ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែ​ល​កាត បើក​សម្ពោធ​កម្មវិធី​ជំនួយ​ការ​​សិក្សា​បែប​ថ្មី iKnow iKnow

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី​10 ខែកុម្ភៈ ឆ្នាំ​2020 ៖ជាមួយ​ការ​នាំមុខ​ទៅ​លើ​ភាព​ច្នៃប្រឌិត​ថ្មី ក្រុមហ៊ុន​សែ​ល​កាត បាន​បើក​ដំណើរការ​កម្មវិធី​ជំនួយ​ការ​សិក្សា​បែប​ថ្មី iKnow iKnow App…

ភ្នំពេញ ថ្ងៃ​ទី​10 ខែកុម្ភៈ ឆ្នាំ​2020 ៖
ជាមួយ​ការ​នាំមុខ​ទៅ​លើ​ភាព​ច្នៃប្រឌិត​ថ្មី ក្រុមហ៊ុន​សែ​ល​កាត បាន​បើក​ដំណើរការ​កម្មវិធី​ជំនួយ​ការ​សិក្សា​បែប​ថ្មី iKnow iKnow App ដោយ​មាន​ផ្តល់​ជូន​នូវ​រង្វាន់​អាហារូបករណ៍ រយៈពេល 1​ឆ្នាំ សម្រាប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​នាំមុខ​គេ​ទាំង​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

កម្មវិធី​ច្នៃប្រឌិត​ថ្មី​អម​ដោយ​ភាព​សប្បាយ​នេះ បាន​ច្របាច់​បញ្ចូល​នូវ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​ជួយ​ជម្រុញ និង​លើកទឹកចិត្ត​ដល់​សិស្ស និស្សិត​ឱ្យ​ខិតខំ​បង្កើន​ចំណេះដឹង និង​ក្លាយ​ខ្លួន​ជា​សិស្ស​ពូកែ​។

សាកលវិទ្យាល័យ​ល្បី​ៗ​ដែល​ចូលរួម​មាន​ដូច​ជា សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (PUC) និង​សាកលវិទ្យាល័យ​កម្ពុជា (UC)​។

រាល់​អ្នក​ប្រើប្រាស់​កម្មវិធី iKnow iKnow ទាំងអស់ នឹង​មានឱកាស​ឈ្នះ​រង្វាន់​អាហារូបករណ៍​រយៈពេល​មួយ​ឆ្នាំ​ចំនួន 5​រង្វាន់​ជា​រៀង​រាល់​ស​ប្តា​ហ៍​។ ក្នុង​នោះ ក្រុមហ៊ុន​ក៏​មាន​ផ្តល់​ជូន​នូវ​រង្វាន់​ប្រចាំខែ​ម៉ូតូ Yamaha QBIX 2020 ចំនួន 1​រង្វាន់ សម្រាប់​រយៈពេល 6 ខែ​ផង​ដែរ​។

ព្រឹត្តិការណ៍​បើក​សម្ពោធ​នេះ មាន​រួម​បញ្ចូល​នូវ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន​សែ​ល​កាត និង​សាកលវិទ្យាល័យ​ទាំង​បី​ផង​ដែរ​។ ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូលរួម​មាន​ដូច​ជា​៖

●​ ​សាស្ត្រាចារ្យ​បណ្ឌិត សេង ប៊ុ​ន​ធឿ​ន សាកល​វិទ្យា​ធិ​ការ​រង​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង
●​ ​ឯកឧត្តម​បណ្ឌិត កុ​ល ផេង សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា
●​ ​បណ្ឌិត ញ៉ ស​ញ្ញេ អនុប្រធាន​ផ្នែក​កិច្ចការ​សាលា​នៃ​សាកលវិទ្យាល័យ​កម្ពុជា

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត លោក Ian Watson បាន​ថ្លែង​ឱ្យ​ដឹង​ថា ការ​ចាប់​ទំនាក់​ទំនងជា​ដៃគូ​ជាមួយ​សាកលវិទ្យាល័យ​កំពូល​ៗ​ទាំង​បី​នេះ គឺជា​ជោគជ័យ​ដ៏​ធំធេង​មួយ សម្រាប់​ក្រុមការងារ​គាត់​ផ្ទាល់ ដែល​ពួក​គេ​តែង​ខិតខំ​រៀបចំ​ជូន​នូវ​រង្វាន់​ជាទី​ពេញចិត្ត​ទៅ​ដល់​អតិថិជន តាម​រយៈ​ប្រូ​ម៉ូ​សិន​ដែល​មាន​ជា​រៀង​រាល់​ឆ្នាំ​។

លោក Watson បាន​បន្ត​ថ្លែង​ទៀត​ថា​៖ «​កម្មវិធី iKnow iKnow App គឺជា​មធ្យោបាយ​ដ៏​វិសេស​បំផុត​មួយ​សម្រាប់​សែ​ល​កាត ក្នុង​ការ​ជួយ​គាំទ្រ​ទៅ​ដល់​សិស្ស​និស្សិត ឱ្យ​ពួក​គេ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​សិក្សា ហើយ​មាន​លក្ខណៈ​សម​ស្រប​ទៅ​តាម​ជីវិត​បែប​ឌី​ជី​ថ​ល​របស់​ពួក​គេ​ផ្ទាល់​ផង​ដែរ​»​។

«​សិស្ស និស្សិត​ភាគច្រើន​ក្នុង​សម័យនេះ​សុទ្ធតែ​មាន​ស្មា​ត​ហ្វូ​ន សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ហើយ​ពួក​គេ​ថែម​ទាំង​មានបទពិសោធន៍​ច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់​វា​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ចែករំលែក​ឯកសារ​ជាមួយ​មិត្ត​រួម​ថ្នាក់​»​។

«​ដូច្នេះ​កម្មវិធី iKnow iKnow នឹង​ជួយ​ជម្រុញ​បន្ថែម​ដល់​ការ​សិក្សា​តាម​បែប​ឌី​ជី​ថ​ល​របស់​ពួក​គេ ហើយ​ថែម​ទាំង​មាន​ផ្តល់​ជូន​រង្វាន់​លើកទឹកចិត្ត​ទៀត​ផង​»​។

លោក Watson បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​សែ​ល​កាត តែង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​មកនេះ ហើយ​វិស័យ​អប់រំ​ត្រូវ​បាន​ចាត់​ចូល​ជា​ចំណុច​ដ៏​សំខាន់​បំផុត​មួយ​។

លោក​ថ្លែង​ថា ៖ «​កម្មវិធី iKnow iKnow App នឹង​ជួយ​ដល់​ភាព​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​នៃ​ចិត្តគំនិត​របស់​យុវជន​កម្ពុជា ដើម្បី​ធានា​ថា ប្រទេស​ជាតិ​នឹង​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត​»​។

កម្មវិធី iKnow អាច​ប្រើប្រាស់​បាន​នៅ​លើ​ស្មា​ត​ហ្វូ​ន​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង iOS និង Android​។ យុវជន​និង​សិស្ស និស្សិត​ខ្មែរ ជា​ពិសេស​ចាប់ពី​ថ្នាក់​ទី​9 ដល់ទី​12 អាច​ប្រើប្រាស់​កម្មវិធី​នេះ ដើម្បី​ចូល​សិក្សា​កម្មវិធី​សាលា​បាន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ មុខ​វិជ្ជា​ទាំង​អស់​ដែល​មាន​ផ្តល់​ជូន​នៅ​លើ​កម្មវិធី iKnow iKnow ត្រូវ​បាន​អនុលោម​ទៅ​តាម​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ​របស់​ប្រទេស​កម្ពុជា​។

ក​មុ្ម​វិធី​នេះ ផ្តោត​ជា​ពិសេស​ទៅ​លើ​យុវវ័យ ដោយ​មាន​ផ្តល់​ជូន​នូវ Sound Effect និង​រូប Emoji អម​ដោយ​ផ្ទាំង​កម្មវិធី​ងាយស្រួល​ប្រើ ហើយ​ថែម​ទាំង​សប្បាយ​លេង​ផង​ដែរ​។ លោក​អ្នក​អាច​ទាញ​​យក​កម្មវិធី​នេះ បាន​ទាំង​នៅ​លើ​ហាង​កម្មវិធី​របស់ iOS និង Android​។ សិស្ស​និស្សិត​ទាំងអស់​អាច​ជាវ​នូវ​គម្រោង​ប្រើប្រាស់​ឥត​ដែន​កំណត់ ដើម្បី​ដោះស្រាយ​លំ​ហាត់​ជ្រើសរើស​ចំលើយ​ត្រឹមត្រូវ ដោយ​ចំណាយ​ត្រឹមតែ 30​សេន​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្តា​ហ៍​៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ