បុរសជនជាតិស្ទៀងម្នាក់​ផឹកស្រាអត់​ហូបបាយ ​​រហូត​គ្រោះថ្នាក់ដល់​ជីវិត​


ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ស្រុក​កែវ​សីមា​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ពលរដ្ឋ​បានដើរប្រទះ​បុរសម្នាក់​បាត់បង់​ជីវិត​នៅ​ក្នុង​ចំការ​ស្វាយចន្ទីមួយកន្លែង នៅ​វេលា​ម៉ោង​០៧ និង​១៥នាទី​ព្រឹក​ថ្ងៃ​ទី​១១ ​កុម្ភៈ នេះ ​​ស្ថិត​នៅ​ភូមិអូរ​អាម ឃំ​ុ​ស្រែ​ខ្ទុ​ម ស្រុ​កែវ​សីមា ខេត្តមណ្ឌលគិរី ​។

សេចក្តីរាយការណ៍ឱ្យដឹងថា ជន​រង​គ្រោះ​ខាងលើ ត្រូវបានស្គាល់​ឈ្មោះ ខាវ បាវ ភេទប្រុស អាយុ៤២ឆ្នាំ ជា​ជនជាតិស្ទៀង និងជាបុរសពោះ​​ម៉ាយ មានស្រុក​កំណើត​ភូមិអូរ​អាម ឃំ​ុ​ស្រែ​ខ្ទុ​ម ស្រុកកែវ​សីមា ខេត្ត មណ្ឌលគិរី​។

​យោង​តាម​ការ​ស្រាវជ្រាវ​និង​ឆ្លើយ​បំភ្លឺ​ពី​សាច់ញាតិ​និង​នាក់​ជិតខាង​បាន​ចង្អុលបង្ហាញ​ដល់​សមត្ថកិច្ច​ថា គាត់ពិតជាបុរស​ពោះម៉ាយ​ ។ ហើយកាល​នៅ​រស់​ គាត់​ជា​មនុស្ស​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​ មិន​ដែល​ពិសា​រ​បាយនោះទេ ។

មុន​ពេល​គាត់បាត់បង់ជីវិតនេះ ​​គេបាន​​ឃើញ​គាត់​អង្គុយ​ផឹកតែ​ស្រា​ម្នាក់ឯង​​​ពេល​យប់​ នៅ​​ម៉ោង​ប្រហែល​ជាម៉ោង០៩ ថ្ងៃ​ទី​១០ កុម្ភៈ​ ។ លុះ​ព្រឹក​ឡើង នៅ​ប្រហែលជា​ម៉ោ០៧​និង​៤៨​នាទី​ ព្រឹក​ថ្ងៃទី១១ កុម្ភៈ ​គេ​មិន​ឃើញ​គាត់​ក្រោក​​ដូច​រាល់ដងទេ ក៏​មាន​អ្នក​ជិតខាង​ទៅ​ដាស់ ​ទើប​ដឹង​ថា​ គាត់ដាច់ខ្យល់បាត់ទៅហើយ ។​

ក្រោយ​ពី​កម្លាំង​ជំនាញ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វីគួរឱ្យកត់​សម្គាល់ទេ កម្លាំង​ជំនាញ​ក៏បានប្រគល់សពទៅឱ្យ​សាច់ញាតិ​​​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ