ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ប្រជា​ពលរដ្ឋរាយការណ៍ ចុះឆ្មក់ឃើញ​កំពុង​ប្រព្រឹត្តជាក់​ស្តែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​សង្ស័យ​ថា​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ទី​២ នៃ​អធិការដ្ឋាន​នគរបាល​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ទាំង​ព្រឹក​ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​និង​លួច​រាយការណ៍​ប្រាប់​ឲ្យ​នគរ បាល​ខាងលើ​ចុះ​ទៅ​បង្ក្រាប​។ ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ខា​លើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​សង្ស័យ​ថា​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ទី​២ នៃ​អធិការដ្ឋាន​នគរបាល​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ទាំង​ព្រឹក​ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​និង​លួច​រាយការណ៍​ប្រាប់​ឲ្យ​នគរ បាល​ខាងលើ​ចុះ​ទៅ​បង្ក្រាប​។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ខា​លើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​កន្លែង​លក់​លៀស​ហាល ស្ថិត​ក្នុងភូមិ​ថ្មគោល​ទី​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ នៅ ដូច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ នគរបាល​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១១០ ពណ៌​ក្រហម គ្មាន​ពាក់​ស្លាក​លេខ​, ទូរស័ព្ទ​ដៃ​១​គ្រឿង ពណ៌​ខ្មៅ និង​ថ្នាំ​ញៀន​ចំនួន​២២​កញ្ចប់​តូច​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​តំបន់​ខាងលើ​នោះ​ដែល​អ្នក​ភូមិ​មានការ​សង្ស័យ​យូរ​មក​ហើយ លុះ​ពេល​កំណត់​បាន​ច្បាស់លាស់​ហើយ ទើប​លួច​រាយការណ៍​ជូន​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បានដឹង​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ខាងលើ​ក៏​បាន​ចុះ​ទៅ​កាន់​ចំណុច​ដែល​ទទួល​បាន​ព័ត៌មាន​ថា​មានការ​ជួញដូរ​គ្រឿងញៀន ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​២២​កញ្ចប់ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ម្នាក់​ខាងលើ​ត្រូវ​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ