ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ និង​ទស្សនៈ​ខ្វែងគ្នា​រវាង​ជំនឿ​សាសនា និង​វិទ្យាសាស្ត្រ

4 ឆ្នាំ មុន

បើ​និយាយ​អំពី​ជំងឺ​ដែល​កើត​មាន​តាម​ផ្លូវ​កាយ មាន​ទស្សនៈ​ពីរ​ខ្វែងគ្នា គឺ​ព្រះពុទ្ធ​សាសនា​យល់​ឃើញ​ថា អ្នកមាន​ជំងឺ​ប្រចាំកា​យមក​ពី​បុព្វហេតុ​ពីរ​យ៉ាង គឺ​១-​អ្នក​នោះ​សាង​បាបកម្ម​សម្លាប់សត្វ មក​អំពី​ជាតិ​មុន ហៅ​ថា កម្ម​ចាស់ ២-​កម្ម​ថ្មី គឺ​ការ​ប្រព្រឹត្ត​សម្លាប់​ជីវិត​សត្វ​មែន​ៗ​ក្នុង​ពេល​បច្ចុប្បន្ន…

បើ​និយាយ​អំពី​ជំងឺ​ដែល​កើត​មាន​តាម​ផ្លូវ​កាយ មាន​ទស្សនៈ​ពីរ​ខ្វែងគ្នា គឺ​ព្រះពុទ្ធ​សាសនា​យល់​ឃើញ​ថា អ្នកមាន​ជំងឺ​ប្រចាំកា​យមក​ពី​បុព្វហេតុ​ពីរ​យ៉ាង គឺ​១-​អ្នក​នោះ​សាង​បាបកម្ម​សម្លាប់សត្វ មក​អំពី​ជាតិ​មុន ហៅ​ថា កម្ម​ចាស់ ២-​កម្ម​ថ្មី គឺ​ការ​ប្រព្រឹត្ត​សម្លាប់​ជីវិត​សត្វ​មែន​ៗ​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​កម្មនេះ​ឱ្យ​ផល​ភ្លាម​ៗ​ទៅ​ជា​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ តែ​ចំណែក​វិទ្យាសាស្ត្រ​មិន​បាន​យល់​បែប​នោះ​ទេ ហេតុ​ដែល​នាំ​ឱ្យ​ឆ្លង​រោគ​បណ្តាល​មក​ពី​កង្វះ​អនាម័យ​, ខ្វះ​ការ​បង្ការ​ទប់ស្កាត់​ជាក់ស្តែង និង​ព្យាបាល​ដោយ​ការ​ធ្វើ​រោគវិនិច្ឆ័យ តាម​បែប​វេជ្ជសាស្ត្រ​ច្បាស់លាស់​ជា​គោល​អាង​មិន​ផ្តេកផ្តួល​លើ​កម្មផល​អ្វី​ទេ ។

ជុំវិញ​ទស្សនៈ​ខ្វែងគ្នា​ទាំង​ពីរ​នេះ​ព្រះ​មហា​ផេង សុខ​ហេង បាន​បកស្រាយ​ថា ៖ « តាំងពី​ដើម​រៀង​មករ​វាង​ទស្សនៈ​ទាំង​ពីរ​នេះ តែង​ប្រឆាំង​គ្នា​ជា​និច្ច គឺ​មិន​ចុះសម្រុង​គ្នា​ទេ​» ។ ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ជា​ទ្រឹស្តី​កម្មផល​និយម គឺ​សត្វលោក​មានកម្ម​ជា​របស់​ខ្លួន​មានកម្ម​ជា​កំណើត មានកម្ម​ជា​ពូជ ដូច​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ព្រោះតែ​កម្ម​ចាស់​ឱ្យ​ផល​មាន​ន័យ​ថា បុគ្គល​នោះ​កាលពី​ជាតិ​មុន​ធ្លាប់​បៀតបៀន​ធ្វើបាប​សត្វ​មាន កាច់​ជើង កាច់​ដៃ កាច់​ស្លាប​ឱ្យ​រង​ទុក្ខវេទនា​លុះដល់​ពេលវេលា​កំណត់​ណាមួយ​កម្ម​ចាស់​ដែល​ខ្លួន​ធ្លាប់​ធ្វើ​នោះ​ក៏​ហុច​ផល​ឱ្យ​បង្ក​ទៅ​ជា​ជំងឺ​ធ្ងន់​ស្រាល​ទៅ​តាម​កម្ម​ដែល​ខ្លួន​បាន​សាង​មក​អំពី​ជាតិ​មុន ។

ចំណែក​កម្ម​ថ្មី​ឱ្យ​ផល​ជា​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ ក្នុង​បច្ចុប្បន្ន​ព្រះពុទ្ធ​ពន្យល់​ថា មក​ពី​អ្នក​នោះ​សាង​កម្ម​៥​យ៉ាង​គឺ ១-​មិន​មាន​ករុណា​អាណិតអាសូរ​កាប់ ប្រហារជីវិត សត្វ​ដោយ​មិន​ខ្លាច​បាបកម្ម ២-​ញុំ​ា​ង​ជីវិត​សត្វ​ឱ្យ​ដល់​នូវ​ការ​លំបាក​វេទនា ៣-​ពេញចិត្ត​នឹង​សម្លាប់ ៤-​ព្យាយាម​សម្លាប់ ៥-​សត្វ​ស្លាប់​ដោយ​ការ​ព្យាយាម​សម្លាប់​នោះ​ឯង ។ ព្រះ​មហា​បាន​បន្ថែម​ថា ព្រះពុទ្ធ​សាសនា​មាន​វិធី​ការពារ​បញ្ចៀស​រាល់​ជំងឺ​ទាំងឡាយ​បាន​តាម​រយៈ​ការ​ធ្វើ​ពិធី​សូត្រធម៌​រំដោះគ្រោះ បញ្ចៀស​ទុក្ខ​ភ័យ ឬ​ហៅ​ថា សូត្រធម៌​បណ្តេញ​ជំងឺ​គ្រោះកាច​ឧត្បាត​ចង្រៃ ឱ្យ​ចៀស​ចេញ​ឆ្ងាយ នោះ​យើង​នឹង​រស់នៅ​បាន​សុខ​ហើយ ។ ទោះជា​យ៉ាងណា​ខាង​វិទ្យាសាស្ត្រ​មិន​បាន​និយម​យក​កម្មផល​មក​អាង​ស្អី​នោះ​ទេ គឺ​គេ​ប្រកាន់​យក ការ​ពិនិត្យ និង​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់​ណាស់ ជាក់ស្តែង​ដូច​ការ​ចម្លង​ដ៏​សាហាវ​របស់​វីរុស​កូ​រ៉ូ​ណា​ថ្មី មាន​ប្រភព​ចេញពី​ប្រទេស​ចិន ដែល​នាំ​ឱ្យ​រំ​ជួយ​ពិភពលោក​ធ្វើ​ឱ្យ​ប្រទេស​ខ្លះ​ប្រកាស​អាសន្ន​ពេល​នេះ ខាង​វេជ្ជសាស្ត្រ​នៅ​លើ​ពិភព​ប្រឹងប្រែង​ទប់ស្កាត់​ការ​ចម្លង​ខ្លាំង​ណាស់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិ ន​ទាន់​មាន​ថ្មាំ​បង្ការ​ណាមួយ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ។

ឯ​វិធី​ការពារ​បញ្ចៀស​ការ​ចម្លង​វីរុស​នេះ​បាន មាន​តែ​ការ​រស់នៅ​ត្រូវ​មាន​អនាម័យ ពិសេស​ពាក់​ម៉ាស​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​ណែនាំ របស់​អ្នកជំនាញ​ទើប​មិន​ប្រឈម​នឹង​ហានិភ័យ​ច្រើន ។ តាម​ប្រកាស​របស់​ក្រសួងសុខាភិបាល​បាន​ណែនាំ​ថា ករណី​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​អាច​ឆ្លង​មក​យើង​បាន មាន​តែ​អ្នក​ដែល​មាន​មេរោគ​នេះ​តែ​ប៉ុណ្ណោះ ។ រហូត​មក​ដល់​ពេល​នេះ​ខ្មែរ​យើង​មិន​ទាន់​មាន​អ្នក​ឆ្លង​ទេ ឯ​ជនជាតិ​ចិន​ម្នាក់​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ពី​ប្រទេស​ចិន​មក​កាន់​កម្ពុជា​នោះ​ត្រូវ​បាន​គ្រូ​ពេ​ព្យ​ព្យាបាល​បានជា​សះស្បើយ និង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ ។

ដូចនេះ​សូម​ប្រជាពលរដ្ឋ​ពង្រឹងស្មារតី​ឱ្យ​បាន​នឹងនរ ធ្វើ​ការងារ និង​ប្រកប​មុខរបរ​រក​ទទួលទាន​ដូច​ធម្មតា កុំ​ស្លុត​នឹង​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ក្រៅពី​ក្រសួងសុខាភិបាល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ