីករាយ មិន​ក្តៅ​ក្រហល់ក្រហាយ មិន​រវើរវាយ​ចិត្ត មិន​សោកស្តាយ​ពេល​ខ្លួន​បាន​បរិច្ចាគ​សេចក្តីសុខ និង​ទ្រព្យ​របស់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ និង​ជ្រោមជ្រែង​អ្នកផង​ទាំងពួង​ ។

ហេតុនេះ​ការ​ធ្វើបុណ្យ​ច្រើន​ឬ​តិច​មិន​អាស្រ័យ​លើ​សកម្មភាព​នៃ​ការ​លះបង់​ទ្រព្យសម្បត្តិ​ខាងក្រៅ​ច្រើន​ឬ​តិច​ប៉ុនណា​នោះ​ទេ តែ​អាស្រ័យ​លើ​ចេតនា និង​ទឹកចិត្ត​ដ៏​បរិសុទ្ធ​របស់​អ្នក​ធ្វើ​ទេតើ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ