ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ករណី​សង្ស័យ​កូ​រ៉ូ​ណា​លើ​ជនជាតិ​ហូ​ឡង់​នៅ​កប៉ាល់​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា ព្រឹក​មិ​ញ​នេះ លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក គួ​ច…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា ព្រឹក​មិ​ញ​នេះ លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក គួ​ច ចំរើន បាន​ធ្វើ​របាយការណ៍​ជូន​សម្តេច​ដោយ​មាន​កប៉ាល់​ទេសចរណ៍​មួយ​ចត​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​របស់​ជនជាតិ​ហូ​ឡង់ មិនមែន​ជា​ជនជាតិ​ចិន​ទេ បាន​ក្តៅខ្លួន ។ សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្តា និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ ប្រវែង​សរុប​ជាង ៧២​គីឡូម៉ែត្រ នា​ព្រឹក ថ្ងៃ​ទី​១១ ខែកុម្ភៈ ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ជនជាតិ​ហូ​ឡង់​ម្នាក់​នោះ​បាន​ក្តៅខ្លួន ឥឡូវ​យើង​កំពុង​ដាក់​គាត់​ឲ្យ​មានការ​ពារ​បាល និង​កំពុង​រង​ចាំ​ការ​ពិសោធ ដើម្បី​ស្វែងរក​ជំងឺ​នោះ តើ​មាន​កូ​រ៉ូ​ណា​ឬ​អត់ ? បើ​មាន​កូ​រ៉ូ​ណា​ជនជាតិ​ហូ​ឡង់​ម្នាក់​នេះ ត្រូវ​តែ​នៅ​ព្យាបាល​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​ជា ។ ព្រោះ​នេះ​ជា​គោល​ការ​ដែល​យើង​ចាប់ផ្តើម​មាន​តាំងពី​ជំងឺសារ ដែល​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ​២០០៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ