ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ​បារាំងDembele ត្រូវ​ទៅ​​ព្យាបាល​នៅ​​ហ្វាំ​ង​ឡង់

4 ឆ្នាំ មុន

កីឡាករ Ousmane Dembele បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃ​ចន្ទ ដោយ​យន្ត​ហោះ​ឯកជន ដើម្បី​ធ្វើការ​វះកាត់ ​។ ខ្សែប្រយុទ្ធ​បារាំង​រូប​នេះ នឹង​ត្រូវ​វះកាត់​ដោយ​វេជ្ជបណ្ឌិត…

កីឡាករ Ousmane Dembele បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃ​ចន្ទ ដោយ​យន្ត​ហោះ​ឯកជន ដើម្បី​ធ្វើការ​វះកាត់ ​។ ខ្សែប្រយុទ្ធ​បារាំង​រូប​នេះ នឹង​ត្រូវ​វះកាត់​ដោយ​វេជ្ជបណ្ឌិត Sakari Orava នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​ទីក្រុង Turku បន្ទាប់​ពី​បាន​ដាច់​សរសៃពួរ​សាច់ដុំ​ត្រង់​ជើង​ខាងស្តាំ​។

ត្រឡប់​ទៅ​កាន់​ខែកញ្ញា ឆ្នាំ​២០១៧ រូបគេ​ក៏​ធ្លាប់​បាន​ទទួល​ការ​វះកាត់ ​ដោយ​វេជ្ជបណ្ឌិត​ដដែល ចំពោះ​ការ​រង​របួស​ស្រ​ដៀង​គ្នា​នឹង​ជើង​ម្ខាង​ទៀត​របស់​គេ ​។ បើ​តាម​របួស​នេះ Dembele អាច​នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ចប់​រដូវ​កាល​នេះ ដើម្បី​ទទួល​ការ​ព្យាបាល​។

បច្ចុប្បន្ន Barcelona កំពុង​ជួប​វិ​ប​តិ្ត​ខ្សែប្រយុទ្ធ បន្ទាប់ Dembele និង Luis Suarez សុទ្ធតែ​របួស​ដូច​គ្នា ខណៈ​ក្លិប​កា​តា​ឡាន់​មួយ​នេះ ទើបតែ​ត្រូវ​ក្រុម Athletic Bilbao ទម្លាក់​ពី​ពាន Copa de Rey ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ប្រភព​៖ Marca

អត្ថបទសរសេរ ដោយ