ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​​តេ​ជោ ស្នើ​សុំ​កូរ៉េ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា -​កូរ៉េ​អរិ​យក្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​បាន​ស្នើ​សុំ​ដល់​ប្រធានាធិបតី​កូរ៉េ ដើម្បី​សាងសង់​ស្ពាន​អរិ​យក្ស​ដែល​កម្ពុជា និង​កូរ៉េ​មិន​ទាន់​មាន​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​បាន​ស្នើ​សុំ​ដល់​ប្រធានាធិបតី​កូរ៉េ ដើម្បី​សាងសង់​ស្ពាន​អរិ​យក្ស​ដែល​កម្ពុជា និង​កូរ៉េ​មិន​ទាន់​មាន​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ​នោះ​ទេ ។ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្តា និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ ប្រវែង​សរុប​ជាង​៧២​គីឡូម៉ែត្រ នា​ព្រឹក ថ្ងៃ​ទី​១១ ខែកុម្ភៈ​ថា ខ្ញុំ​បាន​និយាយ​ផ្ទាល់​ជាមួយ​លោក មូ​ន​ជេ អ៊ី​ន​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​តែ​ម្តង ។

ខ្ញុំ​ថា ឯកឧត្តម​កម្ពុជា​មាន​ស្ពាន​មិត្តភាព​ជប៉ុន ស្ពាន​មិត្តភាព​កម្ពុជា ចិន ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ ។ សម្តេច​បាន​បញ្ជាក់​ថា ៖«​ពេល​នោះ​ប្រធាន​អង្គការ​បាន​ទៅ​មើល​កន្លែង​នឹង​សាងសង់​ស្ពាន​តែ​ម្តង​ព្រោះថា ឥឡូវ​នឹង​តំបន់​អរិ​យក្ស ជា​តំបន់​ដែល​អភិវឌ្ឍន៍ ។ កូរ៉េ​បាន​ផ្តល់​កម្ចី​ហិរញ្ញប្បទាន មក​កម្ពុជា​ឆ្នាំ​២០១៩ -២០២៣ ចំនួន​៧០០​លាន​ដុល្លារ ។ អី​ញ្ចឹ​ង​វា​ចំណុះ​ដល់​អាទិភាព​ដល់​យើង​ដើម្បី​ស្នើ​សុំ​បែងចែក​ថវិការ​នៃ​ឥណទាន​សម្រាប់​ផ្តល់​កម្ពុជា​សម្រាប់​គម្រោង​ស្ពាន​នឹង​តែ​ម្តង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា បើ​ប្រជា​កសិករ​ធ្វើការ​ផលិតកម្ម​ករ​បាន​ផល​ហើយ គ្មាន​ផ្លូវ​ដឹក​ជញ្ជូន​ទេ មិន​អាច​ដោះស្រាយ​បាន​ទេ សម្រាប់​ជីវភាព​ប្រជាជន ។ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​សម្ពោធ​បើក​ដំណើរ​ថ្ងៃនេះ មាន​ជាង​៧២​គីឡូម៉ែត្រ ដោយ​ក្នុង​នោះ​មាន​ផ្លូវជាតិ​លេខ​២ មាន​ចំនួន​ប្រវែង​៦២.៥៦​គីឡូម៉ែត្រ និង​ផ្លូវ​លេខ​២២ មាន​ចំនួន​ប្រវែង​៩.៦១​គីឡូម៉ែត្រ ដោយ​ត្រូវ​ចំណាយ​ប្រាក់​ហិ​រ​ប្ប​ទាន​របស់​សាធារណរដ្ឋ​កូរ៉េ​ចំនួន​៥៦​លាន​១​សែន​ដុល្លារ​អា​មេ​រិ​ក ។ ប៉ុន្តែ​ថវិកា​រប​ដិ​ភាព​របស់​រាជរដ្ឋាភិបាល​មាន​ចំនួន​១៩​លាន ១​សែន​៦​ម៉ឺន​ដុល្លារ ប៉ុន្តែ​បាន​ចេញ​សាច់ប្រាក់​ចំនួន​១១​លាន​១​សែន​៦​ម៉ឺន ចំណែក​ពន្ធ​ស្មើ​១២​ភាគរយ មិន​ទាន់​ចេញ​សាច់ប្រាក់​ទេ ។

ការ​សាងសង់​នេះ​ត្រូវ​បាន​លើកលែង​ពន្ធ ។ សម្តេច​បន្ត​ថា បើ​រាជរដ្ឋាភិបាល​គ្មាន​សាច់ប្រាក់​ផ្ទាល់​នោះ​ទេ ក៏​ផ្លូវ​នេះ​មិន​អាច​សាងសង់​បាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ