ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​វីរុស​កូ​រ៉ូ​ណា​៦០​នាក់​ថែម​ទៀត​ លើ​នាវា​កម្សាន្ត

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ បណ្ដា​សារព័ត៌មាន​ជប៉ុន​រាយការណ៍​នា​ថ្ងៃ​ទី​១០​កុម្ភៈ​ថា មនុស្ស​ប្រមាណ​ជា​៦០​នាក់​ថែម​ទៀត ក្នុង​ចំណោម​អ្នកដំណើរ​និង​បុ​គ្ក​លិ​ក​នៃ​នាវា​កម្សាន្ត​យក្ស​DIAMOND PRINCESS ដែល​ឈប់​ក្នុង​ដែនទឹក​ទីក្រុង​យូ​កូ​ហា​ម៉ា​ជិត​ក្រុង​តូ​ក្យូ ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​។ ចំនួន​នេះ​នាំ​ឲ្យ​មនុស្ស​សរុប​ប្រមាណ​ជា​១៣០​នាក់​ហើយ​ដែល​ឆ្លង​វីរុស​លើ​នាវា​នោះ​ដែល​កំពុង​បង្ខាំង​ទុក​នៅ​ជប៉ុន​។ មុន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៦០​នាក់​ទៀត…

ប្រទេស​ជប៉ុន ៖ បណ្ដា​សារព័ត៌មាន​ជប៉ុន​រាយការណ៍​នា​ថ្ងៃ​ទី​១០​កុម្ភៈ​ថា មនុស្ស​ប្រមាណ​ជា​៦០​នាក់​ថែម​ទៀត ក្នុង​ចំណោម​អ្នកដំណើរ​និង​បុ​គ្ក​លិ​ក​នៃ​នាវា​កម្សាន្ត​យក្ស​DIAMOND PRINCESS ដែល​ឈប់​ក្នុង​ដែនទឹក​ទីក្រុង​យូ​កូ​ហា​ម៉ា​ជិត​ក្រុង​តូ​ក្យូ ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​។

ចំនួន​នេះ​នាំ​ឲ្យ​មនុស្ស​សរុប​ប្រមាណ​ជា​១៣០​នាក់​ហើយ​ដែល​ឆ្លង​វីរុស​លើ​នាវា​នោះ​ដែល​កំពុង​បង្ខាំង​ទុក​នៅ​ជប៉ុន​។ មុន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៦០​នាក់​ទៀត អ្នកដំណើរ​១០០​នាក់​និង​សមាជិក​ក្រុម​នាវិក​នៃ​នាវា​នោះ​បាន​ចូល​ក្នុង​មន្ទីរពេទ្យ​រួច​ហើយ​។ ចំណែក​មនុស្ស​៣៦០០​នាក់​ទៀត​ពិសេស​បណ្ដា​មនុស្ស​ចាស់​មាន​សញ្ជាតិ​ផ្សេង​ៗ ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​រួច​ហើយ​។ បែប​នេះ​នាំ​ឲ្យ​អ្នក​ឆ្លង​វីរុស​នៅ​ជប៉ុន​ឡើង​ដល់​១៥៦​នាក់​។

វីរុស​នេះ​ក្រៅពី​ចិនដីគោក នៅ​ក្រុង​ហុងកុង​មាន​អ្នក​ឆ្លង​៣៦​នាក់់​ក្នុង​នោះ​ម្នាក់​បាត់​បង់​ជីវិត​។ នៅ​ម៉ា​កាវ​មាន​អ្នក​ឆ្លង​១០​នាក់ ទី​បេ​ម្នាក់ កូរ៉េ​ខាងត្បូង​២៧​នាក់ តៃវ៉ាន់​១៨​នាក់ កម្ពុជា​ម្នាក់ ម៉ា​ឡេ​ស៊ី​១៧​នាក់ ហ្វ៊ី​លី​ពី​ន​៣​នាក់​តែ​​បាត់​បង់​ជីវិត​ម្នាក់ សិង្ហ​បុរី​៤៣​នាក់ ថៃ​៣២​នាក់ វៀតណាម​១៣​នាក់ ឥណ្ឌា​៣​នាក់ នេ​ប៉ា​ល់​ម្នាក់ ស្រី​លង្កា​ម្នាក់ អូស្ត្រាលី​១៥​នាក់ កា​ណា​ដា​៧​នាក់ អា​មេ​រិ​ក​១២​នាក់ អា​ល្លឺ​ម៉​ង់​១៤​នាក់ បែ​ល​ហ្ស៊ិ​ក​ម្នាក់ អេ​ស្ប៉ា​ញ​២​នាក់់ ហ្វាំ​ង​ឡង់​ម្នាក់ បារាំង​១១​នាក់ អ៊ីតា​លី​៣​នាក់ ស៊ុ​យ​អែ​តម្នាក់ អង់គ្លេស​៤​នាក់ រុ​ស្ស៊ី២​នាក់ អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​៧​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ