ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ស្ថានភាព​ជនជាតិ​ហូ​ឡង់​ម្នាក់​កំពុង​តាមដាន​រក​ជំងឺ​កូ​រ៉ូ​ណា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ក្រសួងសុខាភិបាល​បាន​កំពុង​តែ​តាមដាន​លើ​ស្ថានភាព​ជំងឺ​របស់​ជនជាតិ​ហូ​ឡង់​ម្នាក់ ដែល​មាន​សភាព​ក្តៅ​ខ្លាំង​ខ្លាច​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ។ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ដា និង​កសាង​ផ្លូវជាតិ​លេខ​2…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ក្រសួងសុខាភិបាល​បាន​កំពុង​តែ​តាមដាន​លើ​ស្ថានភាព​ជំងឺ​របស់​ជនជាតិ​ហូ​ឡង់​ម្នាក់ ដែល​មាន​សភាព​ក្តៅ​ខ្លាំង​ខ្លាច​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ។ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ដា និង​កសាង​ផ្លូវជាតិ​លេខ​2 និង​លេខ​22 តែ​មាន​ប្រវែង​72​គីឡូម៉ែត្រ នា​ព្រឹក​ថ្ងៃ​ទី​11 ខែកុម្ភៈ​នេះ សម្ដេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ក្រសួងសុខាភិបាល​ក៏​ដូច​ជា ភាគី​ពាក់ព័ន្ធ​បាន​កំពុង​តែ​ធ្វើការ​តាមដាន​លើ​ស្ថានភាព​ជំងឺ​របស់​ជនជាតិ ហូ ឡង់ មាន​ដែល​សង្ស័យ​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា ។

សម្ដេច​តេ​ជោ បាន​ឲ្យ​ដឹង​ថា ជនជាតិ​ម្នាក់​នេះ​ត្រូវ​បាន​ធ្វើ​ដំណាក​ឈាម​មក​មន្ទីរពេទ្យ​ប៉ាស្ទ័រ ដើម្បី​តាមដាន​ធ្វើការ​វិភាគ ។ បន្ទាប់​ពី​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថ្លែង​ដោយ​ក្តី​មោទនភាព​ចំពោះ​វិធានការ​ទប់ស្កាត់​នៃ​ការ​រីក​រាល​ដាន​នៃ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា​រី​រុស ដែល​រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​មិន​ទាន់​មាន​អ្នក​កើត​ជំងឺ​នោះ​ទេ ។

ថ្មី​ៗ​នេះ​តាម​របាយការណ៍​របស់​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​រាយការណ៍​មក​ថា មាន​ជនជាតិ​ហូ​ឡង់ ម្នាក់​កំពុង​មាន​អាកា​រៈ​សង្ស័យ ហើយ​ពេល​នេះ​ក្រសួងសុខាភិបាល​កំពុង​យកចិត្តទុកដាក់ និង​តាមដាន​សុខភាព​របស់​គាត់ និង​ដាក់​គាត់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ