GMAC ប្រកាស​ថា ក្នុង​ខែ​នេះ ឬ​ខែ​ក្រោយ​រោងចក្រ​ខ្លះ​បិទ​បណ្តោះអាសន្ន​ដោយ​ខ្វះ​វត្ថុធាតុដើម​មក​ផលិត


រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា (GMAC) បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ខែ​នេះ ឬ​ខែ​ក្រោយ​រោងចក្រ​មួយ​ចំនួន និង​ផ្អាក​បិទ​ជា​បណ្ដោះអាសន្ន ដោយ​ខ្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​កាត់ដេរ នៅ​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ នេះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​វត្ថុធាតុដើម​ប្រហែលជា​៦០​ភាគរយ សម្រាប់​បម្រើ​អោយ​ផលិតកម្ម​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ចិន ។

ប្រភព​បន្ត​ថា ដោយសារ​ឧបទ្ទវហេតុ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា នៅ​ក្នុង​ប្រទេស​ចិន រោងចក្រ​ផលិត​វត្ថុធាតុដើម និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ជា​ច្រើន​បាន​បិទ​ដំណើរការ​ជា​បណ្ដោះអាសន្ន ហើយ​ប្រហែលជា​រហូត​ចុងខែ​នេះ​ទើប​អាច​ចាប់​ដំណើរការ​ឡើង​វិញ ដែល​បញ្ហា​នេះ​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ចង្វាក់​ផ្គត់ផ្គង់​អោយ​រោងចក្រ​នៅ​កម្ពុជា ។

ប្រភព​បាន​លើក​ឡើង​ទៀត​ថា សម្រាប់​រោងចក្រ​មួយ​ចំនួន​វត្ថុធាតុដើម ក្នុងស្រុក​សម្រាប់​ផ​លលិត​កម្ម​អាច​នឹង​អស់​នៅ​ត្រឹម​ដើម​ស​ប្តា​ហ៍​ក្រោយ ឬ​ស​ប្តា​ហ៍​បន្ទាប់ ហើយ​ការ​បិទ​រោងចក្រ​បណ្ដោះអាសន្ន​នៅ​ប្រទេស​ចិន​អាច​នឹង​ធ្វើ​ឲ្យ​រោងចក្រ​មួយ​ចំនួន​ខ្វះ​វត្ថុធាតុដើម​នៅ​ចុងខែ​នេះ និង​ក្នុង​ខែ​មិ​នា​ខាង​មុខ​នេះ ។

GMAC​បាន​បញ្ជាក់​ថា​៖«​ប្រឈម​នឹង​បញ្ហា​នេះ​រោងចក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ផ្អាក​ប្រតិបត្ដិការ​ផលិតកម្ម​ជា​បណ្ដោះអាសន្ន​ដែល​អាច​មាន​រយៈពេល​មួយ​ខែ​ពេញ​ឬ​ពី​ខែ​» ។ ប្រភព​បាន​បន្ថែម​ថា ការ​ផ្អាក​បណ្ដោះអាសន្ន​រយៈពេល​ខ្លី​យើង​អាច​រំពឹង​ថា នឹង​កើតឡើង​ក្នុង​ពេល​ខ្លី​ខាង​មុខ​នេះ​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​នោះ​ទេ ។ GMAC ក៏​បាន​លើក​ឡើង​ទៀត​ការ​សម្រេច​ជិត​ណាមួយ​របស់​សហភាព​អឺរ៉ុប​នឹង​ត្រូវ​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​មិន​តិច​ជាង 6 ខែ​ខាង​មុខ​នោះ​ទេ ។

ដូច្នេះ​ផ្សារ​ភ្ជាប់​បញ្ហា​ការ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​របស់​រោងចក្រ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ខែមីនា​ដ៏​ខ្លី​ខាង​មុខ​នេះ ទៅ​នឹង​បញ្ហា EBA មិនមែន​ជា​ការ​ត្រឹមត្រូវ​នោះ​ទេ ។ ប្រភព​បាន​បន្ថែម​ទៀត​ថា ចំពោះ​នីតិវិធី​នៃ​ការ​ផ្អាក​បណ្ដោះអាសន្ន​គ្រប់គ្រង​ចាក់​ទាំងឡាយ​នោះ​នឹង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ដោយ​មានការ​ចរចា​ពិភាក្សា និង​ព្រមព្រៀង​គ្នា​រវាង​កម្មករនិយោជិត និង​ថ្នាក់​គ្រប់គ្រង​រោងចក្រ​ក្រោម​ការ​ត្រួតពិនិត្យ និង​ការ​អនុញ្ញាត​ពី​អធិការ​ការងារ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សមាគម​កាត់ដេរ​នៅ​កម្ពុជា​នេះ បន្ទាប់​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី ១១​ខែកុម្ភៈ​នេះ​ថា បញ្ហា​បិទ​រោងចក្រ​បណ្ដោះអាសន្ន​មួយ​ចំនួន​នេះ​ដោយសារ​ខ្វះ​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ខណៈ​ដែល​ប្រទេស​ចិន​បាន​កំពុង​តែ​ផ្ទុះ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ