ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​តួ​ក​គី​៥​នាក់ ​ត្រូវ​កងទ័ព​សី​ុ​រី​ផ្តាច់​​ជីវិត

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី​-​តួ​ក​គី ៖ ក្រសួង​ការពារ​ប្រទេស​តួ​ក​គី​រាយការណ៍​នា​ថ្ងៃ​ទី​១០​កុម្ភៈ​ថា ទាហាន​តួ​ក​គី​៥​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​​ក្នុង​ការ​វាយប្រហារ​របស់​កងទ័ព​ស៊ី​រី លើ​ប៉ុស្តិ៍​សង្កេតការណ៍​តួ​ក​គី​មួយ​ក្នុង​តំបន់​អ៊ី​ដ​លី​ប ភាគ​ពាយ័ព្យ​ស៊ី​រី​។ ការ​វាយប្រហារ​នេះ​ដែល​សំដៅលើ​ជំរំ​យោធា​មួយ ដែល​ទើប​កសាង​នៅ​តា​ហ្វ​តា​ណាស់ កើត​មាន មួ​យស​ប្ដា​ហ៍​បន្ទាប់​ពី​ការ​បាត់​បង់​ជីវិត​របស់​​​ទាហាន​តួ​ក​គី​៨​នាក់…

ប្រទេស​ស៊ី​រី​-​តួ​ក​គី ៖ ក្រសួង​ការពារ​ប្រទេស​តួ​ក​គី​រាយការណ៍​នា​ថ្ងៃ​ទី​១០​កុម្ភៈ​ថា ទាហាន​តួ​ក​គី​៥​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​​ក្នុង​ការ​វាយប្រហារ​របស់​កងទ័ព​ស៊ី​រី លើ​ប៉ុស្តិ៍​សង្កេតការណ៍​តួ​ក​គី​មួយ​ក្នុង​តំបន់​អ៊ី​ដ​លី​ប ភាគ​ពាយ័ព្យ​ស៊ី​រី​។

ការ​វាយប្រហារ​នេះ​ដែល​សំដៅលើ​ជំរំ​យោធា​មួយ ដែល​ទើប​កសាង​នៅ​តា​ហ្វ​តា​ណាស់ កើត​មាន មួ​យស​ប្ដា​ហ៍​បន្ទាប់​ពី​ការ​បាត់​បង់​ជីវិត​របស់​​​ទាហាន​តួ​ក​គី​៨​នាក់ ក្នុង​ការ​បាញ់​ផ្លោង​របស់​កងទ័ព​ស៊ី​រី ហើយ​កងទ័ព​តួ​ក​គី​បាន​តបត​វិញ​។

ឧប្បត្តិហេតុ​ទាំង​២​នោះ​ស្ថិត​ក្នុង​ចំណោម​កា​រ់​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​ដោយ​ផ្ទាល់ រវាង​កងទ័ព​ស៊ី​រី​និង​កងទ័ព​តួ​ក​គី តាំងពី​ចាប់ផ្ដើម​ជម្លោះ​នៅ​ស៊ី​រី​ជិត​៩​ឆ្នាំ​មកនេះ​។

ក្រសួង​ការពារ​ប្រទេស​តួ​ក​គី​ក៏​អះអាង​ដែរ​ថា បាន​កម្ទេច​ឧទ្ធម្ភាគចក្រ​ស៊ី​រី​មួយ​គ្រឿង នៅ​ខេត្ត​អ៊ី​ដ​លី​ប ពេល​វាយ​តបត​ចំពោះ​ការ​វាយប្រហារ​របស់​កងទ័ព​សស៊ី​រី​ដែល​​ត្រូវ​ផ្តាច់​ជីវិត​​ទាហាន​តួ​ក​គី​៥​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ