គួរតែ​ប្រុង​ប្រយ័ត្ន! បើ​សិន​ជា​ប្រើ​ប្រាស់​​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល


មនុស្ស​ភាគច្រើន​អាច​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដោយ​សុវត្ថិភាព​ដោយ​រួម​បញ្ចូល​ទាំង ៖

១- ស្ត្រី​មាន​ផ្ទៃពោះ
២-ស្ត្រី​បំបៅ​ដោះ​
៣-កូនកុមារ​អាយុ​លើស​ពី ២ ខែ – កម្រិត​ទាប​ត្រូវ​បាន​ណែនាំ​សម្រាប់​កុមារ​តូច​ៗ​។

ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា អ្នក​អាច​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​បាន​ទេ សូម​ពិនិត្យ​ខិត្តប័ណ្ណ​ដែល​មាន​ភ្ជាប់​មក​ជាមួយ ឬ​សាកសួរ​ឱសថការី ឬ​វេជ្ជបណ្ឌិត​របស់​អ្នក​។

ចូរ​ស្នើរ​សុំ​ដំបូន្មាន មុន​ពេល​ទទួលទាន​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ប្រសិនបើ​អ្នក ៖

១-មាន​បញ្ហា​ថ្លើម ឬ​តម្រងនោម
២-មាន​បញ្ហា​ជាមួយនឹង​ការ​សេព​គ្រឿង​ស្រវឹង ដូច​ជា​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​រយៈពេល​វែង
៣-មាន​ទម្ងន់​ស្រាល​ពេក
៤-កំពុង​ប្រើ​ថ្នាំ​ដទៃ​ទៀត
៥-កុំ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ប្រសិនបើ​អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អា​លែ​ស៊ី​ទៅ​នឹង​វា កាលពីមុន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ