ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! ស្រែកឡូឡាជេរ​ប្រមាថពេញភូមិ ចុងក្រោយនាំចូលប៉ុស្តិ៍​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដំណាក់​អំពិល​ធ្វើការ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពេល​ដែល​ជន​នេះ​ញៀន​ថ្នាំ​ផង និង​ផឹកស្រា​ស្រវឹង​ផង​ស្រែ​ក​​ឡូឡា​ជេរ​ប្រមាថ​អ្នក​ភូមិ ព្រមទាំង​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ផ្ទះ​អ្នក​ជិតខាង បណ្ដាល​ឲ្យ​បែក​កញ្ចក់​ទ្វារ​អស់​មួយ​ផ្ទាំង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដំណាក់​អំពិល​ធ្វើការ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពេល​ដែល​ជន​នេះ​ញៀន​ថ្នាំ​ផង និង​ផឹកស្រា​ស្រវឹង​ផង​ស្រែ​ក​​ឡូឡា​ជេរ​ប្រមាថ​អ្នក​ភូមិ ព្រមទាំង​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ផ្ទះ​អ្នក​ជិតខាង បណ្ដាល​ឲ្យ​បែក​កញ្ចក់​ទ្វារ​អស់​មួយ​ផ្ទាំង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​ឈ្មោះ​អុល ប្រុស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ជនសង្ស័យ​គប់​បែក​កញ្ចក់​ទ្វារ​ឈ្មោះ​ផាត សា​វី​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្ម​ការី​នី​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន ដែល​ញៀន​យ៉ាង​ងប់ងុល រហូត​ក្នុង​ឆ្នាំ​២០១៩​កន្លង​មក ត្រូវ​បាន​អាណាព្យាបាល​បញ្ជូន​ទៅ​ដាក់​នៅ​មណ្ឌល​​កែប្រែ​ដើម្បី​ផ្តាច់​សារធាតុ​ញៀន​រយៈពេល​៣​ខែ​ផង​ដែរ​។ ប៉ុន្តែ​ហាក់​មិន​រាងចាល​ឡើយ ក្រោយ​ពេល​ចេញ​មក​វិញ​លើស​ដើម និង​តែងតែ​ផឹកស្រា​ស្រវឹង​ជា​បន្តបន្ទាប់ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា ដោយឡែក​នៅ​មុន​ពេល​កើតហេតុ ក្រោយ​ពេល​ផឹកស្រា​ស្រវឹង ស្រាប់តែ​ជនសង្ស័យ​ម្នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ស្រែក​ជេរ​ប្រមាថ​អ្នក​ភូមិ​ដោយ​គ្មាន​មូលហេតុ​ឡើយ ។ លុះ​ក្រោយមក​ក៏​បាន​រើស​យក​ដុំ​ថ្ម​១​ដុំ​គប់​ទៅ​លើ​ផ្ទះ​ស្ត្រី​រង​គ្រោះ​ខាងលើ បណ្ដាល​ឲ្យ​ត្រូវ​កញ្ចក់​ទ្វារ​បែក​អស់​១​ផ្ទាំង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដំណាក់​អំពិល​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ