ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ប្ដេជ្ញា​លុប​បំបាត់​មន្ត្រី​ចោរ​ឱ្យ​​អស់ពី​ក្នុង​សហព័ន្ធ​កីឡា​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​ក្រសួង អប់រំ​បាន​អះអាង​ថា នៅ​ក្នុង​វិស័យ​កីឡា​គឺ​នៅ​តែ​មាន​មន្ត្រី​ចោរ ដោយ​មន្ត្រី​រូប​នោះ បាន​ដើរតួ​ជា​គ្រូបង្វឹក​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ក្នុង​ពេល​កីឡា​ករ​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស បើ​ទោះជា​ខ្លួន​មានឈ្មោះ​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​ក៏​ដោយ។ ក្រសួង​បាន​ចាត់​ទុក​មន្ត្រី​នោះ​ដើរតួ​ជា​ចោរ​ផង ជា​ប៉ូលិស​ផង​ដែល​ចាំ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​ក្រសួង អប់រំ​បាន​អះអាង​ថា នៅ​ក្នុង​វិស័យ​កីឡា​គឺ​នៅ​តែ​មាន​មន្ត្រី​ចោរ ដោយ​មន្ត្រី​រូប​នោះ បាន​ដើរតួ​ជា​គ្រូបង្វឹក​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ក្នុង​ពេល​កីឡា​ករ​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស បើ​ទោះជា​ខ្លួន​មានឈ្មោះ​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​ក៏​ដោយ។ ក្រសួង​បាន​ចាត់​ទុក​មន្ត្រី​នោះ​ដើរតួ​ជា​ចោរ​ផង ជា​ប៉ូលិស​ផង​ដែល​ចាំ បាច់​ត្រូវ​លុប​បំបាត់​​ជា​បន្ទាន់ ។ ជាមួយនឹង​ការ​ទម្លាយ​នេះ បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក៏​មានការ​កោតសរសើរ​ផង​ដែរ​ចំពោះ​ចំណាត់ការ​លុប​បំបាត់​មន្ត្រី​ទាំងនោះ ឱ្យ​អស់ពី​ក្នុង​សហព័ន្ធ​កីឡា​ជាតិ​។

លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ បាន​បញ្ជាក់​ថា ក្រសួង​នឹង​លុប​បំបាត់​ឱ្យ​អស់​នូវ​ករណី​​មន្ត្រី​ចោរ​នៅ​ក្នុង​សហព័ន្ធ ដោយ​លោក​ចង់​សំដៅ​ទៅ​ដល់​មន្ត្រី​សហព័ន្ធ​ដែល​បាន​ទម្លាក់​ខ្លួន​ពី​ប្រធាន​សហព័ន្ធ ឬ​ពី​អគ្គលេខាធិការ​មក​ធ្វើ​ជា​គ្រូបង្វឹក ដោយសារ​តែ​ចង់​ដឹកនាំ​កីឡាករ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស និង​ចង់បាន​ផលប្រយោជន៍​នៅ​ពេល​កីឡាករ​ដែល​ខ្លួន​ដឹកនាំ ទទួល​បាន​មេដាយមាស ហើយ​ត្រូវ​បាន​ប្រាក់​រង្វាន់ ។

លោក​ថា ពេល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ម្តង​ៗ តែងតែមាន​ករណី​ថ្នាក់ដឹកនាំ​សហព័ន្ធ ដើរ​តួ​ជា​គ្រូបង្វឹក ហើយ​ធ្វើ​ឱ្យ​គ្រូបង្វឹក​ពិតប្រាកដ ដែល​គ្មាន​ឥទ្ធិពល​អន់ចិត្ត និង​ក្លាយជា​រឿងអាស្រូវ​ជា​រឿយ​ៗ​នៅ​ក្នុង​វិស័យ​កីឡា ។ ដូច្នេះ ចាប់ពី​ឆ្នាំ​២០២០ នេះ​តទៅ ក្រសួង​អប់រំ​នឹង​លុប​បំបាត់​មិន​ឲ្យ​កើត​មាននូវ​បញ្ហា​បែប​នេះ​កើតឡើង​ទៀត​ទេ ដើម្បី​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ចំពោះ​គ្រូបង្វឹក​របស់​កីឡាករ​ដែល​ខំប្រឹង​ប្រែង ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ស សុខា ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​បូក​សរុប​ការងារ​អនុ​វិស័យ​អប់រំ​កាយ​និង​កីឡា​ឆ្នាំ​២០១៨-២០១៩ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០១៩-២០២០ កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០២០​កន្លង​ទៅ ។

ជាក់ស្តែង សហព័ន្ធ​កីឡា​កាយ​វប្បកម្ម បាន​កើត​មាន​បញ្ហា​នេះ​រួច​មក​ហើយ ដោយ​លោក មង្គល រស្មី ដែល​ជា​ប្រធាន​សហព័ន្ធ​នៅ​ក្នុង​ពេល​នោះ​បាន​ឈរឈ្មោះ​ជា​គ្រូបង្វឹក​នៅ​ពេល​កីឡាករ សំបូរ សុ ភ័ ណ្ឌ ត្រូវ​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស ហើយ​ឈ្នះ​មេដាយមាស​ពិភពលោក ។ ទ​ង្វើ​នេះ​ត្រូវ​បាន​គេ​យល់​ថា ដើម្បី​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ។

ក្រោយ​បញ្ហា​នេះ​កើតឡើង​លោក​មង្គល រស្មី ត្រូវ​បាន​សមាជិក​បោះ​ឆ្នោត​ទម្លាក់​ពី​ប្រធាន​សហ​ព័ន្ធ​ដែល​បច្ចុប្បន្ន គ្រប់គ្រង​ដោយ​លោក​តឹក ប៊ុ​ន​វី ដែល​ជា​អតីត​អគ្គលេខាធិការ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ