ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​ថ្មី​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់់

4 ឆ្នាំ មុន

ប្រទេស​ចិន​-​កោះ​តៃវ៉ាន់ ៖ យោង​តាម​រ៉​យ​ទ័​រថា កងទ័ពអាកាស​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​១០​កុម្ភៈ បាន​ឲ្យ​កង​យន្តហោះ​របស់​ខ្លួន​ហោះ​ឡើង ដើម្បី​ស្ទាក់​បណ្ដា​យន្តហោះ​ចិន​ដែល​ហោះ​ឆ្លងកាត់​រយៈ​ពេល​ខ្លី ខ្សែបន្ទាត់​ដែល​បែងចែក​ចិនដីគោក​និង​កោះ​តៃវ៉ាន់​។ ក្រសួង​ការពារ​តៃវ៉ាន់​ថ្លែង​ថា បណ្ដា​យន្តហោះ​ប្រដេញ​ចិន​ដែល​ហោះ​អម​ការពារ បណ្ដា​យន្ត​ហោះ​​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន​…

ប្រទេស​ចិន​-​កោះ​តៃវ៉ាន់ ៖ យោង​តាម​រ៉​យ​ទ័​រថា កងទ័ពអាកាស​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​១០​កុម្ភៈ បាន​ឲ្យ​កង​យន្តហោះ​របស់​ខ្លួន​ហោះ​ឡើង ដើម្បី​ស្ទាក់​បណ្ដា​យន្តហោះ​ចិន​ដែល​ហោះ​ឆ្លងកាត់​រយៈ​ពេល​ខ្លី ខ្សែបន្ទាត់​ដែល​បែងចែក​ចិនដីគោក​និង​កោះ​តៃវ៉ាន់​។

ក្រសួង​ការពារ​តៃវ៉ាន់​ថ្លែង​ថា បណ្ដា​យន្តហោះ​ប្រដេញ​ចិន​ដែល​ហោះ​អម​ការពារ បណ្ដា​យន្ត​ហោះ​​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន​ H-6 បាន​ហោះ​ឆ្លងកាត់​រយៈពេល​ខ្លី ខ្សែបន្ទាត់​នោះ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​បង្ខំ​ឲ្យ​កងទ័ពអាកាស​តៃវ៉ាន់​ធ្វើ​អន្តរាគមន៍ ហើយ​បង្ខំ​ឲ្យ​យន្តហោះ​ចិន​ទាំងនោះ​ចាក​ចេញពី​តំបន់​នេះ​វិញ​។ កង​យន្តហោះ​ចិន​ពេល​នោះ​ក៏​បាន​ហោះ​ដកថយ​។

ក្រសួង​នោះ​បញ្ជាក់​ថា​ បណ្ដា​យន្តហោះ ​H-6​ របស់​ចិន បាន​បំពេញបេសកកម្ម​ហ្វឹកហ្វឺន​ក្នុង​មហា​សមុទ្រ​ប៉ា​ស៊ីហ្វិ​ក បន្ទាប់​ពី​ហោះ​ឆ្លងកាត់​ព្រែកជីក​បា​ស៊ី ដែល​បែងចែក​តៃវ៉ាន់​និង​ហ្វ៊ី​លី​ពី​ន​។

បណ្ដា​យន្តហោះ​ចម្បាំង​ចិន ក្នុង​នោះ​មាន​យន្តហោះ​ប្រដេញ​ធុន ​J-11 បាន​ហោះ​រួច​ហើយ​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ​កាត់​ព្រែកជីក​បា​ស៊ី ដែល​បង្ខំ​ឲ្យ​បណ្ដា​យន្តហោះ​ប្រដេញ​តៃវ៉ាន់​ F-16 ហោះ​ចេញ​ទៅ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ