តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា នាយករដ្ឋមន្ត្រីប្រាយុធចានអូចា (Prayut Chan-o-cha) នឹងថ្លែងទៅកាន់ប្រទេសជាតិ នៅយប់ថ្ងៃច័ន្ទ ស្តីពីជំនួយដែលត្រូវផ្តល់ដល់ក្រុមគ្រួសារនៃអ្នកដែលត្រូវបានគេសម្លាប់ និងអ្នកដែលរងរបួសក្នុងអំឡុងពេលនៃការប៉ះទង្គិចរបស់ទាហានទុច្ចរិត នៅក្នុងខេត្តនគររាជសីមា (Nakhon Ratchasima) នៅថ្ងៃសៅរ៍។
អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រីណារម៉ុនភីនស៊ីនវីវ៉ាត (Narumon Pinyosinwat) បាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីនឹងចំណាយពេលប្រហែល ៥នាទីដើម្បីផ្តល់ព័ត៌មានលម្អិតនៃជំនួយនេះ។ កម្មវិធីនេះនឹងត្រូវចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ចាប់ពីម៉ោង ៦ល្ងាច។
រដ្ឋាភិបាលបានបញ្ជាឱ្យទីភ្នាក់ងាររបស់រដ្ឋពិនិត្យមើលសិទ្ធិរបស់ជនរងគ្រោះ ដើម្បីទូទាត់សំណងតាមច្បាប់និងបទប្បញ្ញត្តិផ្សេងៗ ហើយរាយការណ៍ទៅរដ្ឋាភិបាលនៅថ្ងៃអង្គារនេះ។
លោកស្រីបានមានប្រសាសន៍ថា ក្រសួងយុត្តិធម៌ការងារនិងការអភិវឌ្ឍសង្គមនិងសន្តិសុខមនុស្ស បានធ្វើការនេះរួចហើយ។ ក្រោយកើតហេតុនេះ រដ្ឋាភិបាលមានការសោកសៅយ៉ាងខ្លាំង ហើយចង់បន្តការគាំទ្រខាងសីលធម៌ដល់ប្រជាជនថៃនិងប្រជាជនកូរ៉ាតទាំងអស់។
លោកស្រីណារុនបាននិយាយថា៖ «យើងចង់ឱ្យប្រជាជនថៃនិងប្រព័ន្ធផ្សព្វផ្សាយធំៗ ចូលរួមសហការគ្នាតាមរយៈការខិតខំ ដើម្បីការពារសង្គមឱ្យកាន់តែប្រសើរឡើង៕»
ចែករំលែកព័តមាននេះ