ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវម៉ែន សំអន ​ឱ្យអាជ្ញាធរ​ខេត្ត​បន្តធ្វើ​៨ចំណុច​​ទៀត​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ក្រុមការងារ​និង​ការ​រៀបចំ​វេទិការ​សាធារណៈ​ប្រចាំឆ្នាំ​២០១៩ ​និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង​ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​នៅ​ខេត្តស្វាយរៀង​ថ្ងៃ​ទី​១១​ ខែកុម្ភៈ ​ឆ្នាំ​២០២០​។ ថ្លែង​ក្នុង​ឱកាស​នោះ…

ខេត្តស្វាយរៀង​ ៖ ​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ក្រុមការងារ​និង​ការ​រៀបចំ​វេទិការ​សាធារណៈ​ប្រចាំឆ្នាំ​២០១៩ ​និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង​ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ
ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​នៅ​ខេត្តស្វាយរៀង​ថ្ងៃ​ទី​១១​ ខែកុម្ភៈ ​ឆ្នាំ​២០២០​។

ថ្លែង​ក្នុង​ឱកាស​នោះ ​លោក​ជំទាវ​ម៉ែ​ន សំ​អន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន ​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល​នូវ​ក្តី​នឹករលឹក​ស្រឡាញ់​រាប់អាន ​។ ​លោក​ជំទាវ​​ក៏​បាន​កោត​ស​សើរ​ចំពោះ​សមិទ្ធផល​និង​លទ្ធផល​ការងារ​របស់​ខេត្តស្វាយរៀង​ដែល​សម្រេច​បាន​កន្លង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

ទន្ទឹម​នឹង​លទ្ធផល​ល្អ​បែប​នេះ​ក៏​ដោយ លោក​ជំទាវ​​ក៏​បាន​សំណូមពរ​ឲ្យ​បន្ត​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តស្វាយរៀង​និង​អាជ្ញាធរ​ខេត្ត​ត្រូវ​ធ្វើ គឺ​ ​ទី​១-​បន្ត​ធ្វើ​វេទិការ​សា​រណៈ​ជា​ខ្នាត​តូច​ៗ​បានជា​ញឹកញាប់​ឬ​ធ្វើ​តាម​ខ្នង​ផ្ទះ​ដើម្បី​បានដឹង​អំពី​ស្ថានភាព​ការ​លំបាក​សំណូមពរ​និង​ធ្វើការ​ដោះស្រាយ​ជូន​ពួក​គាត់​ ទី​២-​ត្រូវ​ធ្វើអំពើ​ល្អ​និង​ផ្តល់​សេវា​សាធារណៈ​និង​សេវា​សំណូមពរ​ឱ្យ​បាន​ឆាប់រហ័ស ជូន​ប្រជាពលរដ្ឋ​ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​ពួក​គាត់​ ទី​៣-​ត្រូវ​ធ្វើការ​និង​ពិភាក្សា​គ្នា​ជា​សមូហភាព​ឬ​ជា​ក្រុម​ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​និង​សំណួរ​ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​ផ្អែក​លើ​ច្បាប់​និង​ការ​ពិត​។ ក្នុង​ករណី​មិន​អាច​ដោះស្រាយ​បាន​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ​។

​ទី​៤-ត្រូវធ្វើ​ឱ្យ​បាន​ដូច​អភិក្រម​ទាំង​ប្រាំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ គឺ​ «​ឆ្លុះកញ្ចក់​ងូតទឹក​ដុសក្អែល​ព្យាបាល​និង​វះកាត់​»​ និង​បាវ​នា​២​គឺ «​កែ​ទម្រ​ង​ខាងក្នុង​និង​បង្កើត​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ​»​ដែល​ត្រូវ​ចង​ចាំ​ជា​និច្ច​។​

ទី​៥-ត្រូវ​តាមដាន​ស្តាប់​ប្រសាសន៍​សុន្ទរកថា​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ពិសេស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដើម្បី​ធ្វើ​ជា​ទុន​ចំណេះដឹង​និង​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​ឆ្លើយ​បំភ្លឺ​ដល់​ប្រជាពលរដ្ឋ​និង​ធ្វើ​ប្រតិកម្ម​រហ័ស​វាយបក​ភ្លាម​ៗ រាល់​ឧបាយកល​ញុះញង់​បោក​បញ្ឆោត​របស់​ក្រុមប្រឆាំង​ ។​

ទី​៦-​ត្រូវ​ផ្សព្វផ្សាយ​អំពី​សមិទ្ធិ​ផល​និង​ស្នាដៃ​របស់​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ ជា​ពិសេស​ថ្នាក់ដឹកនាំ​កំពូល​ៗ​រួម​មាន​សម្តេច​នាយក​រដ្ឋមន្ត្រី​ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​នានា​ក្នុង​វិស័យ​នយោបាយ​ការទូត​ទំនាក់ទំនង​អន្តរជាតិ​សេដ្ឋកិច្ច​សង្គមកិច្ច និង​ការងារ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ពិសេស​កំណែទម្រង់​វិមជ្ឈការ​និង​វិ​សហ​មជ្ឈការ ។

ទី​៧-​ត្រូវ​អប់រំ​សតិអារម្មណ៍​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាក់ទិន​នឹង​បញ្ហា​EBA​ព្រោះថា​EBA គេ​នឹង​ដក​ទៅ​វិញ​នៅ​ពេល​ដែល​ប្រទេស​ក្លាយទៅជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍន៍ និង​ទី​៨-​ក្រុមការងារ​ត្រូវ​ចុះ​តាម​ស្រុក​គឺ​ត្រូវ​ចុះ​ជួប​ជាមួយ​ស្ត្រី​ក្នុង​ទិវា​ខួប​លើក​ទី​១០៩​នៃ​ទិវា​អន្តរជាតិ​៨​មិ​នា ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេល​ខាង​មុខ​ស្រប​តាម​ទិស​ដៅ​របស់​រដ្ឋាភិបាល​បាន​​ដាក់​ចេញ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ