ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រៀបចំបើក​វេទិកា​«កេសរ​កូ​ល»​ជា​លើក​​ទី​១​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​រៀបចំ​បើក​វេទិកា​កេសរ​កូ​ល​លើក​ទី​១ ​កាលពី​ថ្ងៃ​ទី​១០ ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ទី​ស្តីការ​ក្រសួងបរិស្ថាន​ ដោយ​មានការ​ដាក់​តាំង​ពិ​ពណ៌​កេសរ​កូ​ល​ជា​ច្រើន​ប្រភេទ ។ ទន្ទឹម​នោះ…

រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​រៀបចំ​បើក​វេទិកា​កេសរ​កូ​ល​លើក​ទី​១ ​កាលពី​ថ្ងៃ​ទី​១០ ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ទី​ស្តីការ​ក្រសួងបរិស្ថាន​ ដោយ​មានការ​ដាក់​តាំង​ពិ​ពណ៌​កេសរ​កូ​ល​ជា​ច្រើន​ប្រភេទ ។ ទន្ទឹម​នោះ ក៏​មាន​ពិធី​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​យោគយល់​រវាងអគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា ជាតិ​អភិវឌ្ឍន៍ ដោយ​ចីរភាព និង​សារមន្ទីរ​ប្រវត្តិសាស្ត្រ ធម្មជាតិនៃ​ទី​ក្រុងប៉ារីស ប្រទេស​បារាំងផង​ដែរ ដើម្បី​សហការ​រៀបចំ​បង្កើត មជ្ឈមណ្ឌល ស្រាវជ្រាវ​និង អភិរក្ស កេសរ​កូ​ល សុខ អាន ភ្នំគូលែន ​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ មន្ត្រី​ជំនាញ​នៃក្រសួងបរិស្ថាន​បាន​ស្រាវជ្រាវ​ និង​អភិរក្ស​កេសរកូ​ល (​ផ្កាអ័រ​គីដេរ​)បាន​ចំនួន​១៦០​ប្រភេទ ខណៈ​ប្រភេទ​កេសរ​កូ​ល​សរុប​នៅ​ក្នុង​ប្រទេស កម្ពុជា​ត្រូវ​គេ​ប៉ាន​ស្មានថា​មាន​ប្រមាណ​ជាង​៥០០​ប្រភេទ​ ។

លោក អ៊ា​ង សុ​ផល្លែ​ត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា​វេទិកា​នេះ​គឺជា​ឱកាស សម្រាប់​យើង​ស្វែង​យល់​និ ង​ដក​ពិសោធ​លើ​ការងារ​ទៅ​វិញ​ទៅ​មក លើ​ការងារ​អភិរក្ស​ធនធានព​ន្ធុ (Plant Genetic) ក៏​ដូច​ជា​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ ដែល​ជា​ការ​បោះ​ជំហាន​ថ្មី​ថែម មួយ​កម្រិត​រវាង​ព្រះរាជាណា​ចក្រ​កម្ពុជា និង​សាធារណរដ្ឋ​បារាំង បន្ថែម​ពីលើ​ក្រប​ខណ្ឌ​នៃ​កិច្ច សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​ជា​ច្រើន​ទៀត ។

លោក​រដ្ឋលេខាធិការ​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​នេះនឹង​ផ្តល់​អត្ថប្រយោជន៍ផ្សេង​ៗ​ជាច្រើន​ជា​អាទិ៍​៖ រក្សា និង​ស្ដារ​ពូជ​កេសរ​កូ​ល​ព្រៃ​ក្នុងស្រុក ប្រមូលផ្ដុំ​សំណាក​កេសរ កូ​ល​រស់ កត់ត្រា​និង​ធ្វើ​សារពើ​ភ័​ណ្ឌ​ជា​កន្លែង​ សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​អនុវត្ត​ដោយ​ផ្ទាល់ ផ្ដល់ចំណេះដឹង និង​ព័ត៌មានវិទ្យា​សាស្ត្រ​ពី​កេសរ
​កូ​ល​ព្រៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ភ្ជាប់​ទំនាក់ ទំនង​មនុស្ស​និង​ធម្មជាតិ ជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ថ្មី បង្កើន​ជីវភាព​រស់នៅ របស់ សហគមន៍​មូលដ្ឋាន ទទួល​ចំណេះដឹង ជំនាញ និង​បទ​ពិសោធន៍​ពី​អ្នកជំនាញ​ជាតិ និង​អន្តរ ជាតិ កៀរគរ​ថវិកា សម្ភារ និង​បច្ចេកទេស​ក្នុង​ការ​គ្រប់គ្រង​ធនធាន​។

អត្ថបទសរសេរ ដោយ