ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អាច​នឹង​មាន​រោងចក្រ​មួយ​ត្រូវ​ផ្អាក​សកម្មភាព​ជា​បណ្តោះអាសន្ន​ដោយ​ខ្វះ​វត្ថុធាតុដើម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស​ម្តេ​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​ពេល​ខាង​មុខ​នេះ រោងចក្រ​មួយ​នៅ​កម្ពុជា​នឹង​ផ្អាក​បណ្តោះអាសន្ន​ដោយសារ​ខ្វះ​វត្ថុធាតុដើម ខណៈ​ចិន​កំពុង​កើត​ជំងឺ​កូ​រ៉ូ​ណា ។ ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ការដ្ឋាន​ស្តា…

រាជធានី​ភ្នំពេញ ៖ ស​ម្តេ​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​ពេល​ខាង​មុខ​នេះ រោងចក្រ​មួយ​នៅ​កម្ពុជា​នឹង​ផ្អាក​បណ្តោះអាសន្ន​ដោយសារ​ខ្វះ​វត្ថុធាតុដើម ខណៈ​ចិន​កំពុង​កើត​ជំងឺ​កូ​រ៉ូ​ណា ។ ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ការដ្ឋាន​ស្តា និង​សាងសង់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវ​លេខ​២២ ប្រវែង​៧២​គីឡូម៉ែត្រ នា​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ​នេះ ។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​៖«​នៅ​ពេល​ខាង​មុខ​នេះ អាច​នឹង​មាន​រោងចក្រ​មួយ​ត្រូវ​ផ្អាក​សកម្មភាព​ជា​បណ្តោះអាសន្ន​ដោយសារ​តែ​ខ្វះ​វត្ថុធាតុដើម ដែល​នាំ​ពី​ចិន​មក​ដោយ​រោងចក្រ​ផលិត​វត្ថុធាតុដើម​មួយ​ចំនួន​នៅ​ប្រទេស​ចិន​ត្រូវ​បិទទ្វារ ដោយសារ​បញ្ហា​ជំងឺ​កូ​រូ​ណា​នេះ​» ។ សម្តេច​បន្ត​ថា ដូច្នេះ​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា បើសិន​បើ​ពេល​ខាង​មុខ​នេះ មាន​រោងចក្រ​មួយ​ចំនួន​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នោះ គឺ​មិនមែន​ដោយសារ​រឿង EBA នោះ​ទេ សូមកុំ​មានការ​យល់​ច្រឡំ ។

សម្តេច​តេ​ជោ បាន​សម្តែង​ជំនឿរ​យ៉ាង​មុតមាំ​ថា មិន​មានការ​ព្រួយបារម្ភ​រឿង​បាត់ EBA នោះ​ទេ យើង​ត្រូវ​រៀន​ដកដង្ហើម និង​រៀន​រស់​ដោយ​ខ្លួនឯង កម្ពុជា​មិន​អាច​យក​អធិបតេយ្យភាព​ទៅ​ដោះ​ដូរ​នឹង​ជំនួយ​ពី​បរទេស​ឡើយ កម្ពុជា​ត្រូវការ​សន្តិភាព និង​មាន​ឯករាជ្យ​ភាព​របស់​ខ្លួន ។ ក្នុង​ឪ​កាស​នោះ​ដែរ ក្នុង​នាម​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ជា​មិត្ត និង​ជា​ដៃគូ​អភិវឌ្ឍន៍​ល្អ​មួយ​ក្នុង​ចំណោម​ប្រទេស​ជា មិត្ត​ល្អ​ៗ​ជា​ច្រើន​ដែល​បាន និង​កំពុង​បន្ត​កិច្ច​សហប្រត្តិបត្តិការ​ល្អ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​វិស័យ​ជា​ច្រើន ។

ការ​សាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ គឺជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ប្រសិទ្ធភាព​ផលិតភាព និង​កាលានុវត្តភាព​នៃ​សេដ្ឋកិច្ច​-​សង្គម ដែល​នឹង​ទ្រទ្រង់​ដល់​គោលនយោបាយ​សមា​ហរ ណ​កម្ម​ផ្ទៃក្នុង​ដែល​បាន​រួមចំណែក​យ៉ាង​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​ចរាចរណ៍​ដឹក ជញ្ជូន​ពី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត​នានា ។ ជាមួយនឹង​ការ​ប្រកាស​បើក​ការដ្ឋាន​សាងសង់ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវជាតិ​លេខ​២ និង​លេខ​២២​នេះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​ជូនពរ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ជូ​ប​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់​គ្នា ។

នៅ​ចុងបញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក ផាក ហ៊ឹង​ឃ្យុ​ង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ បើក​ការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២​ចាប់ពី​ពេល​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ