ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ ​ប្រកាស​ពង្វាង​ចរាចរណ៍ ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ពី​ការ​ពង្វាង​ចរាចរណ៍នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្សីស្ថិត​ត្រង់​ចំណុចប្រសព្វ​ក្ដាន់​ពីរ ក្នុង​ពេល​ការដ្ឋាន​ចាប់ផ្ដើម​សាងសង់រ​ង្វ​ង​មូល និង​ពង្រីក​ផ្លូវ​ជុំវិញ ។ យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​លើ​កំណាត់​មហាវិថី…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ពី​ការ​ពង្វាង​ចរាចរណ៍នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ
​រុ​ស្សីស្ថិត​ត្រង់​ចំណុចប្រសព្វ​ក្ដាន់​ពីរ ក្នុង​ពេល​ការដ្ឋាន​ចាប់ផ្ដើម​សាងសង់រ​ង្វ​ង​មូល និង​ពង្រីក​ផ្លូវ​ជុំវិញ ។ យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​លើ​កំណាត់​មហាវិថី សហ​ព័ន្ធ​រុ​ស្សី ត្រង់​ចំណុចប្រសព្វ​ក្ដាន់​ពីរ រវាង​មហាវិថី​ស៊ី​ធី​សេន​ធ័​រ (​ផ្លូវ​R6) និង​មហាវិថី​សាធារណរដ្ឋ​ឆេ​ក រហូត​​ដល់​ស្តុ​ប​បេ​កា​សេ មានការ​កកស្ទះ​ខ្លាំង ដោយសារ​កំណើន​យានយន្ត​ដ៏​គំហុក ស្រប​តាម​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ជា​ពិសេស​រាជធានី​ភ្នំពេញ ។

ដោយ​ពិនិត្យ​ឃើញ អំពី​បញ្ហា​នេះ និង​ដើម្បី​ធានា​លំហូរ​ចរាចរណ៍ ត្រង់​ចំណុចប្រសព្វ​ក្តាន់​ពីរ រវាង និង​មហាវិថី​សាធារណរដ្ឋ​ឆេ​ក និង​មហាវិថី​ស៊ី​ធី​សេន​ធ័​រនៃ​ទីក្រុង​រណប​ភ្នំពេញ ស៊ី​ធី​សែន​ធ័​រ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ស្ថាបនា​ពង្រីក​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្សី​ចិញ្ចើម​ខាងជើង ចាប់ពី​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ ដល់​ផ្លូវកែង​មហាវិថី​ស៊ី​ធី​សេន​ធ័​រ​ចូល​ទីក្រុង​ភ្នំពេញ ស៊ី​សែន​ធ័​រ (​អតីត​តំបន់​អភិវឌ្ឍន៍​បឹង​កក់​) និង​ដាក់​លូ​ទំហំ ១ ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ចេញពី​ដង មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​សហព័ន្ធ​រុ​ស្សី​។

កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​ត្រង់​ចំណុចប្រសព្វ​ក្ដាន់​ពីរ រវាង​មហាវិថី​ស៊ី​ធី​សេន​ធ័​រ (​ផ្លូវ​R6) និង មហាវិថី​សាធារណរដ្ឋ​ឆេ​ក ក្នុង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​កែសម្រួល សូន​ច្បារ ក្តាន់​ពីរ​មួយ​ផ្នែក​ទៅ​ជា​រង្វង់​មូល​ក្ដាន់​ពីរ និង​ស្ថាបនា​ផ្លូវ​ជុំវិញរ​វ​ង្វ​ង់​មូល​នេះ ដោយ​រក្សា​រូបសំណាក​ក្តាន់​ពីរ​ឲ្យ​ដដែល​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹមថា​បងប្អូន​ប្រពល​រដ្ឋ ម្ចាស់​យាន្ដ​យន្ដ និង​ទោចក្រយានយន្ដ​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើ​ឆ្លងកាត់​កំណាត់​ផ្លូវ មហាវិថី​សហព័ន្ធ​រុ​ស្សី ចន្លោះ​ពី​មហាវិថី​ព្រះ​មុនី​វង្ស​មក​ដល់​ផ្លូវបត់​ចូល មហាវិថី​ស៊ី​ធី​សេន​ធ័​រ ត្រង់​ចំណុច​ក្វា​ន់​ពីរ​រវាង​មហាវិថី​ស៊ី​ធី​សេន​ធ័​រ (​ផ្លូវ​R6) និង​មហាវិថី​សាធារណរដ្ឋ​ឆេ​ក ចូល​រួស​ហ​ការ​ជា​សមត្ថកិច្ច​ពាក់​ព​ន្ធ័ ដោយ​ឈរ​លើ​ស្មារតី​យោគយល់ និង​អធ្យាស្រ័យ​ខ្ពស់ ឬ​គួរ​ធ្វើ​ចរាចរណ៍​ពង្វាង​ទៅ​ផ្លូវ​ផ្សេង​ៗ ដើម្បី​ចៀស​វាងការ​កកស្ទះ​ចរាចរណ៍​ ។

អត្ថបទសរសេរ ដោយ