ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! កសិករ​យំ​លេង​ចេញ​ហើយ បើ​ស្វាយកែវ​រមៀត​ធ្លាក់​ចុះ​យ៉ាង​គំហុក

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹល​ថ្ងៃ​ទី​១១ ខែកុម្ភៈ​នេះ សម្រាប់​ការ​ប្រមូល​ផល​ដើមរដូវ គេ​សង្កេត​ឃើញ​ផ្លែស្វាយ​កែវ​រមៀត​មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ដែល​ធ្វើ​ឱ្យ​កសិករ​ម្នាក់​ៗ​យំ​ស្ទើរតែ​មិន​ចេញ ខណៈ​អ្នកខ្លះ​បាន​ទុក​ផ្លែស្វាយ​របស់​ខ្លួន​រហូត​ដល់​ទុំ​ពេញ​ដើម ខ្លះ​ទៀត​បេះ​លក់​ទាំង​បង្ខំចិត្ត ទោះបីជា​មានការ​ធ្លាក់​ចុះ​ដល់​កម្រិត​ណា​ក៏​ដោយ ដើម្បី​បាន​ប្រាក់​សម្រាប់​យក​ទៅ​សង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹល​ថ្ងៃ​ទី​១១ ខែកុម្ភៈ​នេះ សម្រាប់​ការ​ប្រមូល​ផល​ដើមរដូវ គេ​សង្កេត​ឃើញ​ផ្លែស្វាយ​កែវ​រមៀត​មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ដែល​ធ្វើ​ឱ្យ​កសិករ​ម្នាក់​ៗ​យំ​ស្ទើរតែ​មិន​ចេញ ខណៈ​អ្នកខ្លះ​បាន​ទុក​ផ្លែស្វាយ​របស់​ខ្លួន​រហូត​ដល់​ទុំ​ពេញ​ដើម ខ្លះ​ទៀត​បេះ​លក់​ទាំង​បង្ខំចិត្ត ទោះបីជា​មានការ​ធ្លាក់​ចុះ​ដល់​កម្រិត​ណា​ក៏​ដោយ ដើម្បី​បាន​ប្រាក់​សម្រាប់​យក​ទៅ​សង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ ។ ចំណែក​អ្នកខ្លះ​ទៀត និយាយ​រៀបរាប់​ទាំង​ទឹកមុខ​ស្រពោន​ថា ស្វាយកែវ​រមៀត​ឆ្នាំ​នេះ​ខុស​ដាច់​ស្រឡះ​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ​ទាំង​ផ្លែស្វាយ​វេច​ខ្ចប់​ថង់ និង​ផ្លែស្វាយ​ខៀវ​អត់​ខ្ចប់​ថង់ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ម៉ៅ សុ​ជាតិ អាយុ​៣២​ឆ្នាំ ដែល​ប្តី​ឈ្មោះ អ៊ឹម ស៊ី​អ៊ុ​ន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​មាន​ចម្ការ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ស្រង់ ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រពាប់​ស្រពោន​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា គាត់​បាន​ដាំ​ដំណាំ​ស្វាយកែវ​រមៀត ជាង​២៥០០​ដើម ដោយ​បាន​ទទួលផល​ជា​ច្រើន​ដង​មក​ហើយ ។ គាត់​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​គាត់​ប្រមូល​ផល​ផ្លែស្វាយ​កែវ​រមៀត​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ហើយ​ត្រូវ​បង់ថ្លៃ​នាំ​ចេញ​ឱ្យ​ទាំង​ខាង​សមត្ថកិច្ច​ខ្មែរ និង​ខាង​ថៃ ។ ប៉ុន្តែ​ផ្លែស្វាយ​នៅ​ដើមឆ្នាំ​ថ្មី​នេះ មានការ​ធ្លាក់​ចុះ​ខ្លាំង ដោយ​ផ្លែស្វាយ​ខៀវ​អត់​ខ្ចប់​ថង់ ក្នុង​១​គីឡូក្រាម ឈ្មួញ​ទិញ​ត្រឹម​៥​បាត (​ជាង​៥០០​រៀល​) បើសិនជា​ល្អ​លេខ​១ ពោល គឺ​ស្វាយ​ស្អាត​បំផុត​គ្មាន​ប្រឡាក់​អ្វី​ទាំងអស់ ។

ចំពោះ​កម្មករ​វិញ គាត់​បាន​ជួល​ពួក​គេ គិត​ជា​ថ្ងៃ​ដោយ​កម្មករ​ប្រុស​១​ថ្ងៃ ជួល​ម្នាក់​ក្នុង​តម្លៃ​៣០០០០​រៀល ទៅ​៣៥០០០​រៀល ។ ចំណែក​កម្មករ​ស្រី​១​ថ្ងៃ ជួល​ក្នុង​តម្លៃ​២៥០០០​រៀល ទៅ​៣០០០០​រៀល ហើយ​ក្នុង​១​ថ្ងៃ​ៗ គាត់​ជួល​កម្មករ​ទាំងប្រុស​ទាំងស្រី ចាប់ពី​៥​ទៅ​៦​នាក់ ។ គាត់​បន្ថែម​ទៀត​ទាំងអស់​សង្ឃឹម​ឱ្យ​ដឹង​ថា ដោយសារ​តែ​ទីផ្សារ​ផ្លែស្វាយ​កែវ​រមៀត​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​បែប​នេះ ដូច្នេះ​បន្ទាប់​ពី​បេះ​ផ្លែស្វាយ​លក់​រួច​មិន​សល់​ប្រាក់​ច្រើន​ប៉ុន្មាន​នោះ​ទេ បាន​ត្រឹមតែ​ទប់ទល់​ប៉ុណ្ណោះ ព្រោះ​កម្មករ​ឡើងថ្លៃ​ទិញ​ថ្នាំ​បាញ់​ស្មៅ ថ្នាំ​សម្លាប់​សត្វល្អិត ជី​ពៅ​ដើម ពៅ​ផ្លែ ក្នុង​តម្លៃ​ខ្ពស់ ។

គាត់​ក៏​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ខាង​មន្ទីរ​កសិកម្ម ពាណិជ្ជកម្ម​ខេត្ត ឱ្យ​ជួយ​រក​ទីផ្សារ​ជូន​ពួក​គាត់​ផង ព្រោះ​តម្លៃ​ទីផ្សារ​កសិផល​ស្វាយកែវ​រមៀត មានការ​ធ្លាក់​ចុះ​ខ្លាំង​ពេក ដូច្នេះ​កូនចៅ​ជា​កសិករ ពិតជា​លំបាក​ខ្លាំង​ណាស់ មើលទៅ​ពួក​គាត់​មិនដឹង​ជា​គិត​ធ្វើ​អ្វី​បន្ត​ទៀត​នោះ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ