ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ណាស់​! ផ្ទះ​៣​ខ្នង​ខ្ទេច​ទាំង​ព្រឹក ម្ចាស់​​យំ​លែង​ចេញ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​សង់​នៅ​ក្បែរ​ៗ​គ្នា​ចំនួន​៣​ខ្នង​ត្រូវ​ភ្លើង​ឆាបឆេះ​ម៉ត់​គ្មាន​សល់ សូ​ម្បី​ទ្រព្យសម្បត្តិ​ក៏​មិន​អាច​ប្រមូល​យក​ចេញ​បាន​នោះ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​សង់​នៅ​ក្បែរ​ៗ​គ្នា​ចំនួន​៣​ខ្នង​ត្រូវ​ភ្លើង​ឆាបឆេះ​ម៉ត់​គ្មាន​សល់ សូ​ម្បី​ទ្រព្យសម្បត្តិ​ក៏​មិន​អាច​ប្រមូល​យក​ចេញ​បាន​នោះ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​នេះ ទី​១-​ឈ្មោះ ឆូវ វាត ភេទ​ប្រុស មាន​ប្រពន្ធ​ឈ្មោះ កែន សឿ​ន មានផ្ទះ​ឈើ​៦​គុណ​៥​ម៉ែត្រ ទី​២-​ឈ្មោះ ទូច សុង មានផ្ទះ​ឈើ​៥​គុណ​៦ និង​ម្ចាស់ផ្ទះ​ទី​៣-​ឈ្មោះ ឈឹ​ត ឧត្តម មាន​ប្រពន្ធ​ឈ្មោះ ទូច សាម​ឌី មានផ្ទះ​ឈើ​៥​គុណ​៦​ដូច​គ្នា​។

បើ​តាម​លោក កប សុខុម អធិការ​ង​នគរបាល​ក្រុង​ដូន​កែវ បានឱ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​ដែរ ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី​ក្នុងផ្ទះ ក៏​បង្កើត​ទៅ​ជា​ភ្លើង​ឆេះ​រាលដាល​ត​ៗ​គ្នា​អស់​ផ្ទះ​៣​ខ្នង​ទាំងស្រុង​តែ​ម្តង ហើយ​ខាងយើង​ទទួល​បាន​ព័ត៌មាន​យឺត​ពេក ទើប​មិន​អាច​ជួយ​អន្តរាគមន៍​សង្គ្រោះ​ផ្ទះ​ទាំង​៣​ខ្នង​នេះ​បាន​។ ម្យ៉ាងទៀត អគ្គិភ័យ​នេះ​បាន​កើតឡើង​យ៉ាង​លឿន​រហ័ស​ជាទី​បំផុត ព្រោះ​ផ្ទះ​ទាំង​៣​ខ្នង​នេះ​ធ្វើ​អំពី​ឈើ​។

លោក​អធិការរង​បន្ត​ថា ទោះបីជា​បែប​ណា សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​អស់​៣​រថយន្ត ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នេះ​មិន​ឲ្យ​ឆេះ​រាលដាល​បន្ត​ទៀត ប៉ុន្តែ​ផ្ទះ​ទាំង​៣​ខ្នង​ខាងលើ​នោះ បាន​ឆេះ​ខ្ទេច​អស់​ទៅ​ហើយ។ ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​សរុប​មាន ម៉ូតូ​២​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ផង​ដែរ​។

នគរបាល​ក្រុង​ដូន​កែវ ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មុន​នឹង​ចេញ​ក្រៅ​ផ្ទះ​ប្រកប​របរ​រក​ទទួលទាន​នោះ សូម​ពិនិត្យ​ភ្លើងទៀន ភ្លើង​ធូប ភ្លើង​ច​ង្ក្រា​ន្ត ជា​ពិសេស​ចរន្ត​អគ្គិសនី​ត្រូវ​បិទ​ប៉ា​រ៉ែត​ភ្លើង ខ្លាចក្រែង​ទុ​ស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​ដូច​ករណី​ខាងលើ​នេះ​ជាយថា​ហេតុ ព្រោះតែ​រដូវ​នេះ​ជា​រដូវក្តៅ ដូច្នេះ​វា​មាន​លក្ខណៈ​ងាយស្រួល​ដល់​អគ្គិភ័យ​ឆាបឆេះ​បំផុត ហើយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ