ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ុ​រ៉​ង់​បរាជ័យ​ក្នុង​ការ​បញ្ជូន​ផ្កាយ​រណប

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស ​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ​បាន​ទទួល​បរាជ័យ ក្នុង​ការ​បញ្ជូន​ផ្កាយ​រណប​សង្កេតការណ៍​វិទ្យាសាស្ត្រ​ថ្មី​មួយ ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​អវកាស ដែល​ប្រទេស​នេះ​និយាយ​ថា​មាន​គោលដៅ​សន្តិភាព តែ​សហរដ្ឋអាមេរិក​ចាត់ទុកជា​ការ​បង្កហេតុ​មួយ​។ តាម​TWITTER​រដ្ឋមន្ត្រី​ទូរគមនាគមន៍​…

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស ​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ​បាន​ទទួល​បរាជ័យ ក្នុង​ការ​បញ្ជូន​ផ្កាយ​រណប​សង្កេតការណ៍​វិទ្យាសាស្ត្រ​ថ្មី​មួយ ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​អវកាស ដែល​ប្រទេស​នេះ​និយាយ​ថា​មាន​គោលដៅ​សន្តិភាព តែ​សហរដ្ឋអាមេរិក​ចាត់ទុកជា​ការ​បង្កហេតុ​មួយ​។

តាម​TWITTER​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​អ៊ី​រ៉​ង់ លោក​ម៉ូ​ហា​ម៉ា​ដ​ហ្សា​វ៉ា​ត​ហ្សា​ហ៍​រូ​មី​ថ្លែង​ថា ការ​បាញ់​​បញ្ជូន​ផ្កាយ​រណប​ZAFAR ត្រូវ​បរាជ័យ​។ ចំណែក​អ្នកនាំពាក្យ​របស់​ផ្នែក​អវកាស​នៃ​ក្រសួង​ការពារ​ប្រទេស ​អ៊ី​រ៉​ង់ លោក​អា​ហ៍​ម៉ា​ដ​ហូ​សី​នី​គូសបញ្ជាក់​តាម​ទូរទស្សន៍​រដ្ឋ​ថា បាញ់​បង្ហោះ​នា​វេលា​ម៉ោង​១៩​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក ផ្កាយ​រណប​នេះ​បាន​ហោះ​បាន​៩០%​នៃ​ចម្ងាយ​ផ្លូវ​ហោះហើរ​របស់​វា​ដែល​បាន​គ្រោងទុក និង​ហោះ​បាន​កម្ពស់​៥៤០​គីឡូម៉ែត្រ​។

កាំជ្រួច​បញ្ជូន​SIMORGH បាន​បញ្ជូន​ប្រកបដោយ​ជោគជ័យ​ផ្កាយ​រណប​ZAFAR​ចូល​ក្នុង​ទី​អវកាស ក៏​ប៉ុន្តែ​កាំជ្រួច​នោះ​ពុំ​អាច​រត់​បាន​ដល់​ល្បឿន​ចាំបាច់ សម្រាប់​ដាក់​ផ្កាយ​រណប​ក្នុង​តារា​វិ​ថិ​ដែល​ចង់បាន​។

ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នេះ​ធ្វើ្វ​​ឡើង​ក្នុង​ពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង រវាង​ក្រុង​តេ​ហេ​រ៉​ង់​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ