ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលនេះ​ចិន​ប្រើដ្រូន(Drone)ស្វែង​រក​ជំងឺ​កូរ៉ូណា​ថ្មី​លើប្រជាជនខ្លួន​

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រព័ន្ធ​សុវត្ថិភាព​របស់​ចិនបាន​ក្លាយទៅជា​ផ្នែក​មួយ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ដោយ​ប្រទេស​នេះ​បាន​ប្រើប្រាស់​ដ្រូ​ន ដើម្បី​ត្រួតពិនិត្យ​លើ​ប្រជាជន​របស់​ខ្លួន​ ។ កាមេរ៉ា​សំកាំង​ពីលើ​ក្បាល​ស្ត្រី​ចំណាស់ នៅ​ពេល​គាត់​ក្រឡេក​មើលមុខ​របស់​គាត់ ​ប្រែជា​ច្របូកច្របល់​និង​ព្រួយបារម្ភ​។…

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រព័ន្ធ​សុវត្ថិភាព​របស់​ចិនបាន​ក្លាយទៅជា​ផ្នែក​មួយ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ដោយ​ប្រទេស​នេះ​បាន​ប្រើប្រាស់​ដ្រូ​ន ដើម្បី​ត្រួតពិនិត្យ​លើ​ប្រជាជន​របស់​ខ្លួន​ ។

កាមេរ៉ា​សំកាំង​ពីលើ​ក្បាល​ស្ត្រី​ចំណាស់ នៅ​ពេល​គាត់​ក្រឡេក​មើលមុខ​របស់​គាត់ ​ប្រែជា​ច្របូកច្របល់​និង​ព្រួយបារម្ភ​។ ដ្រូ​ន​និយាយ​ទៅ​គាត់​វិញ​ថា​៖ «​នេះ​គឺជា​យន្តហោះ​គ្មាន​មនុស្ស​បើក​និយាយ​ទៅ​កាន់​អ្នក​។ អ្នក​មិន​គួរ​ដើរ​ដោយ​មិន​ពាក់​ម៉ាស់​ទេ​»។ ភ្លាម​ៗ​នោះ គាត់​ប្រញាប់ប្រញាល់​រត់​ចេញពី​ដ្រូ​ន​នោះ ខណៈ​ដែល​ដ្រូ​ន​នៅ​តែ​បន្ត​ស្រែក​ណែនាំ​ថា ​«អ្នក​គួរតែ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​កុំ​ភ្លេច​លាង​សំអាត​ដៃ​របស់​អ្នកផង​»។

នៅ​ក្នុង​វី​ដេ​អូ​មួយទៀត ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ប៉ូ​លិសបញ្ជា​ដ្រូ​ន​ឱ្យទៅ​ឃាត់​បុរស​ម្នាក់​ដែល​កំពុង​អង្គុយ​លេង​ម៉ា​ជុង​ថា​ «​ឈប់​លេង​ភ្លាម​ទៅ ហើយ​ចាក​ចេញពី​កន្លែង​នេះ​ជា​បន្ទាន់​»

ពេល​ដែល​កូន​របស់​បុរស​នោះ​ក្រឡេក​មើល​ដ្រូ​ន សំឡេងបាន​បន្លឺ​ថា​ ​«កុំ​មើល​ដ្រូ​ន​អី​។ ប្រាប់​ឪពុក​របស់​ឯង​ឱ្យ​ចាក​ចេញពី​ទី​នេះ​ជា​បន្ទាន់»

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួន​អ្នក​កើត​ជំងឺ​កូ​រ៉ូ​ណា​មានការ​កើនឡើង​ដល់៤២៧៦០​នាក់ និងអ្នក​ស្លាប់មាន​ចំនួន​១០១៣នាក់ ខណៈ​ដែល​អ្នកជា​សះស្បើយ​ពីជំងឺនេះ​មាន​ចំនួន៤០៩៧​នាក់ បើ​គិត​ត្រឹម​ពេល​ព្រឹក​ម៉ោង ០៦និង១៣ព្រឹក ថ្ងៃ​អង្គារ ទី​១១ ​កុម្ភៈ​ ២០២០ ។ ប្រភព​​៖ CNN

អត្ថបទសរសេរ ដោយ