ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ថៃ៖ ​សព្វព្រះរាជ​ហប្ញទ័យ​​ក្នុង​ការជួយ​​​​ជន​រង​គ្រោះ​

4 ឆ្នាំ មុន

ថៃ ​៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ព្រះករុណា​ព្រះមហាក្សត្រ​ថៃ សព្វព្រះរាជ​ហ​ប្ញ​ទ័យ ​ទទួលយក​ជន​រង​គ្រោះ​នៃ​ការ​បាញ់ប្រហារ​ដ៏​សាហាវ នៅ​នគររាជ​សីមា…

ថៃ ​៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ព្រះករុណា​ព្រះមហាក្សត្រ​ថៃ សព្វព្រះរាជ​ហ​ប្ញ​ទ័យ ​ទទួលយក​ជន​រង​គ្រោះ​នៃ​ការ​បាញ់ប្រហារ​ដ៏​សាហាវ នៅ​នគររាជ​សីមា (Nakhon Ratchasima) ក្រោម​ការ​ព្រះរាជ​ឧបត្ថម្ភ​គាំទ្រ​របស់​ព្រះ​អង្គ និង​បាន​បន្ថែម​ការ​គាំទ្រ​ខាង​សីលធម៌​ដល់​ក្រុម​គ្រួសារ ក៏​ដូច​ជា​អាជ្ញាធរ​ ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ​។

ចំនួន​អ្នក​ស្លាប់​ ដោយសារ​ការ​បាញ់ប្រហារ​បាន​កើនឡើង​ដល់៣០​នាក់ ​កាលពី​ថ្ងៃអាទិត្យ​។ ក្នុង​ចំណោម​អ្នក​ស្លាប់ គឺ​អ្នក​បាញ់​សម្លាប់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​មានឈ្មោះចា​រ៉ា​ផាត​ថេ​ម​ម៉ា (Jakrapanth Thomma) អាយុ៣២​ឆ្នាំ នៃ​ជំរុំកងទ័ព Surathampithak​ និងចំនួន​អ្នក​រង​របួស​មាន៥៨​នាក់​។

ជន​រង​គ្រោះជា​ច្រើន​ត្រូវ​បាន​សម្លាប់ នៅ​ពេល​ខ្មាន់កាំភ្លើង​បាន​ចូល​ទៅ​ក្នុង​ផ្សារ​ទំនើប Terminal 21 ដែល​ផ្ទុក​ទៅ​ដោយ​អ្នក​ដើរ​ផ្សារ​នៅ​មុន​ចុង​ស​ប្តា​ហ៍​ដ៏​វែង​មួ​យស​ប្តា​ហ៍​នេះ​ ។ មាន​ជន​រង​គ្រោះជា​ច្រើន រៀប​រាប់​ពី​ហេតុការណ៍​នោះ​។

Charuayporn Charujet កូនស្រី​របស់ Capt Siriwat Saegprasit បាន​និយាយ​ថា ​ឪពុក​របស់​នាង​ត្រូវ​បាន​សម្លាប់​ដោយ​ព្យាយាម​ការពារ​ម្តាយ​របស់​នាង ដែល​រង​របួស​ ដោយសារ​គ្រាប់កាំភ្លើង​។ លោក Capt Siriwat មក​ពី Nakhon Si Thammarat បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត Nakhon Ratchasima ដើម្បី​ជួបជុំ​គ្នា​ហើយ​ប្តី​ប្រពន្ធ​មួយគូ​នេះ​កំពុង​ត្រៀម​ទិញ​របស់របរ​សម្រាប់​ធ្វើបុណ្យ​កុសល​។

ជាមួយ​គ្នា​នេះ​ដែរ​ មជ្ឈមណ្ឌល​ប្រតិបត្តិការ​មួយ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ការិយាល័យ​យុត្តិធម៌​នៃ​នគររាជ​សីមា ក្នុងស្រុក​មឿង ដើម្បី​ផ្តល់​ជំនួយ​ដល់​ជន​រង​គ្រោះ​នៃ​ការ​បាញ់ប្រហារ​ ។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​​យុ​ត្តិ​ធ​ម៍ លោក សម​សាក់ ថេ​ប​ស៊ូ​ធី​ន (Somsak Thepsuthin)៕ ប្រភព៖ Bangkok Post ​

អត្ថបទសរសេរ ដោយ