ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លើង​ឆេះរោងសិប្បកម្មមួយកន្លែង​​ខ្ទេច

4 ឆ្នាំ មុន
  • កែប

ខេត្តកែប ៖ រោង​សិប្បកម្ម​កែ​ច្នៃ​សង្ហា​រឹម​ដែល​មាន​ដាក់​ម៉ា​សុ​ី​ន​រៃ​មួយ​កន្លែង​ ស្ថិតនៅ​ភូមិ​ចំការ​ចេក​ ឃុំ​ពង​ទឹក​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប ​ត្រូវ​បាន​ព្រះ​អគ្គិភ័យ​លេប​ត្របាក់ ​កាលពី​វេលា​ម៉ោង០១រំលងអធ្រាត្រ​​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១១ កុម្ភៈ…

ខេត្តកែប ៖ រោង​សិប្បកម្ម​កែ​ច្នៃ​សង្ហា​រឹម​ដែល​មាន​ដាក់​ម៉ា​សុ​ី​ន​រៃ​មួយ​កន្លែង​ ស្ថិតនៅ​ភូមិ​ចំការ​ចេក​ ឃុំ​ពង​ទឹក​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប ​ត្រូវ​បាន​ព្រះ​អគ្គិភ័យ​លេប​ត្របាក់ ​កាលពី​វេលា​ម៉ោង០១រំលងអធ្រាត្រ​​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១១ កុម្ភៈ ២០២០ ។

បើ​តាម​ការ​​​ដឹង​ពី​ឈ្មោះ​ទី ជា​​ម្ចាស់​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ធ្វើ​ជា​សង្ហា​រឹម​បាន​និយាយ​ប្រាប់​កោះសន្តិភាព​ ថា ​ការ​ឆេះ​រោង​សិប្បកម្ម​នេះ​ គឺ​មិន​មាន​អ្នក​ណា​ដុត​ទេគឺ​ឆ្លង​ចរន្តអគ្គិសនី ​ព្រោះ​មាន​ខ្សែភ្លើង​ជា​ច្រើន​ត្រូវ​បាន​បុគ្គលិក​អគ្គិសនី​រាយ ​នៅ​លើដំបូល​សិប្បកម្ម​របស់​គាត់​ ។ ​

ម្ចាស់​សិប្បកម្ម​រូប​នេះ​បាន​និយាយទៀត​ថា​ គាត់​មានការ​ព្រួយបារម្ភ​ជា​យូរមក​ហើយ ​ពាក់​ព​ន្ធ័​និង​រាយ​ខ្សែ ភ្លើង​នៅ​កៀក​កិតដំបូល​សិប្បកម្ម​គាត់ ​។ ​ម្ចាស់​រោង​សិប្បកម្ម​ឈ្មោះ​ទី​ ពៅ ​និយាយ​ថា​ ពេល​នេះ​រោង​សិប្ប​កម្ម​គាត់​ ភ្លើង​បាន​​ឆេះ​អស់​ទៅ​ហើយ​។

ប្រភពពី​​លោក​អ៊ូ​ វ​ណ្ណា​រិទ្ធ​ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ត​ស្រុក​ដំណាក់​ចង្អើរ​និយាយ​ថា​ ការ​ឆេះ​រោង​សិប្ប កម្ម​នេះ​ នៅនៅចន្លោះ​ម៉ោង១និង​ម៉ោង​២​​ចូលថ្ងៃទី១១ កុម្ភៈ នេះ ។ លោក​​បន្តថា ​ការ​ឆេះ​រោង​សិប្បកម្ម​នេះ​ មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ទេ គ្រាន់តែ​ឆេះ​ទ្រព្យសម្បត្តិ​តែ​ប៉ុណ្ណោះ ​។ ​លោក​ភូ​វ ​សុវណ្ណ​ អធិការ​នគរ​បាល​ស្រុក​ដំណាក់​ចង្អើរ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ​ឆេះ​រោង​សិប្បកម្ម​នេះ ​នៅ​កណ្ដាល​យប់​រំលង​
អធ្រាត្រ លុះដល់​ព្រឹក​ថ្ងៃ​ទី​១១ ​កុម្ភៈ ​នេះ ​យើង​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​ជួយ​បាញ់​ពន្លត់​បន្ថែម​ខ្លាច​ឆេះ​រាលដាល់​ដល់​លំនៅឋាន​ពលរដ្ឋ​ឯទៀត​ៗ​។

​គេ​មិន​បានដឹង​យ៉ាងម៉េច​ទេ ​រោង​សិប្បកម្ម​មួយ​នេះ​ មេព្រៃ​ធ្លាប់​ដក​ម៉ា​សុ​ី​ន​រៃ​ម្ដង​រួច​ហើយ​ កាលពី​ពេល​ថ្មី​ៗ​តែ​ក្រោយមក​ ស្រាប់​ដំឡើង​រោង​សិប្បកម្ម​ធំ​លើស​ដើម ​ថែម​ទាំង​ដាក់​ម៉ា​សុ​ី​ន​រ៉ៃ​ដ៏​ធំ​មួយ​ មិន​ធ្លាប់​មាននៅ​លើ​ទឹកដី​ខេត្ត​កែប​ទៀត ។

អត្ថបទសរសេរ ដោយ