ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ាន សមត្ថកិច្ច​​តាម​ជាន់​.​ក​ក្រុម​នេះ​​​ដល់​​ផ្ទះ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​២​នាក់​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​តាម​ក្របួច​.​ក​ដល់​មុខ​ផ្ទះ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ ​​ស្ថិត​នៅ​ភូមិ​អូរ​កណ្ដោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​ជាប់​សង្ស័យ​ពី​បទ​ជូ​ញ​ដូរ​គ្រឿងញៀន​ដែល​ច្បាប់​បាន​​ហាមឃាត់ ​។…

ខេត្តបាត់ដំបង​ ៖ បុរស​២​នាក់​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​តាម​ក្របួច​.​ក​ដល់​មុខ​ផ្ទះ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ ​​ស្ថិត​នៅ​ភូមិ​អូរ​កណ្ដោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​ជាប់​សង្ស័យ​ពី​បទ​ជូ​ញ​ដូរ​គ្រឿងញៀន​ដែល​ច្បាប់​បាន​​ហាមឃាត់ ​។

មន្ត្រី​អធិការ​រ​ដ្ឋា​ន​ស្រុក​សំពៅ​លូន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់ឈ្មោះ ខាន់ ខេ​ង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ ឃុន សុ​ឃាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជន​ទាំង​២​នាក់​រស់នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ​ ។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ស្រុកដាក់​ការ​សង្ស័យ​ថា «ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន ហើយ​មន្ត្រី​ជំនាញ​បាន​តាមដាន​សកម្មជន​នេះ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្ដង ថែម​ទាំងដកហូត​បាន​នូវ​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​។

យោង​តាម​របាយ​ការ​ណ៍បឋម​របស់​សមត្ថកិច្ច វត្ថុ​តាង​ដែល​មន្ត្រី​ជំនាញ​ដកហូត​បាន​ពី​ជនសង្ស័យ​មាន​ដូច​ជាថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​០៤​ថង់​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១, សម្ភារ​:​សំរាប់​វិច​ខ្ចប់​គ្រឿងញៀន​លក់​មួយ​ចំនួន​, ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង (​ខូច​មួយ​គ្រឿង​), កាំបិត​០១​ដើម​, ប្រាក់​ដុល្លារ​ចំនួន​៩៥​ដុល្លារ , ប្រាក់​ថៃ​ចំនួន​៩,២៣០​បាត និង ប្រាក់​ខ្មែរ​ចំនួន​ជាង​៣,៤​លាន​រៀល​។

មន្ត្រី​ជំនាញ​និយាយ​ថា វត្ថុ​តាង (​គ្រឿងញៀន​) ត្រូវ​បាន​រក​ឃើញ ជាក់ស្ដែង​នៅ​លើ​ខ្លួន​ជនសង្ស័យ រីឯ​វត្ថុ​តាង​ដទៃ​ទៀត ត្រូវ​មន្ត្រី​ជំនាញ​ឆែក​រក​ឃើញ​នៅ​ក្នុងផ្ទះ ដែល​ជន​នេះ​បាន​លាក់​ទុក​ ។ ជាមួយ​គ្នា​នោះ ជន​សង្ស័យ​ក៏​បាន​សារភាព​ទ​ទូល​ស្គាល់​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ក៏​ទ​ទូល​ស្គាល់​វត្ថុ​តាង​នានា​ដែល​សមត្ថកិច្ច​បាន​ដកហូត​ដែរ​។ ពេល​នេះ​ មន្ត្រី​ជំនាញ កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ហើយ​។

មានការ​គូសបញ្ជាក់​ថា មួយ​រយ​:​ពេល​ចុង​ក្រោយ​នេះ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ស្រុក​សំពៅ​លូន ហាក់​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បាន​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បានជា​ច្រើន​នាក់​ផង​ដែរ​បញ្ជូន​ទៅ​តុលាការ​។ ប៉ុន្តែ​យ៉ាងណា ក្រុម​សង្គម​ង​ងិតដទៃ​ទៀត នៅ​តែ​បន្ត​ធ្វើ​សកម្មភាព បើ​ទោះជា​សមត្ថ​កិ​ច្ខ​បង្ក្រាប​បានជា​បន្ត​បន​ន​ទាប់​ក្ដី​៕ ​

អត្ថបទសរសេរ ដោយ